ព្រឹកថ្ងៃទី ៨ តុលា គណៈអចិន្ត្រៃយ៍ បក្ខភាគ ទីក្រុងឡុងស្វៀន រៀបចំសន្និបាតលើកទី ១៨ នៃគណៈកម្មាធិការបក្ខភាគទីក្រុង (អាណត្តិទី ១២) វាយតម្លៃស្ថាភាពអនុវត្តភារកិច្ចនយោបាយក្នុងរយៈពេល ៩ ខែដើមឆ្នាំ និងដាក់ចេញទិសដៅ ភារកិច្ច ក្នុងរយៈពេល៣ខែចុងឆ្នាំ២០២៤។ ថ្នាក់ដឹកនាំបណ្តាស្ថាប័នសេនាធិការនិងជួយការងារបក្ខភាគខេត្តបានចូលរួមផងដែរ។
និយាយរួម ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងភូមិសាស្ត្រនៅតែរក្សាបានល្បឿនអភិវឌ្ឍន៍ មានទំនោកើនឡើង។ ទន្ទឹមនិងនោះ តម្លៃប៉ាន់ស្មានល្បឿនផលិតកម្ម (តម្លៃប្រៀបធៀប) បើធៀបនឹងផែនការ ឧស្សាហកម្មសម្រេចបាន ៨០% សាងសង់សម្រេចបាន ៦០,៩៧% កសិកម្មសម្រេចបាន ៧៦,.៦%។ ការលក់រាយទំនិញជាសរុបសម្រេចបាន ៦៥,១៥%។ប្រាក់ចំណូលសេវាអាហារ និងកន្លែងស្នាក់នៅសម្រេចបាន ៨០,១%។ ទីក្រុងទាំងមូលចុះឈ្មោះអនុវត្តគម្រោងចំនួន ៨១ ដើម្បីអបអរសាទរមហាសន្និបាតបក្ខភគគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥ - ២០៣០។ អនុវត្តការងារកម្មាភិបាលជាប្រចាំបានចំនួន ៤៤ ករណី។ ត្រួតពិនិត្យការអនុលោមរបស់អង្គការបក្សបានចំនួន ៧៨ អង្គការ កម្មាភិបាលស្នូលនិងបក្ខជនបានចំនួន ១.២៥៤រូប។ ឃ្លាំមើលប្រធានបទរបស់អង្គការបក្សចំនួន ៣១ កម្មាភិបាលស្នូល និងបក្ខជនចំនួន ៦៤ រូបស្ថិតក្រោមការគ្រប់គ្រងរបស់បក្ខភាគគ្រប់លំដាប់ថ្នាក់ជាដើម។
បណ្តាចលនាប្រងប្រណាំងស្នេហាជាតិ សំខាន់គឺ “ចលនាប៉ិនប្រសប់” បន្តបានជំរុញខ្លាំង បង្កើតបរិយាកាសផុលផុស។ មានសាខា និងបក្ខភាគមូលដ្ឋានចំនួន ៤៩ បានចុះឈ្មោះអនុវត្តទម្រង់ចំនួន ៥១៥ ដូចជា៖ បំផុសប្រជាជនចាក់បេតុងផ្លូវ និងស្ពានជនបទ “ជូនបន្ថែម ៣០ នាទីគាំទ្រសម្រាប់ប្រជាជននិងធុរកិច្ច” “ផ្ទះបៃតង។ ទម្រង់ចំណុច “រដ្ឋាភិបាលមេត្រីភាពបម្រើប្រជាជន” នៅគណៈកម្មាធិការប្រជាជនសង្កាត់ មីធើយ និងឃុំ មីហ្វាហ៊ឹង។
សន្និបាតបានវិភាគ និងបញ្ជាក់អំពីការងារដែលបានអនុវត្ត ដែនកំណត់ បញ្ហាទាក់ទិននិងទិសដៅដែលត្រូវអនុវត្ត ដោយផ្តោតលើគោលដៅនៅទាប និងមិនទាន់សម្រេចបាន ពាក់ព័ន្ធដល់ការងារកសាងបក្ស និងចលនាមហាជន។ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កែសម្រួល ផែនការរៀបចំប្រើប្រាស់ដីទីក្រុង ដំណាក់កាល ២០២១ - ២០៣០។ ការងាររៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៥ - ២០៣០។ គម្រោងបញ្ចូលបក្ខភាគសង្កាត់ ដុងស្វៀន និងសង្កាត់ មីស្វៀន។
ថ្លែងមតិណែនាំសន្និបាត លោក ហ្វិញក្វុកថៃ លេខាបក្ខភាគទីក្រុង ឡុងស្វៀន បានស្នើឲ្យសាខា បក្ខភាគមូលដ្ឋាន ស្ថាប័ន អង្គភាពនានា បង្កើតផែនការសង្ខេបឆ្នាំ ២០២៤ យ៉ាងសកម្មនៅវិស័យជាច្រើន។ បង្កើតកម្មវិធីការងារ ត្រួតពិនិត្យ ឃ្លាំមើលឆ្នាំ២០២៥។ បន្តត្រួតពិនិត្យឡើងវិញ និងពង្រឹងមុខតំណែងដឹកនាំ និងគ្រប់គ្រងតាមទិសបានចូលរួមមុខតំណែងតាមផែនការអាណត្តិឆ្នាំ ២០២៥ - ២០៣០ ភ្ជាប់នឹងការងាររៀបចំសមាជិកភាពមហាន្និបាតបក្សគ្រប់លំដាប់ថ្នាក់។
បន្តពន្លឿនដំណើរការសាងសង់សំណង់សំខាន់ៗ។ ម្ចាស់ការរៀបចំផែនការតុបតែងភ្លើងសិល្បៈ សំណង់ និងគ្រឿងតុបតែងលម្អតូចៗក្នុងភូមិសាស្ត្រដើម្បីបង្កើតជាចំណុចលេចធ្លោ ដើម្បីអបអរសាទរខួបលើកទី ១៩២ឆាំ្នទិវាបង្កើតខេត្តអានយ៉ាង បម្រើបុណ្យចូលឆាំ្នថ្មីសកលនិងបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២៥។ កសាងសាលារៀនសម្រេចតាមស្តង់ដារជាតិ។ ថែទាំគ្រួសារល្អគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក។ ធ្វើសមកាលកម្មដំណោះស្រាយដើម្បីបង្កើនកម្រិតពេញចិត្តរបស់ប្រជាជននិងធុរកិច្ចក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល ជាពិសេសគឺក្នុងវិស័យដីធ្លី៕
ប្រែ៖ ណារីពៅ