សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទេសចរណ៍

ចូវដុកផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មី តាន់ឡោគៀវលឿង”
19/06/2024

ថ្ងៃទី ១៨ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មី តាន់ឡោគីវលឿង”។ លោក ទ្រឿងបាត្រាង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង។ លោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកធ្វើអធិបតីភាពកិច្ចប្រជុំ។


បើកពិធីបុណ្យលោកយាយភ្នំស្វាមឆាំ្ន២០២៤ - អបអរសាទរខួបលើកទី ១០ ឆាំ្នពិធីបុណ្យនេះបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ
04/06/2024

យប់ថ្ងៃទី ២៨ ឧសភា នៅទីក្រុងចូវដុក គណៈកម្មាធិការប្រជាជនខេត្តអនាយ៉ាង បានរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ២០២៤ - អបអរសាទរខួបលើកទី ១០ឆាំ្ន ពិធីបុណ្យនេះបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤- ២០២៤)។ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈកម្មការដឹកនាំថ្ងៃបុណ្យធំៗនៅខេត្តអានយ៉ាង បានចូលរួម និងដឹកនាំពិធីបើកពិធីបុណ្យ។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានលោក ឡេវ៉ាន់នឹង អនុលេខាអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត។ថ្នាក់ដឹកនាំយោធភូមិភាគទី៩ តំបន់ ៥ កងទ័ពជើងទឹក។ ថ្នាក់ដឹកនាំនៅតាមខេត្ត ក្រុង។ថ្នាក់ដឹកនាំនៅតាមស្រុក ទីរួមខេត្ត ក្រុងក្នុង និងក្រៅខេត្ត និងប្រជាជន ភ្ញៀវទេសចររាប់ពាន់នាក់មកពីក្នុងប្រទេសទាំងមូលចូលរួម។


បើកផ្សារណាត់ពាណិជ្ជកម្មទិញបៀន -អានយ៉ាងឆាំ្ន២០២៤
28/05/2024

ល្ងាចថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រារព្ធពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវមកពីប្រទេសមិត្តកម្ពុជា ឡាវ និងបណ្តាខេត្ត ក្រុងនានាក្នុងប្រទេស រួមជាមួយប្រជាជនយ៉ាងច្រើនកុះករ។


នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានប្រារពឡើង ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម រួមជាមួយនឹងការប្រារព្ធខួបលើកទី ១០ឆាំ្ន នៃពិធីបុណ្យបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤)
28/05/2024

នៅថ្ងៃទី ២២ ឧសភា គណៈកម្មាធិការប្រជាជនខេត្តបានមានផែនការរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ ២០២៤។ រមឹ្លកខួបលើកទី១៩៥ឆាំ្នថ្ងៃមរណភាពរបស់ព្រះទេវកថា ថ្វយង៉ុកហូវ (១៨២៩-២០២៤) និងខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ប្រឡាយវិញតេ (១៨២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩៨ឆាំ្នថ្ងៃមរណភាពរបស់លោកស្រី ចូវធីតេ (១៨២៦ -២០២៤)។


ពិធីបុណ្យលោកយាយភ្នំស្វាមបាវម៉ឺពឆា្ន ២០២៤
27/05/2024

ព្រឹកថ្ងៃទី ២៦ ឧសភា (ត្រូវនឹងថ្ងៃទី ១៩ ខែ ៤ ច័ន្ទគតិ) គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានប្រារព្ធពិធីបើកពិធីបុណ្យលោកយាយបាវម៉ឺព លើកទី ១៧៣ ឆ្នាំ ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំបក្ខភាគទីរួមខេត្ត គណកម្មាធិការប្រជាជនទីរួមខេត្ត បណ្តាគណ ផ្នែក មូលដ្ឋាន និងភ្ញៀវជាច្រើនកុះករ។


គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ចូវដុកនិងទិញបៀននៅក្នុងរដូវបុណ្យទាន
27/05/2024

ក្នុងបណ្តាថ្ងៃចុងខែឧសភា ឆ្នាំ ២០២៤នេះ ពិធីបុណ្យ និងព្រឹត្តិការណ៍ដ៏ទាក់ទាញជាច្រើនកំពុងបានប្រារព្ធឡើងនៅទីក្រុង ចូវដុក និងទីរួមខេត្តទិញបៀន ដោយបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា គោរពបូជា និងទិញទំនិញយ៉ាងច្រើនកុះករ។ ឧទាហរណ៍គឺពិធីបុណ្យលោកយាយភ្នំស្វាម (ទីក្រុង ចូវដុក)។ ពិធីបុណ្យលោកយាយ បាវម៉ឺព និងផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ (ទីរួមខេត្តទិញបៀន)។


នំអាកោហាកូប្លែកពិសេស
09/05/2024

នំអាកោត្នោតអាំង ហាកូ គឺជាមុខម្ហូបដ៏ល្បីរបស់ជនជាតិចាមនៅខេត្ត អានយ៉ាង។ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បវិទ្យូធ្វើនំ Rofiah រសជាតិដ៏ពិសេសរបស់នំអាកោហាកូ បានរីករាលដាលកាន់តែឆ្ងាយទៅៗ។


អានយ៉ាង ស្វាគមន៍ភ្ញៀវទេសចរជិត ៣២០ពាន់នាក់
02/05/2024

មន្ទីរវប្បធម៍ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា ក្នុងឱាសឈប់សម្រាកបុណ្យខួបលើកទី ៤៩ ឆាំ្នទិវារំដោះភូមិភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) និង ១៣៨ ឆាំ្នទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ០១ ឧសភា ឆ្នាំ ១៨៨៦ - ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤) ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ អានយ៉ាង ស្វាគមន៍ភ្ញៀវទេសចរបានប្រមាណ ៣១៧ ពាន់នាក់ កើន ៦% ធៀបនឹងរយៈពេលនេះឆ្នាំ ២០២៣។


ពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិចាមលើកទី១០ នៅខេត្តអានយ៉ាង ឆ្នាំ២០២៤
18/04/2024

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ រៀបចំពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ចាមលើកទី ១០ របស់ខេត្ត អានយ៉ាង ឆ្នាំ ២០២៤។


អានយ៉ាងផ្សព្វផ្សាយគេហទំព័រព័ត៌មានទេសចរណ៍ឆ្លាតវៃ
25/03/2024

អានយ៉ាងមានសំណាងដែលមានធនធានទេសចរណ៍ជាច្រើន។ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ទេសចរណ៍ជាច្រើនប្រភេទដូចជា ទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍តាមដងទន្លេ ទេសចរណ៍កីឡា។ក្រៅពីនេះ អានយ៉ាងថែមទាំងជាកន្លែងសម្រាប់ផ្លាស់ប្តូរវប្បធម៌របស់ ៤ ជនជាតិបងប្អូន គីញ ខ្មែរ ចាម ចិន បង្កើតជាភាពចម្រុះ និងភាពខុសប្លែក ជាពិសេសនៅក្នុងពិធីបុណ្យ និងម្ហូបអាហារ។