ទិញបៀន៖ ជំរុញខ្លាំងការអនុវត្តមានប្រសិទ្ធភាពនៃចលនាកសិករប្រឡងប្រណាំងផលិតកម្ម និងអាជីវកម្មពូកែ ជួយគ្នាធ្វើមាន

ព្រឹកថ្ងៃទី ៨ ខែ មករា សមាគមកសិករទីរួមខេត្តទិញបៀនបានរៀបចំសន្និបាតបូកសរុបការងារសមាគម និងដាក់ចេញភារកិច្ចសំខាន់ៗនៅឆាំ្ន ២០២៥។ អញ្ជើញចូលរួមមាន លោក ផានទុងឡាំ អនុប្រធានសមាគមខេត្ត។ លោក ង្វៀនថាញតាន់ អនុលេខាប្រចាំការបក្ខភាគទីរួមខេត្តទិញបៀន។

ទិដ្ឋភាពសន្និបាត
គណៈប្រតិភូចូលរួម

ផលិត​កសិ​កម្ម​នៅ​ទិញបៀន​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន

នៅឆ្នាំ ២០២៤ ផលិតសិកម្មនៅទិញបៀន នឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ផ្ទៃដីដាំដុះសរុបមានចំនួន ៤៤.៣២២,៦២ហិកតា និងការអនុវត្ត​តភ្ជាប់​ផលិតកម្មនិងប្រើប្រាស់កសិផលចំនួន​ ៥.០​៦៣​,៩​ហិកតា ជាមួយក្រុមហ៊ុន ធុរកិច្ច និងសហករណ៍ផ្ទៃដីដែលបានបំប្លែងពីដីស្រែមិនសូវមានផលទៅជាដំណាំផ្សេងសម្រេចបាន ១.១០០.២៣ហិកតា រួម​មាន​បន្លែ ដំណាំ និងដើមឈើហូបផ្លែ។ វារីវប្បកម្មក៏អ​ភិវឌ្ឍ​ន៍​​ខ្លាំង​ក្លា ជាមួយផ្ទៃដីចិញ្ចឹម ១១៩.៤៤២ម៉ែត្រការ៉េ ប្រ​មូល​ផ្តុំទៅលើប្រភេទត្រីដូចជា ត្រីប្រា ត្រីរ៉ស់ និងត្រីទីឡាព​។ផ្នែកវិញ្ចឹមបសុសត្វរក្សាស្ថិរភាពជាមួយនឹងហ្វូងគោសរុបចំនួន ២៦,៥២៥ក្បាល និងបសុបក្សីចំនួន ៣០៣,៩០១ក្បាល។

ទន្ទឹមនឹងនោះ ការងារឃោសនា និងការកសាងអង្គការសមាគមក៏តែងតែបានយកចិត្តទុកដាក់ផងដែរ​ សមាគមបានរៀបចំវគ្គឃោសនាចំនួន ១.០៤៥ ពេល​ ដោយទាក់ទាញកម្មាភិបាល និងសមាជិកជាង ៣១.​២០០នាក់ចូលរួម ខ្លឹមសារផ្សព្វផ្សាយ​សារាច​រណ៍​ណែ​នាំ និងសេចក្តីសម្រេចចិត្តរបស់បក្ស ច្បាប់របស់រដ្ឋ និងកម្មវិធីគាំទ្រកសិករ។ ផ្សព្វផ្សាយមានប្រសិទ្ធភាព បណ្តា​សកម្មភាពសេវាកម្ម ប្រឹក្សា បណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រកសិករ​ដើម្បីអនុវត្តចលនាកសិករចំនួន៣ និង​ភារកិច្ចសំខាន់ៗចំនួន៣។ការងារអភិវឌ្ឍន៍សមាជិកភាពគឺផ្តោតសំខាន់ ដោយមានសមាជិកថ្មីចំនួន ១.១​២០​នាក់ត្រូវបានបញ្ចូល បង្កើនសមាជិកជាសរុប ៨.១​២៤​។ បណ្តាសកម្មភាពគាំទ្រកសិករ និងកសាង​ទម្រង់​សេដ្ឋកិច្ចសមូហភាពក៏ បាន​ផ្សព្វ​ផ្សាយ​មានប្រសិទ្ធភាព រហូតមកដល់ពេលនេះ ទុនសរុបនៃមូលនិធិគាំទ្រកសិកររបស់ទីរួមខត្តគឺជាង ២,៤ ពាន់លានដុង បានផ្តល់​ថវិ​កាស​ម្រាប់គម្រោងនៅក្នុងសង្កាត់ និងឃុំចំនួន ៩៤ ជា​មួយ​ទឹកប្រាក់ជាង ២,២ ពាន់លានដុង។

នៅឆ្នាំ ២០២៥​សមាគមកសិករទីរួមខេត្ត​នឹង​ផ្តោតលើការលើកកម្ពស់គុណភាពដឹកនាំ និងសមត្ថភាពប្រតិបត្តិការ។ បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការក្នុងស្ថានភាពថ្មី។ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត Tam Nong របស់បក្ស ជាពិសេសកម្មវិធីសកម្មភាពរបស់គណកម្មាធិការបក្ខភាគទីរួមខេត្តអំពីការអភិវឌ្ឍន៍កសិកម្ម កសិករ ជនបទ និងការអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចសហករ​​ណ៍ដោយប្រើ បច្ចេកវិជ្ជាខ្ពស់ លើកកម្ពស់​សមត្ថភាព​កម្មា​ភិបាលសមាគម ពីទីរួមខេត្តដល់មូលដ្ឋានក្នុងការរៀបចំ ប្រមូលផ្តុំ និងណែនាំកសិករក្នុងរៀបចំផលិតកម្មឡើងវិញ និងចូលរួមអាជីវកម្មក្នុងទម្រង់​សេដ្ឋកិច្ចសហ​ការ​ សមស្របជាមួយនឹងប្រៀបខ្លាំងនៃមូល​ដ្ឋាន​នី​មួយ​ៗ​​ពង្រីកកម្លាំងផ្ទៃក្នុងរបស់កសិករ ដើម្បីពង្រីកផលិតកម្ម បង្កើនប្រាក់ចំណូល និងកែចម្រើនជីវភាពរស់នៅ។ កាត់បន្ថយគម្លាតប្រាក់ចំណូលរវាងកសិករខ្មែរ និងគិន​បន្តិចម្តងៗ។ ប្រមូលផ្តុំបំផុសចលនា​កសិករ​ ​អភិវឌ្ឍន៍​ផលិតកម្ម​តាម​ទិស​សេដ្ឋកិច្ច​កសិកម្ម​ផ្សារភ្ជាប់​នឹង​សេវាកម្ម​-​ទេសចរណ៍​។ ចូលរួមអនុវត្តមានប្រសិទ្ធភាគម្រោងស្រូវគុណភាពខ្ពស់មួយលានហិកតា និងបញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលទំនាបទ​ន្លេគឺវឡុង។

ក្នុងឱកាសនេះ សមូហភាពនិងបុគ្គល ជាច្រើនបានផ្តល់រង្វាន់ដោយមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចសមាគមនិងចលនាកសិករនៅឆ្នាំ២០២៤

ប្រែ៖ណារីពៅ