ឃ្លាំមើល និងត្រួតពិនិត្យជាក់ស្តែងនៃការជំរឿនកសិកម្មជនបទនៅសង្កាត់ទិញបៀន

ថ្ងៃទី ១០ កក្កដា ក្រុមស្ថិតិលេខ ៦ ចំណុះស្ថិតិខេត្តអានយ៉ាង បានមកឃ្លាំមើល និងត្រួតពិនិត្យជាក់ស្តែងនៃការជំរឿនកសិកម្មជនបទនៅសង្កាត់ទិញបៀន។

ក្រុមស្ថិតិលេខ ៦ណែនាំកែតម្រូវនូវកំហុសទូទៅលើទម្រង់ភ្នាក់ងារស៊ើបអង្កេត

យោងតាមនោះ ក្រុមស្ថិតិលេខ៦ បានដំណើរការត្រួតពិនិត្យល្បឿនជំរឿនសន្លឹកឆ្នោតតាមផ្ទះ វាយតម្លៃគុណភាពនៃការជំរឿន ពិនិត្យមើលឡើង​វិញ ផ្ទៀងផ្ទាត់ និងណែនាំកែតម្រូវនូវកំហុសទូទៅលើទម្រង់ និងស្ថានភាពកំហុសដែលកើតឡើងដដែលៗ ​ ផ្លាស់ប្តូរ និងកត់ត្រាទទួលស្គាល់នៅការលំបាក និងបញ្ហាទាក់ទិនរបស់ភ្នាកងារស៊ើបអង្កេតនៅសង្កាត់អានភូ (មុនពេលរួមបញ្ចូល)។ សង្កាត់អានភូ (ចាស់ ) ទាំងមូល មានប្រជាជន ៧៩២ គ្រួសារដែលមានសកម្មភាពក្នុងវិស័យកសិកម្ម រុក្ខកម្ម និងជលផល ស្ថិតក្នុងមុខសញ្ញាប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយអំពីកសិកម្ម រុក្ខកម្ម ជលផល និងស្ថានភាពអភិវឌ្ឍន៍ជនបទ។ មក​ដល់​ពេល​នេះ ធ្វើការជំរឿនតាមផ្ទះបាន​ចំនួន ២៦០​គ្រួសារ ​សម្រេច​បាន​ជិត ៣៣% នៃ​ចំនួន​គ្រួសារ​ដែលជំរឿនជាសរុប

ត្រួតពិនិត្យការប្រមូលព័ត៌មានជាក់ស្តែងរបស់ភ្នាក់ងារជំរឿនប្រជាជននៅតាមផ្ទះ

ទន្ទឹមនិងនោះ ក្រុមស្ថិតិលេខ ៦ ក៏បានពិនិត្យ​ផ្ទាល់​​​នៅភូមិសាស្ត្រ ចូលរួមនឹងភ្នាក់ងារ​ជំរឿន​ដើម្បី​សម្ភាស​​​ផ្ទាល់នៅតាមគ្រួសារ ដើម្បីប្រមូលព័ត៌មានតាមទម្រង់​​​ជំរឿននៅលើស្មាតហ្វូន។តាមរយៈនោះ កែតម្រូវ និងណែនាំភ្នាក់ងារជំរឿនឲ្យប្រមូលព័ត៌មានបានទាន់ពេលវេលា និងត្រឹមត្រូវតាមមុខសញ្ញាជំរឿនផ្គត់ផ្គង់

ជំរឿនជនបទ និងកសិកម្ម គឺជាជំរឿនស្ថិតិមួយក្នុង​​ចំណោមជំរឿនស្ថិតិធំបំផុតទាំងបីបាន​រៀបចំតាម​រៀង​​​រាល់​ ១០ ឆ្នាំម្តង។ ចាប់ពីថ្ងៃទី ០១/កក្កដា/២០២៥ ដល់បញ្ចប់​ថ្ងៃទី ២០/កក្កដា/២០២៥។ នេះគឺជាជំរឿនមានអត្ថន័យដ៏សំខាន់បំផុត។ ជាពិសេស ក្នុងបរិបទដែលវៀតណាមកំពុងជំរុញការប្រែប្រួលកសិកម្ម ជនបទតាមទិសទំនើប និងនិរន្តរភាព ទាមទារត្រូវតែមានវេទិកាទិន្នន័យរឹងមាំគ្រប់គ្រាន់ ដើម្បីបម្រើការងារបង្កើតគោលនយោបាយ វិភាគនិន្នាការអភិវឌ្ឍន៍ បម្រើកម្មវិធីគោលដៅជាតិ និងឆ្លើយតបនូវតម្រូវការថ្មីៗក្នុងបរិបទសមាហរណកម្មអន្តរជាតិ៕  

ប្រែ៖ ណារីពៅ