ថ្ងៃទី ១៨ កក្កដា លោក យ៉ាងថាញ់ខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានបើកសម័យប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីការរៀបចំពិធីប្រកាសបង្កើតគណៈកម្មាធិការជាតិ APEC ២០២៧។ គម្រោងទាំងមូលដើម្បីផ្សព្វផ្សាយសន្និសីទ APECនិងការទទួលនូវទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិភូក្វុក។

កិច្ចប្រជុំបានឆ្លង និងផ្តល់យោបល់លើសេចក្តីព្រាងគម្រោងទាំងមូលសម្រាប់ផ្សព្វផ្សាយសន្និសីទ APEC និងសេណារីយោភាពយន្តសម្រាប់ការប្រកាសគម្រោង APEC នៅ ភូក្វុក។
ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោកយ៉ាងថាញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យបង្កើតវីដេអូជាមួយប្រធានបទភូក្វុក ក្នុងដំណើរបៃតង APEC ២០២៧។ យោងតាមនោះ វីដេអូឃ្លីបនឹងមានរយៈពេល ៤-៦ នាទី ដោយមាន ៥ ផ្នែកខ្លឹមសារសំខាន់ៗ។ រួមមាន៖ ណែនាំអំពីរូបភាពពិសេសរបស់វៀតណាម និងភូក្វុក។ ឧទ្ទេសនាម APEC ២០២៧ និងបណ្តាឱកាសវិនិយោគ និងអភិវឌ្ឍន៍នៅ ភូក្វុក ប្រកាសសំណង់ និងគម្រោងបម្រើសន្និសីទ APEC ២០២៧ សារពីមូលដ្ឋាន និងសហគមន៍ឆ្ពោះទៅកាន់ ភូក្វុកបៃតង ជ្រះ ស្អាត ធានាបរិស្ថាន តភ្ជាប់ការវិនិយោគ ហើយអះអាងថា សន្និសីទ APEC ២០២៧ តភ្ជាប់ចក្ខុវិស័យ និងតម្រង់ទិសទៅអនាគត និងជានិមិត្ដរូបថ្មីសម្រាប់កោះភូក្វុក។

លោក យ៉ាងថាញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា បណ្តាគម្រោងនិងសំណង់បម្រើការសន្និសីទ APEC ២០២៧ គឺជានិមិត្តសញ្ញាសម្រាប់ភូក្វុកក្នុងការសមាហរណកម្ម ភាពទំនើប និងមានលំដាប់រអន្តរជាតិ។ បណ្តាសំណង់សំខាន់ៗមិនត្រឹមតែបម្រើដល់ព្រឹត្តិការណ៍ APEC ក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងជាសំណង់បម្រើការទៅអនាគត គឺជាជំហានមានភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តអានយ៉ាងនិយាយរួម និងតំបន់ពិសេស ភូក្វុកនិយាយដោយឡែក។ ជាពិសេស គឺសម្រាប់បម្រើការភូក្វុកឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រនៃជាតិ។
លោក យ៉ាងថាញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង មានប្រសាសន៍ថា “សន្និសីទ APEC ២០២៧ តភ្ជាប់ចក្ខុវិស័យ និងតម្រង់ទិសអនាគត គឺជានិមិត្តសញ្ញាថ្មីសម្រាប់កោះភូក្វុក គឺជាកន្លែងផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព”។
សំណូមពរអង្គភាពអនុវត្តដោយសកម្មក្នុងការសហការជាមួយមន្ទីរ គណ ផ្នែករបស់ខេត្ត ដើម្បីបំពេញឃ្លីបវីដេអូឲ្យបានឆាប់រហ័ស ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តផ្តល់យោបល់។ បណ្តាមន្ទីរ គណ ផ្នែកត្រូវបន្តផ្តល់យោបល់ទៅលើគម្រោងទាំងមូលដើម្បីអនុវត្តសន្និសីទ APEC។

យោងតាមរបាយការណ៍ ខេត្តអានយ៉ាង បានអនុវត្តការងាររៀបចំយ៉ាងសកម្ម ជាមូលដ្ឋានត្រឹមត្រូវតាមកាលវិភាគដាក់ចេញ។ ប្រកាសសេចក្តីសម្រេចបង្កើតគណណែនាំ ក្រុមជំនួយការ និងអនុគណៈកម្មការជាដើម ដើម្បីបម្រើការងារត្រៀមបម្រុងសម្រាប់សន្និសីទ APEC ២០២៧។ ចាត់តាំងផ្សព្វផ្សាយបន្តផែនការលម្អិត សមស្របនឹងភារកិច្ច និងបរិបទនៃអង្គការក្បាលម៉ាស៊ីននាពេលបច្ចុប្បន្ន។
អំពីស្ថានភាពអនុវត្តការងារទាក់ទិនដល់ការងារត្រៀមរៀបចំសន្និសីទ APEC គណៈកម្មាធិការប្រជាជនខេត្តបានស្នើឲ្យនាយករដ្ឋមន្ត្រីពិចារណា និងបន្ថែមគម្រោងចំនួន២ទៀត គឺ៖ គម្រោងវិនិយោគផ្លូវថ្មើជើងឆ្នេរសមុទ្រនៅភាគខាងកើតកោះ ភូក្វុក (ប្រវែង ៤៤គ.ម ទទឹង ៦០ម ទុនវិនិយោគសរុបប្រមាណ ១៤.១០០ ពាន់លានដុង) និងគម្រោងផ្លូវថ្មើជើងឆ្នេរសមុទ្រតភ្ជាប់កំពង់ផែអានធើយ (ប្រវែង ២,៧ម ទទឹងពី ៣០-៦០ម កម្រិតវិនិយោគជាសរុប ២. ២.៦៥០ ពាន់លានដុង)។
ទន្ទឹមនឹងនោះ អនុញ្ញាតឲ្យអនុវត្តយន្តការពិសេសក្នុងការជ្រើសរើសវិនិយោគិនសម្រាប់គម្រោងរថភ្លើងអគ្គិសនីទីក្រុងដំណាក់កាលទីមួយ (ដើមទុនវិនិយោគជាសរុប ៩.០០០ ពាន់លានដុង វិនិយោគក្នុងទម្រង់ PPP) បានអនុវត្តទម្រង់ជ្រើសរើសវិនិយោគិនក្នុងករណីពិសេស ដើម្បីកាត់បន្ថយពេលវេលាសាងសង់គម្រោង ហើយដាក់ចូលបម្រើការសន្និសីទសន្និសីទ APEC ២០២៧ ឲ្យបានឆាប់ៗ។
មកដល់ពេលនេះ ខេត្តបានបញ្ចប់ការជ្រើសរើសវិនិយោគគិនសម្រាប់គម្រោងវិនិយោគពង្រីកអាកាសយានដ្ឋានអន្តរជាតិ ភូក្វុកដែលមានដើមទុនសរុបជិត ២២ ០០០ ពាន់លានដុង រយៈពេលធ្វើសកម្មភាព ៧០ ឆ្នាំ អនុវត្តដោយក្រុមហ៊ុនភាគហ៊ុនអាកាសយានដ្ឋាន ម៉ាក់ត្រើយ។
ទន្ទឹមនិងនោះ ខេត្តបានចេញបញ្ជាបន្ទាន់សម្រាប់គម្រោង ០៩/១០។ ប្រគល់សេចក្តីសម្រេចយល់ព្រមវិនិយោគគិនសម្រាប់គម្រោង ០៣/១១។ សម្រាប់គម្រោងចំនួន ០៨ ដែលនៅសេសសល់ គណគ្រប់គ្រងតំបន់សេដ្ឋកិច្ចភូក្វុក បានផ្សព្វផ្សាយជ្រើសរើសវិនិយោគគិនក្នុងករណីពិសេសសម្រាប់គម្រោង ០៧/០៨ និងមន្ទីរសាងសង់សម្រាប់គម្រោង ០១/០៨។ មន្ទីរកសិកម្មនិងបរិស្ថានបានធ្វើជាអធិបតីភាពក្នុងការត្រួតពិនិត្យវាយតម្លៃលក្ខណៈវិនិច្ឆ័យអំពីបច្ចេកវិជ្ជាដោះស្រាយកាកសំណល់រឹង និងទឹកសំណល់ សម្រាប់រោងចក្រដោះស្រាយកាក់សំណល់ និងទឹកសំណល់។
អំពីប្រភពធនធានសម្ភារៈសាសងង់ ខេត្តបានកែសម្រួលផែនការ និងបំពេញបន្ថែមរ៉ែចំនួន២ ពីសមុទ្រ។ ផែនការបំពែញបន្ថែមរ៉ែនៅជ្រោយអ៊ុងដោយ និងតំបន់ថ្មីដែលមានបរិមាណបម្រុងចំនួន ១,៥ លាន ម៣។ ឆ្លៀតប្រើប្រាស់ដីជីកពីបឹងធំៗដូចជា គឿកាន និង យឿងដុង ២ (សរុប ១០,៦ លានម៣) ជាដើម។
បង្កើតក្រុមវាស់វែងចំនួន ១៥ បង្កើតផែនការសងសំណង ការគាំទ្រ ការតាំងទីលំនៅថ្មី និងការរំដោះផ្ទៃរាបជាដើម៕
ប្រែ៖ ណារីពៅ