គណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាងធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តមុនសម័យប្រជុំលើកទី៨

ព្រឹកថ្ងៃទី៤ ខែតុលា គណៈប្រតិភូតំណាងខេត្តអានយ៉ាងបានទំនាក់ទំនង និងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែកខេត្តមុនសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥។

ប្រតិភូចូលរួមសម័យប្រជុំការងារ

លោកស្រី ត្រាន់ធីថាញ់ហឿង ប្រធានគណ​ឃោ​​នា​អប់រំបក្ខភាគខេត្ត ប្រធានគណៈប្រតិភូ​តំណាង​រាស្ត្រ​ខេត្តអានយ៉ាង។ លោក ឡេវ៉ាន់ភឿក  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើជាអធិបតី​ភាព​ភាពកិច្ចប្រជុំ។ អញ្ជើញចូលរួមផងដែរមានលោក ដោ​តាន់​គៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​អាន​យ៉ាង​។

គណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង ថ្លែង​មតិក្នុង​កិច្ច​​ប្រជុំការងារ
លោកឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការ​ប្រជា​ជន​​ខេត្ត​អានយ៉ាង  ថ្លែងមតិក្នុងកិច្ចប្រជុំការងារ

នៅក្នុងកិច្ចជួប្រាស្រ័យ គណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍​​សេដ្ឋកិច្ចសង្គមក្នុងរយៈពេល  ខែដំបូងនៃឆ្នាំ ២០​២៤​។ ជាក់ស្តែង អត្រាកំណើនសេដ្ឋកិច្ច (GRDP) ត្រូវបានប៉ាន់ស្មានថានឹងកើនឡើង ៦,៨% បើធៀបនឹងរយៈ​​ពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះ តំ​បន់​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កើនឡើង ៣,១%។ តំបន់​ឧស្សាហកម្ម និងសាងសង់កើនឡើង ១២%។ តំបន់សេវាកម្មកើនឡើង ៨,២៥%។ ពន្ធផលិតផលដកការឧបត្ថម្ភធនផលិតផលកើនឡើង ៣,​០៨%។​ទា​អំពី​យន្តការ្យរចនាសម្ព័ន្ធសេដ្ឋកិច្ច តំបន់កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្មើអត្រា ៣៤,៩៧%។ តំបន់​ឧស្សាកម្ម និងសងសង់ស្មើ ១៥,៧%។ តំបន់សេវាកម្មស្មើ ៤៥,​៦៨%។ពន្ធផលិតផលដកប្រាក់ឧបត្ថម្ភផលិតផល​ស្មើ ,៦៥%។

ថ្នាក់ដឹកនាំមន្ទីរ ផ្នែកលើកឡើងសំណើ និងញ្ញតិ

គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែក​ខេត្តបាន​​ស្នើឲ្យគណៈប្រតិភូតំណាងរាស្ត្រខេត្ត ស្នើទៅរដ្ឋាភិបាលឲ្យពិចារណាលើតុល្យភាពប្រភពទុនថវិកាមជ្ឈិម គាំទ្រការវិនិយោគលើគម្រោងសំខាន់ៗសម្រាប់តំបន់​វាលទមនាបទន្លេគឺវឡុងនិងខេត្តអានយ៉ាង ជាក់​ស្តែង​៖ ផ្លូវតភ្ជាប់ ចាប់ពីចំណុចចាប់ផ្តើមផ្លូល្បឿន​លឿន​ ចូវដុកគន្ឋសុកត្រាំង ដល់ច្រកទ្វារ​ព្រំដែន​ទិញ​បៀន និងចំណុចចាប់ផ្តើមនៃផ្លូវល្បឿន​លឿនដល់ចំណុចចាប់ផ្តើមផ្លូវជាតិលេខ 91C ទៅ​ដល់ច្រក​ទ្វារ​ព្រំដែន​ ខាញ់ប៊ិញ។ គម្រោងផ្លូវវាងផ្លូវជាតិលេខ ៩១ ឆ្លងកាត់តំបន់ទីក្រុង កៃយ៉ូវវិញថាញ់ទ្រុង (ស្រុក ចូវភូ)។ គម្រោង​ផ្លូវតាន់ចូវ ហុងងឺ ស្ពានតូនឌឹកថាំង(តភ្ជាប់​ទីក្រុង​ឡុងស្វៀន ស្រុកចើម៉ើយនឹងឃមីហ្វាហ៊ឹង)។ ក្រៅ​ពី​នេះ ស្នើដល់រដ្ឋាភិបាលឲ្យ​គាំទ្រ​ការ​វិនិយោគ​លើ​ផ្លូវ​តភ្ជាប់​តំបន់វាលទំនាបទន្លេគឺវឡុង​ ​ដូច​ជា៖ ផ្លូវ​ខេត្ត​លេខ ៩៥៦។ លើកកម្ពស់និងពង្រីកផ្លូវជាតិលេខ៩៥ និងផ្នែកតភ្ជាប់ផ្លូវជាតិលេខ១១០ ខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា)។ 

ទន្ទឹមនិងនោះ ស្នើរដ្ឋាភិបាលដាក់ជូនរដ្ឋសភា ឲ្យ​ចេញច្បាប់ស្តីពីតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ដើម្បីបង្កើតរបៀងផ្លូវច្បាប់ដ៏សំខាន់មួយ ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៃតំបន់​ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចរបស់មូលដ្ឋាន។ ណែ​​នាំយន្តការជួលដី ក្នុងករណីគម្រោងបានលើកលែង​ប្រាក់ជួលដីនៃឆាំ្នមួយចំនួន។

សមមិត្ត ត្រាន់ធីថាញ់ហឿង ថ្លែងសុន្ទរកថាបញ្ចប់​កិច្ច​ប្រ​ជុំ​ការងារ

ថ្លែងមតិបញ្ចប់កិច្ចប្រជុំការងារ សមមិត្ត ត្រាន់​ធី​ថាញ់​​ហឿង បានសង្កត់ធ្ងន់ថា គណៈប្រតិភូ​តំណាង​រាស្ត្រ​​ខេត្តបានកត់សម្គាល់ថា នឹងពិនិត្យឡើង​វិញ​សំណើ និងញ្ញតិរបស់គណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង​ សម្រាប់រដ្ឋាភិបាល ក្រសួង និងផ្នែកមជ្ឈិម។ សម្រាប់​មតិញ្ញតិថ្មីដែលមិនទាន់បានឆ្លើយតប ដោះ​ស្រាយ​ គណៈប្រតិភូតំណាងរាស្ត្រាខេត្តនឹងដាក់ញ្ញតិ​ឲ្យសមស្របនៅក្នុងសម័យប្រជុំលើកទី៨ខាងមុខនេះ៕

ប្រែ៖ ណារីពៅ