ចលនាមហាជនប៉ិនប្រសប់ក្នុងកសាងជនបទថ្មី

ក្នុងប៉ុន្មានឆាំ្នកន្លងទៅនេះ ចលនាប្រឡងប្រណាំង “ចលនាមហាជនប៉ិនប្រសប់” ជាពិសេសគឺចលនា “ចលនាមហាជនប៉ិនប្រសប់ក្នុងការកសាងជនបទថ្មី” តែងតែបានថ្នាក់បក្ខភាគ អាជ្ញាធរ គណផ្នែក អង្គការមាហាជនយកចិត្តទុកដាក់ជំរុញខ្លាំង ជាមួយនឹងវិធីធ្វើល្អ ច្នៃប្រឌិត ច្បាប់ជាប់នឹងភាពជាក់ស្តែង បង្កើតភាពសាយភាយទូលំទូលាយក្នុងប្រជាជន។ ក្នុងនោះ, រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាជំហ៊ានៗផ្លាស់ប្តូរមុខមាត់ជនបទ។

ទទួល​បាន​ថវិកា​សាងសង់​ផ្ទះ “ចល​នា​ម​ហាជន​មេ​ត្រី​ភាព​”

លោក វ៉ង្វៀនណាម ប្រធានគណៈចលនាមហាជន​​បក្ខភាគខេត្តអានយ៉ាងបានឲ្យដឹងថា៖ ពង្រីកតួនាទីការងារចលនាមហាជនក្នុងការកសាងជនបទថ្មី ថ្នាក់បក្ខភាគ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ពីខេត្តដល់មូលដ្ឋានប្រមូលផ្តុំដឹកនាំ ណែនាំជំរុញខ្លាំងចលនាប្រ​ឡង​ប្រណាំងចលនាមហាជនប៉ិនប្រសប់​ភ្ជាប់នឹងការ​អុវ​ត្តបទបញ្ចប់លេខ ០១- KL/TW សារាចរណ៍លេខ ០៥-​CT/TW របស់ការិយាល័យនយោបាយ​ស្តីពីការ​ជំរុញ​​ខ្លាំងការរៀនសូត្រនិងធ្វើតាមមនោគមន៍វិជ្ជា សីល​ធម៌ រចនាបថហូជីមិញ។ ចលនាប្រឡង​ប្រណាំង​ស្នេហា​ជាតិ ជាពិសេសគឺចលនាប្រឡងប្រណាំង “អាន​យ៉ាង​​ពួតដៃកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់​និង​គំរូ​ដំណាក់កាល ២០២១-២០២៥”។

សម្ពោធស្ពានជនបទ

ថ្នាក់បក្ខភាគគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្ស​មាតុ​ភូមិ​ បណ្តាអង្គការនយោបាយ-សង្គមពីខេត្ត​ដល់​មូល​ដ្ឋានបានផ្លាស់ប្តូរឥតឈប់ឈរ ជំរុញខ្លាំង​ឃោស​នា​ ជ្រួតជ្រាបទៅដល់កម្មាភិបាល បក្ខជន សម្ព័ន្ឋ​យុវ​ជន​ សមាជិកនិងប្រជាជនគ្រប់ស្រទាប់ស្តី​ពីខ្លឹមសារ​នៃ​កម្មវិធីគោលដៅជាតិកសាងជនបទថ្មីនិងចលនាប្រឡង​ប្រណាំង “ចលនាមហាជនប៉ិនប្រសប់”និង“ចលនា​ប៉ិន​ប្រសប់ក្នុងកសាងជនបទថ្មី”។ទន្ទឹមនិងនោះ បំផុស​ចលនាប្រឡងប្រណាំងបង្កើតនិងពង្រីកទម្រង់ ជា​គំរូ​“ចល​នាមហាជនប៉ិនប្រសប់”និង “ចលនាមហាជនប៉ិន​ប្រ​ស​​ប់ក្នុងកសាងជនបទថ្មី” លើគ្រប់​វិស័យនៃ​ជីវិត​សង្គម​ រួមមាន៖ សេដ្ឋកិច្ច វប្បធម៌-សង្គម សន្តិសុខ-  ការ​ពារ​ជាតិនិងវិស័យកសាងប្រព័ន្ធនយោបាយ ដើម្បី​ចុះ​បញ្ជីអនុវត្ត ភ្ជាប់នឹងភារកិច្ចនយោបាយ​នៅស្ថាប័ន​និង​អង្គ​ភាព។ តាមរយៈនោះ រួមចំណែកពង្រឹងរឹងមាំ​ទំ​នុក​ចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ បង្កើនធ្លុងមហា​សា​ម​គ្គីភាពក្នុងប្រជាជនទាំងមូល និងពួត​ដៃកសាង​មាតុ​ភូមិដ៏សម្បូរបែប និងស្រស់ស្អាត។

ប្រសិទ្ធភាពនៃចលនាប្រឡងប្រណាំងអំពី “ចល​នា​មហាជនប៉ិនប្រសប់” លើភូមិសាស្ត្រស្រុក ចូវថាញ់​បានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈការប្រមូលផ្តុំកម្លាំង​ប្រជាជនដើម្បីចូលរួមកសាងជនបទថ្មី។ ថ្នាក់​បក្ខ​ភាគ​ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការ​នយោ​បាយ​សង្គម​គ្រប់លំដាប់ថ្នាក់បាន តម្រង់ទិសយ៉ាងសកម្ម និង​ជ្រើស​រើសខ្លឹមសារឃោសនា ចលនាសមស្រប ដើម្បី​កេណ្ឌ​​កម្លាំងប្រជាជនចូលរួមអនុវត្តចលនា​ប្រឡង​ប្រ​ណាំង​​មានប្រសិទ្ធភាពលើ “ចលនាមហាជនប៉ិន​ប្រសប់​ក្នុង​កសាងជនបទថ្មី” ជាមួយនឹងទម្រង់ជាគំរូដូចជា៖ ផ្លូវ​ផ្កា ភូមិស្អាត ដាំផ្កានៅតាមផ្លូវយុវជន ពួតដៃការ​ពារ​បរិ​ស្ថាន សាងសង់​របង​បៃតង បង្គោល​ភ្លើង ដំឡើង​ភ្លើង​​បំភ្លឺ​ផ្លូវ​ ចរាចរណ៍​ជនបទ កេណ្ឌកម្លាំងប្រជាជន ក​សាង​​ស្ពាន និងផ្លូវជនបទ ចលនាសាងសង់​ផ្ទះ​មេ​តា​ធម៌​ ផ្ទះមហាសាមគ្គីជាដើម។

ផ្តល់អំណោយ “ជួយសិស្សទៅសាលារៀន” ដល់សិស្ស​ក្រី​​ក្រសង្វាតរៀន

បណ្តាទម្រង់ “ចលនាមហាជនប៉ិនប្រសប់” និង “ចល​នាមហាជនប៉ិនប្រសប់ក្នុងការកសាងជនបទថ្មី” មានឥទ្ឋិផលវិជ្ជមានក្នុងសង្គម រួមចំណែកផ្លាស់ថ្មី លើកកម្ពស់ប្រសិទ្ឋភាពការងារចលនាមហាជន អនុ​វត្ត​ល្អ​គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សារឹងមាំ សន្តិ​សុខ​-ការពារជាតិ និងកសាងប្រព័ន្ធនយោបាយ។ ទន្ទឹម​និង​នោះ ដោយមានទម្រង់ “ប៉ិនប្រសប់” ជាច្រើន ថ្នាក់​បក្ខ​ភាគ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​បាន​ឃោស​នា ចលនាកម្មាភិបាល រដ្ឋការ បក្ខជន សម័ន្ឋ​យុវ​ជន សមាជិក កម្មករពលករ និងប្រជាជនឯក​ភាព​ចូលរួមកម្លាំងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ​សន្តិសុខសង្គម ​(កាសួរសុខទុក្ខជូនអំណោយ ជួស​ជុល​​ផ្ទះមហាសាមគ្គី ផ្ទៈមេតាធម៌ “ចលនាមហា​ជន​មេ​ត្រី​​ភាព​” ផ្តល់អាហារូបករណ៍ ធានារ៉ាប់រងសុខភាពដល់​ប្រជាជនមានស្ថានភាពលំបាកជាដើម)។កសាងសំណង់សុខុមាលភាពសហគមន៍ (ស្ពានចរាចរណ៍ ផ្លូវបេ​តុង​ជន​​បទថ្មី ពង្រឹងព្រែកប្រឡាយក្នុងវាលស្រែ អុជបំភ្លឺផ្លូវ​ជន​បទ ដាំ ផ្កាតាមដងផ្លូវជាដើម)។ លោក ង្វៀនវ៉ាន់​ដាត​ (ស្នាក់នៅឃុំ ឌិញថាញ់ ស្រុក ថ្វយសឺន) បាន​ចែក​រំលែកថា៖ “អាស្រ័យដោយបានអាជ្ញាធរមូលដ្ឋាន​យក​ចិត្តទុកដាក់ អនុវត្តមានប្រសិទ្ឋភាពការងារ​ឃោស​នា​​ដើម្បីប្រជាជនយើងខ្ញុំយល់ពីទំនួលខុសត្រូវ កាតព្វ​កិច្ច​​ក្នុង​ការកសាងជនបទថ្មី។ នៅពេលដែលយល់​ដឹងអំពីទំនួលខុសត្រូវ យើងខ្ញុំ ត្រៀមខ្លួនជាស្រេចដើម្បីរួម​កម្លាំង​និងថវិកាដល់អាជ្ញាធរមូលដ្ឋាន ចូលរួមកសាងជន​​បទថ្មី។ខ្ញុំ​និង​បងប្អូន​សប្បាយចិត្ត​ណាស់ខណ​ដែល​​​ផ្លូវ​ភូមិ​កាន់តែ​ធំទូលាយ ហើយ​​កាន់តែ​សប្បាយចិត្តខ្លាំង​ឡើង​ខណដែល​ស្រុក ថ្វយសឺន បានក្លាយជា​ស្រុក​សម្រេច​បាននិយាមជនបទថ្មីលើកកម្ពស់”។

នាពេលខាងមុខ ថ្នាក់បក្ខភាគ អាជ្ញាធរ និងអង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់នឹងបន្តជំរុញខ្លាំងផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំងចលនាមហាជនប៉ិនប្រសប់មានប្រសិទ្ធភាព និងចលនាមហាជន​​ប៉ិនប្រសប់ក្នុងការកសាងជនបធ្មី” ផ្សារភ្ជាប់នឹងចលនា​​ប្រឡងប្រណាំងស្នេហាជាតិ ​ និងបណ្តាចលនាបានបង្កើតជាចលនាប្រឡងប្រណាំងទូលំទូលាយក្នុងប្រជាជនទាំងមូលភ្ជាប់នឹងទម្រង់ជាក់លាក់ ជាក់ស្តែង សមស្រប​ ជាមួយនឹងស្ថានភាព ជាក់ស្តែងរបស់មូលដ្ឋាន ស្ថាប័ន​ និងអង្គភាព។ ទន្ទឹមនឹងនោះ ផ្លាស់ថ្មីការងារឃោ​​នា ចលនាជាមួយនឹងខ្លឹមសារចម្រុះ និងទម្រង់សម្បូរបែប ដើម្បីប្រជាជនយល់ បង្កើតការយល់ស្រប និងពង្រីកតួនាទីជាប្រធានកម្មរបស់ប្រជាជន។

ក្រៅពីនេះ បង្កើនការឃ្លាំមើល និងការរិះគន់សង្គម​​របស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយសង្គម។ ពង្រីកទម្រង់ល្អ វិធីធ្វើច្នៃប្រឌិត និង​កោតសរសើរទាន់ពេលចំពោះសមូហភាពនិងបុគ្គលគំរូជឿនលឿនក្នុងដំណើរការអនុវត្តជាដើម បង្កើតការ​សាយ​ភាយទូលំទូលាយ នាំមកនូវលទ្ធផលជាក់ស្តែង ទាក់ទាញ​ប្រជាជនយ៉ាងច្រើនកុះករមកចូលរួម៕​

ប្រែ៖ ណារីពៅ