នៅព្រឹកថ្ងៃទី ២៦ ខែសីហា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រៀបចំពិធីបើកការផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយនូវតម្លៃជាតិ តម្លៃវប្បធម៌ តម្លៃគ្រួសារ និងស្តង់ដាររបស់មនុស្សវៀតណាមនិងចូលរួមអបអរសាទរ “ទិវាវប្បធម៌វៀតណាម”។


អ្នកស្រី និញ ធី ធូ ហឿង ប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន គ្រួសារនិងបណ្ណាល័យ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ លោក ង្វៀន ខាញ់ហៀព នាយកមន្ទីរវប្បធម៌ និងកីឡាខេត្តអានយ៉ាង រួមនឹងថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងកីឡាខេត្តបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ពិធីបើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាការចាប់ផ្តើមនៃការអនុវត្តភារកិច្ចរួបរួម និងស៊ីសង្វាក់គ្នា ស្របតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល តាមរយៈនោះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃស្នូលរបស់ជាតិ រួមចំណែកដល់ការកសាងមនុស្សវៀតណាមដែលមានការអភិវឌ្ឍយ៉ាងទូលំទូលាយ គ្រួសារវៀតណាមមានវិបុលភាព ជឿនលឿន សប្បាយរីករាយ និងអារ្យធម៌។ ដោយជំរុញយ៉ាងខ្លាំងនូវសេចក្តីប្រាថ្នាសម្រាប់ប្រទេសជាតិមួយដែលមានវិបុលភាព សប្បាយរីករាយ សុភមង្គល ពង្រីកកម្លាំងវប្បធម៌ និងមនុស្សវៀតណាមនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។

ថ្លែងមតិនៅក្នុងពិធីបើក អ្នកស្រី និញ ធី ធូ ហឿង ប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន គ្រួសារ និងបណ្ណាល័យ បានអះអាងថា ការកសាងប្រព័ន្ធតម្លៃមិនមែនគ្រាន់តែជាការកំណត់គោលដៅនោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការធ្វើឲ្យតម្លៃទាំងនោះជ្រាបចូលទៅក្នុងការយល់ដឹង មានវត្តមាននៅក្នុងការប្រព្រឹត្ត និងក្លាយជាសកម្មភាពស្ម័គ្រចិត្តរបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗ និងស្ថាប័នអង្គកានីមួយៗ។ ការជ្រើសរើសថ្ងៃទី ២៤ ខែវិច្ឆិកា ជាទិវាវប្បធម៌វៀតណាមមិនមែនគ្រាន់តែជាការបន្ថែមថ្ងៃរំលឹកអនុស្សាវរីយ៍នោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងមុតមាំអំពីជំហរពិសេស និងតួនាទីរបស់វប្បធម៌ក្នុងបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រមជាមួយនោះក្លាយជាសកម្មភាពវប្បធម៌ និងនយោបាយយ៉ាងទូលំទូលាយ ជាពិធីបុណ្យសម្រាប់ប្រជាជន ជាឱកាសសម្រាប់មនុស្សម្នាក់ៗក្នុងការឆ្លុះបញ្ចាំងពីតម្លៃរួមរបស់ជាតិ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការរក្សា អនុវត្តជាក់ស្តែង លើកកម្ពស់ និងបញ្ជូននូវតម្លៃវប្បធម៌ល្អៗទៅកាន់មនុស្សជំនាន់ក្រោយ។
ដើម្បីអនុវត្តសម្រេចគោលដៅនេះ អ្នកស្រី និញ ធី ធូ ហឿង បានស្នើថា មូលដ្ឋាននានាគួរតែធ្វើឲ្យកិច្ចការដែលបានកំណត់ក្លាយជាកម្មវិធី និងផែនការការងារសម្រាប់ស្ថាប័ន អង្គភាព និងមូលដ្ឋាននីមួយៗ ភ្ជាប់ភារកិច្ចទាំងនោះទៅនឹងការទទួលខុសត្រូវរបស់ប្រធានក្នុងការដឹកនាំ ណែនាំ រៀបចំការអនុវត្ត និងត្រួតពិនិត្យលទ្ធផល។ ទន្តឹមនិងនេះ ជំរុញខ្លាំងការឃោសនា ធ្វើឲ្យប្រព័ន្ធតម្លៃក្លាយជាបទដ្ឋាន និងឥរិយាបថសមស្របទៅនឹងក្រុមគោលដៅ វិស័យ និងបរិស្ថាននីមួយៗ។ ការរៀបចំទិវាវប្បធម៌វៀតណាមត្រូវតែធានានូវភាពជាក់ស្តែង សម្បូរបែបអត្តសញ្ញាណ ឆ្ពោះទៅមូលដ្ឋាន និងមានឥទ្ធិពលយ៉ាងទូលំទូលាយ បង្កើតលក្ខខណ្ឌសម្រាប់មនុស្សចូលរួមដោយផ្ទាល់ ក្នុងការច្នៃប្រឌីត និងអាស្រ័យផល។

ក្នុងនាមជាមូលដ្ឋានម្ចាស់ផ្ទះ ខេត្តអានយ៉ាងបានជ្រោមជ្រែង និងប្តេជ្ញាចិត្តអនុវត្តនូវសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយភ្ជាប់តម្លៃជាមួយនឹងការកសាងជីវិតវប្បធម៌នៅមូលដ្ឋាន គ្រួសារមានសុភមង្គល អភិរក្សបេតិកភណ្ឌ អប់រំប្រពៃណី និងលើកកម្ពស់តួនាទីប្រធានកម្មរបស់ប្រជាជនក្នុងការអភិរក្ស ច្នៃប្រឌិត និងផ្សព្វផ្សាយវប្បធម៌។ តាមរយៈនេះ ដើម្បីតម្លៃដ៏ស្រស់ស្អាតរបស់ជាតិជ្រាបជ្រៅទៅក្នុងជីវភាពរស់នៅកាន់តែខ្លាំងឡើង ដោយរួមចំណែកដល់ការកសាងមនុស្សអានយ៉ាងអភិវឌ្ឍយ៉ាងទូលំទូលាយ រក្សាអត្តសញ្ញាណ គុណធម៌ និងដាស់សេចក្តីប្រាថ្នាសម្រាប់ការឈានឡើង៕
ប្រែ៖ ណារីពៅ