ព្រឹកថ្ងៃទី៩ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចលេខ ៧៥០/QD-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ស្រុកថ្វុយសឺន សម្រេចនិយាមជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២៣ និងអបអរសាទរខួបលើកទី ៤៥ ឆ្នាំថ្ងៃបង្កើតស្រុក ថ្វយសឺន ឡើងវិញ (២៣ សីហា ១៩៧៩ - ២៣ សីហា ២០២៤)។
អញ្ជើញចូលរួមមានលោក ត្រាន់ ញ៉ាត់ឡាម អនុប្រធានការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម។ លោក ឡេ វ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង។ លោក ដោ តាន់គៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មការណែនាំកម្មវិធីគោលដៅជាតិខេត្ត អានយ៉ាង។ លោកស្រី ដាំង ធីហ្វារ៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។លោកស្រី ត្រាន់ ធីថាញ់ហឿង ប្រធានគណឃោសនាអប់រំបក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត សមាជិកគណអចិន្ត្រៃយ៍ទទួលបន្ទុក ថ្វយសឺន។ រួមជាមួយសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អតីតថ្នាក់ដឹកនាំខេត្តតាមសម័យកាល និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្តបានអញ្ជើញចូលរួម។.
ស្រុក ថ្វយសឺន ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៧៩ យោងតាមសេចក្តីសម្រេចលេខ ៣០០-CP ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៧៩ របស់ក្រុមប្រឹក្សារដ្ឋាភិបាលស្តីពីការកែសម្រួលព្រំប្រទល់នៃស្រុក ទីរួមខេត្តមួយចំនួននៅក្នុងខេត្ត អានយ៉ាង ។ ចាប់ពីថ្ងៃដំបូងនៃការបង្កើតឡើងវិញ ថូយសឺន គឺជាតំបន់ជនបទក្រីក្រ ខ្វះខាតខ្លាំង ការធ្វើដំណើរជួបការលំបាក។
ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល និងការរួមកម្លាំង ស្រុះចិត្តឯកភាពរបស់ប្រជាជនក្នុងស្រុក បក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុក ថ្វយសឺន បានអនុវត្តដោយភាពច្នៃប្រឌិតនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្វែងរកផ្លូវដើរដោយឡែក ជាមួយនឹងដំណោះស្រាយ និងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព លេចធ្លោគឺខ្លាហានបំបែពីផលិតកម្មស្រូវមួយរដូវទៅ ២ រដូវ បន្ទាប់មក ៣ រដូវ កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជនបទ អនុវត្តទម្រង់សន្តិសុខសង្គមជាច្រើនដែលនាំមកនូវប្រសិទ្ឋភាពជាវិជ្ជមាន។
ជាមួយនឹងសមិទ្ធិផលលេចធ្លោ ក្នុងឆ្នាំ ២០០០ បក្ខភាគ និងប្រជាជន ថ្វយសឺន មានកិត្តិយសត្រូវបានរដ្ឋប្រគល់នាមករណ៍វីរៈភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិកសង្គ្រោះជាតិ។ ដល់ឆ្នាំ ២០០៩ បក្ខភាគ និងប្រជាជន ថ្វយសឺន បន្តមានកិត្តិយសបានរដ្ឋផ្តល់នាមករណ៍វិរភាពពលកម្ម ក្នុងសម័យផ្លាស់ប្តូរថ្មី។
ពីមូលដ្ឋានជាស្រុកសម្រេចបាននិយាមជនបទថ្មី បាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ក្នុងឆ្នាំ ២០១៨ ជាមួយឃុំ១៤/១៤សម្រេចបាននិយាមជនបទថ្មី ឃុំប្រជុំបាននូវស្តង់ដារជនបទថ្មី ក្នុងលក្ខខណ្ឌធនធានរបស់មជ្ឈិម របស់ខេត្ត និងមូលដ្ឋាន ស្រុក ថ្វយសឺនបានសាមគ្គី ខិតខំប្រឹងប្រែង អនុវត្តនូវទម្រង់និងវិធីច្នៃប្រឌិតមានប្រសិទ្ឋភាពជាច្រើន ជាពិសេសគឺការគាំទ្រ និងការឯកភាពពីប្រជាជនក្នុងការអនុវត្តក្រមលក្ខណវិនិច្ឆ័យ គោលដៅជនបទថ្មី និងជនបទថ្មីលើកកម្ពស់។
មកដល់បច្ចុប្បន្ន ស្រុកថ្វយសឺន សម្រេចបាន ៩/៩ លក្ខណៈវិនិច្ឆ័យស្រុកជនបទថ្មីលើកកម្ពស់។ ក្នុងនោះ, មានលទ្ធផលលេចធ្លោជាច្រើន ដូចជា៖ អំពីការកសាងចរាចរណ៍ បើកផ្លូវថ្មីចំនួន ១១ ខ្សែទៅ ដល់មជ្ឈមណ្ឌលឃុំ ពី ៣,៥ម៉ែត្រ ដល់ ៧,៥ម៉ែត្រ ប្រវែង ៤៣គ.ម។ផ្លូវអន្តរឃុំ និង អន្តរភូមិបានក្រាលកៅស៊ូលើផ្លូវចំនួន ៣១ ខ្សែ មានប្រវែង ១១៨ គ.ម និងសម្រេចបានអត្រា ១០០% នៃផ្លូវ។ ធ្វើឲ្យចំនួនផ្លូវសរុបមានប្រព័ន្ធភ្លើងបំភ្លឺកើនឡើងបាន៩៨ផ្លូវ និងប្រវែង៤០១គ.ម/៤០១គីឡូម៉ែត្រ សម្រេចបានអត្រា ១០០%។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅតំបន់ជនបទស្រុកសម្រេចបាន ៧៣,៥លានដុង/ម្នាក់/ឆ្នាំ ហើយតម្លៃផលិតកម្មជាមធ្យម/ហិកតាដីកសិកម្ម ទទួលបាន ២១៥ លានដុង/ហិកតា អត្រាគ្រួសារក្រីក្របានថយចុះជាលំដាប់ជារៀងរាល់ឆ្នាំ គឺ ១,១៧%។ អំពីវប្បធម៌សង្គម ស្រុកទាំងមូលមាន មូលនិធិលើកទឹកចិត្តការសិក្សា លើកទឹកចិត្តទេព្យកោសល្យចំនួន ២៣ ដោយថវិកាចលនាបានជាង ២៣ ពាន់លានដុង។ ស្រុកមានសាលាចំនួន ៥៤ សម្រេចនិយាមជាតិកម្រិត ១ ឡើងទៅ ស្មើ ៨០,៥% បើធៀបនឹងមធ្យមភាគនៃខេត្តទាំងមូល ៥៥% បើធៀបនឹងឆ្នាំ ២០១៨ កើនឡើង ៣៩ សាលា និងបន្ថែម ៥៨,២%។ ការងារថែទាំសុខភាពរបស់ប្រជាជនបានធានា។ស្រុកទាំងមូលមានមូលនិធិសង្គមសប្បុរសចំនួន ៣១ ដោយមានថវិកាចលនាបានចំនួន ៥៧ ពាន់ ១៩០ លានដុង។ ទម្រង់ជម្រកមេត្តាធម៌របស់ស្រុក ដោយមានមូលនិធិចំនួន ១៨ បានចលនាថវិកាបានចំនួន ១៣៥ ពាន់ ៧៦៤ លានដុង ដើម្បីសាងសង់ផ្ទះសប្បុរសធម៌ និងសាងសង់ផ្ទះមេត្តាធម៌បានជាង ២.៦៥០ ខ្នងសម្រាប់គ្រួសារក្រីក្រ និងលំបាកអំពីលំនៅដ្ឋានរបស់ស្រុក។
ជាមួយនឹងលទ្ធផល និងសមិទ្ធិផលដែលសម្រេចបាន នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៧៥០/QD-TTg ទទួលស្គាល់ស្រុក ថ្វយសឺន ខេត្ត អានយ៉ាង សម្រេចនិយាមស្រុកជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២៣។ ថ្វយសឺន មានមោទនៈភាពដែលជា ស្រុកដំបូងគេនៅតំបន់វាលទំនាបទន្លេគឺវឡុងបានទទួលស្គាល់ជាស្រុកជនបទថ្មីលើកកម្ពស់ សម្រេចបានមុនកាលកំណត់ បើធៀបនឹងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត ងានយ៉ាង លើកទី១១ អាណត្តិ ២០២០-២០២៥ ដាក់ចេញ។
លោក ឡេ វ៉ាន់នឹង អនុលេខាប្រចាំការណ៍បក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង។ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈណែនាំកម្មវិធីគោលដៅជាតិខេត្តអានយ៉ាង ប្រគល់ប័ណ្ណរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ស្រុក ថ្វយសឺន សម្រេចនិយាមជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២៣
ថ្លែងមតិនៅក្នុងពិធីប្រកាស លោក ឡេ វ៉ានភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកោតសរសើរ និងកត់ត្រាទទួលស្គាល់នូវលទ្ឋផលសម្រេចបានរបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុក ថ្វយសឺន។ ទន្ទឹមនឹងនោះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុក ថ្វយសឺន បន្តប្រកាន់ខ្ជាប់នូវការដឹកនាំ និងណែនាំ។ ពង្រីកតួនាទីជាអ្នកដឹកនាំថ្នាក់បក្ខភាគ អាជ្ញាធរ និងអង្គការមហាជនក្នុងការរៀបចំ ផ្សព្វផ្សាយអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីនៅតាមមូលដ្ឋាន។ ឆ្ពោះទៅដល់ការកសាងឃុំជនបទថ្មីគំរូនាពេលខាងមុខ។
ក្នុងនោះ ផ្តោតលើការជម្នះចំណុចខ្វះខាត និងលំបាក។ ទាញយកផលពីសក្តានុពល និងភាពខ្លាំងរបស់មូលដ្ឋានដោយប្រសិទ្ធភាព។ កំណត់ភារកិច្ចមានភាពវាយទម្លុះ ផែនទីបង្ហាញផ្លូវនៃការអនុវត្តសមស្រប អាចបត់បែនបាន និងបង្កើនការកៀរគរធនធានទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដោយមានទស្សនៈ “កសាងជនបទថ្មី មានចំណុចចាប់ផ្តើម ប៉ុន្តែគ្មានចំណុចបញ្ចប់ទេ”។
កៀរគរធនធានដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមស្របគ្នា ទំនើប ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទីក្រុង លើកកម្ពស់ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសគឺប្រជាជននៅតំបន់ជនបទ។ យកចិត្តទុកដាក់អភិវឌ្ឍដោយចីរភាព និង ការពារបរិស្ថានកសិកម្ម ជនបទក្នុងទិសដៅស្អាត បៃតង និងនិរន្តរភាព ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍។
យកចិត្តទុកដាក់ជាងទៀតការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សគុណភាពខ្ពស់ ដើម្បីបម្រើដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មកសិកម្ម។ បង្កើនការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកសិកម្ម។ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនមកបណ្តាក់ទុននិងអភិវឌ្ឍន៍នៅ ថ្វយសឺន។
បក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុក ថ្វយសឹនចាំបាច់ត្រូវតែពង្រីកប្រពៃណីយ៍វីរៈភាពបដិវត្តន៍ជានិច្ច និងជ្រោងខ្ពស់ស្មារតីសាមគ្គីភាព ឯកភាព ឆន្ទះប្ដេជ្ញាចិត្ត ថាមវន្ត ភាពច្នៃប្រឌិត និងកសាងបក្ខភាគ និងអាជ្ញាធររឹងមាំ បង្កើតជំនឿទុកចិត្តយ៉ាងមុតមាំរបស់កម្មាភិបាល -បក្ខជន និងប្រជាជនទៅក្នុងការដឹកនាំរបស់ថ្នាក់បក្ខភាគ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលកម្លាំងចម្រុះកសាង និងអភិវឌ្ឍន៍ថ្វយសឺន ឲ្យកាន់តែអារ្យធម៌ សម្បូរបែប និងស្រស់ស្អាត។
នៅក្នុងពិធីប្រកាស គណៈកម្មាធិការបក្ខភាគខេត្ត អានយ៉ាង បានប្រគល់ប័ណ្ណសរសើរដល់បក្ខភាគស្រុកថ្វយសឺន ដែលមានស្នាដៃឆ្នើមក្នុងការកសាងស្រុកសម្រេចនិយាមជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២៣។ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រគល់ទង់ប្រឡងប្រណាំងជូនបក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុកថ្វយសឺន ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង “អានយ៉ាងរួមកម្លាំងកសាងជនបទថ្មី” ដំណាក់កាល ២០២១ - ២០២៥។ គណកម្មាធិការប្រជាជនខេត្ត ស្រុកប្រគល់ប័ណ្ណសរសើរ លិខិតសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារកសាងស្រុក ថ្វយសឺន សម្រេចនិយាមជនបទថ្មីលើកកម្ពស់ឆាំ្ន ២០២៣។
ក្នុងឱកាសនេះ ស្រុក ថ្វយសឺន បានទទួលកំណត់ត្រាវៀតណាម ដោយមានខ្លឹមសារថា “ស្រុកកសាង និងចលនាសង្គមូបនីយកម្មទទួលបានប្រភពមូលនិធិច្រើនបំផុត ដើម្បីបម្រើការងារសន្តិសុខសង្គម និងកាត់បន្ថយភាពក្រីក្រ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីសម្រាប់ប្រជាជនលើភូមិសាស្ត្រ(ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់ពេលនេះ ជាមួយនឹងប្រភពមូលនិធិចំនួន ៣១)៕
ប្រែ៖ ណារីពៅ