គណៈប្រតិភូខេត្តអានយ៉ាងបំពេញទស្សនកិច្ចនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

រសៀលថ្ងៃទី៧ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត - ប្រធានគណៈកម្មាធិការជំនាញខេត្ត បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។

ទិដ្ឋភាពនៃកិច្ចប្រជុំ
លោក ឡេទ្រុងហូ អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​ខេត្ត​ ជូនអំណោយដល់ស្ថាន​អគ្គកុងស៊ុលវៀត​ណាម​ប្រ​ចាំ​​ខេត្តព្រះសីហនុ
លោកវរសេនីយ៍ឯក ហ្វិញវ៉ាន់ខើយ ស្នងការ​នយោ​បាយនៃបញ្ជាការដ្ឋានយោធាខេត្តជូនអំណោយដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក ឡៃ​ស្វឺន​ជៀន អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានទទួលគណៈប្រតិភូ និងចែករំលែកអំពីស្ថានភាព​​បច្ចុប្បន្ននៅកម្ពុជា ក៏ដូចជា ទំនាក់ទំនងសហប្រតិត្តិការរវាងប្រទេសទាំងពីរ។ ស្ថានអគ្គកុងស៊ុលបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាង​​វៀតណាម និងកម្ពុជានិយាយរួម ខេត្តអានយ៉ាង និងខេត្តព្រះសីហនុនិយាយដោយឡែកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍខ្លាំងក្លា ស៊ីជម្រៅ និងស្ថិរភាព។ នេះ​ជា​លទ្ធផល ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងឥតឈប់ឈរ​របស់ភាគី​ទាំង​ពីរ​ក្នុង​ការ​ពូនព្រំ​មិត្តភាព និងសហប្រតិត្តិ​​ការ។ ​ស្ថានអគ្គកុងស៊ុលបានវាយតម្លៃខ្ពស់ចំពោះណៈប្រតិភូការងាររបស់ខេត្តអានយ៉ាងនៅពេលដែលមក​បំពេញទស្សនកិច្ចនៅកម្ពុជា ប្រការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងល្អរវាងភាគីទាំងពីរ។

​លោក ឡៃស្វឺនជៀន អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា លោកត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ និងគាំទ្រគណៈប្រតិភូមកពីខេត្ត​​អានយ៉ាង។ ស្ថាន​អគ្គកុងស៊ុលសង្ឃឹមថានឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទៀងទាត់ពីគណៈប្រតិភូខេត្ត ព្រោះដំណើរទស្សនកិច្ចនីមួយៗមិនត្រឹមតែមានអត្ថន័យទំនាក់ទំនងការទូតប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់បង្កើនទំនាក់ទំនង​​មិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ការរួម​ដំ​ណើរ​របស់ស្ថានអគ្គកុងស៊ុលចំពោះខេត្តអានយ៉ាង នឹងបន្តរួមចំណែកក្នុងការជំរុញទំនាក់ទំនងអ្នកជិតខាង​ថ្ងៃ​កាន់​​តែជិតស្និទ្ធ និងចីរភាព។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសម្តែងនូវការគោរពចំពោះមនោសញ្ចេតនា និងការគាំទ្រពីលោកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។ សមមិត្តបានសម្តែងនូវក្តីរំភើបចំពោះការរួម​ដំណើរ​ជាដៃគូ និងការគាំទ្រយ៉ាងស្មោះអស់ពីចិត្តរបស់ស្ថានអគ្គ​​កុងស៊ុល ជាពិសេសនៅក្នុងសកម្មភាពរបស់ក្រុម K92 និង ក្រុម K93 នៅពេលបំពេញភារកិច្ចនៅប្រទេសកម្ពុជា។

លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តអាន​យ៉ាង​នឹងបន្តរក្សា និងអភិវឌ្ឍសកម្មភាពផ្លាស់ប្តូរ និងសហប្រតិ​​បត្តិការជាមួយកម្ពុជា រួមចំណែកកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ។ ជាមួយ​នឹង​ការ​រួមដំណើរនិងការគាំទ្រពីស្ថានអគ្គកុងស៊ុល កិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរនឹងបង្កើនលទ្ធផលជាវិជ្ជមាន រួមចំណែកទៅក្នុងការអភិវឌ្ឍដោយចីរភាពនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានអុជធូបជូនលោកប្រធានហូជីមិញ នៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។

គណៈប្រតិភូនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត​ព្រះ​សីហនុ

ប្រែ៖ ណារីពៅ