សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងផ្សព្វផ្សាយគេហទំព័រព័ត៌មានទេសចរណ៍ឆ្លាតវៃ

ថ្ងៃបង្ហោះ 25/03/2024 |

អានយ៉ាងមានសំណាងដែលមានធនធានទេសចរណ៍ជាច្រើន។ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ទេសចរណ៍ជាច្រើនប្រភេទដូចជា ទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍តាមដងទន្លេ ទេសចរណ៍កីឡា។ក្រៅពីនេះ អានយ៉ាងថែមទាំងជាកន្លែងសម្រាប់ផ្លាស់ប្តូរវប្បធម៌របស់ ៤ ជនជាតិបងប្អូន គីញ ខ្មែរ ចាម ចិន បង្កើតជាភាពចម្រុះ និងភាពខុសប្លែក ជាពិសេសនៅក្នុងពិធីបុណ្យ និងម្ហូបអាហារ។

អានយ៉ាង ក៏ជាស្រុកមួយដែលមានព្រំដែនប្រវែង ១១០ គីឡូម៉ែត្រ ជាប់នឹងខេត្តកណ្តាល និងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា បង្កើតជាការទំនាក់ទំនងពា​ណិ​ជ្ជកម្មកកកុញនិងមានភាពអ៊ូអរ។ ទន្ទឹមនឹង​ពាណិជ្ជ​កម្ម​ សកម្មភាពទេសចរណ៍ក៏បាន រួមចំណែកយ៉ាង​សំ​ខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមព្រំដែននៃខេត្តផង​ដែរ។

​នៅឆ្នាំ ២០២៣ ខេត្ត អានយ៉ាង ទទួលភ្ញៀវ​ទេស​ចរ​ប្រមាណ ៨,៥ លាននាក់ ចំណូលពីសកម្មភាព​ទេស​ច​រ​​ណ៍សម្រេចបាន ៣. ៧០០ ពាន់លានដុង។ ប្រការ​នេះ​​បង្ហាញឲ្យឃើញថា សក្ដានុពលទេសចរណ៍របស់​ខេត្ត​ធំធេងណាស់ ចាំបាច់ត្រូវតែយកចិត្តទុកដាក់​លើ​ការ​​ធ្វើអាជីវកម្មបន្ថែមទៀត ដើម្បីឆ្ពោះទៅរកគោល​ដៅ​ញ៉ាំងឲ្យវិស័យទេសចរណ៍ក្លាយជាចវិស័យសេដ្ឋកិច្ចមុខ​ព្រួញទៅអនាគតដ៏ជិតបំផុត។

​ដើម្បីទេសចរណ៍ខេត្ត អានយ៉ាង កាន់តែបម្រើ​ភ្ញៀវ​ទេសចរកាន់តែល្អប្រសើរ នាពេលថ្មីៗនេះ ថ្នាក់​ដឹក​នាំ​ខេត្ត រួមជាមួយមន្ទីរ ផ្នែក ធុរកិច្ច និងប្រ​ជាជន​បានខិតខំប្រឹងប្រែងជាច្រើនដើម្បីកសាងរូបភាពអានយ៉ាង​មេត្រីភាព និងទន់ភ្លន់ រាក់ទាក់។ ខេត្តបាន​ផ្តោត​លើ​ការ​ពង្រឹង និងធ្វើល្អផលិតផលទេសចរណ៍​ដែល​មានស្រាប់ និងបង្កើចេញជាផលិតផលថ្មី ដើម្បីឆ្លើយ​តបតម្រូវការថ្ងៃកាន់តែខ្ពស់របស់ភ្ញៀវទេសចរ។ឧទាហរណ៍៖ តំបន់ទេសចរណ៍ Con En និង My Luong ភូមិបែចម្រុះពណ៌ពាមបីនៃទន្លេ ចូវដុក ភូមិចាម ដា​ភឿក​ និង ចូវផុង។ ប្រភេទទេសចរណ៍កីឡា និង​បទ​ពិ​សោ​ធន៍ថ្មីៗដូចជា trekking និង trail ត្រូវបាន​ផ្សព្វ​ផ្សាយ​​នៅតំបន់ទេសចរភ្នំពពាល។​

លោក ឡេទ្រុងហៀវ ប្រធានមជ្ឈមណ្ឌល​ជំរុញ​ពាណិ​ជ្ជ​កម្ម​ និងវិនិយោគ អានយ៉ាង ថ្លែងមតិក្នុងសន្និបាត​បូក​សរុប​សកម្មភាពជំរុញពាណិជ្ជកម្ម-វិនិយោគ- ទេសចរណ៍ឆ្នាំ២០២៣

ជាមួយនឹងការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិជ្ចា អាន​យ៉ាងបានបង្កើនការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពទេសចរណ៍ ដោយទម្រង់ជាច្រើនដូចជា ការតាំង​ពិ​ពណ៌​ការ​ពិតនិម្មិត យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍នៅលើ TikT​ok ជំរុញខ្លាំងការងារឃោសនាអំពីទេសចរ​ណ៍នៃ​ខេត្ត​នៅលើបណ្តាញសង្គម។ ហើយឥឡូវនេះ គេហទំ​ព័រ​ព័ត៌​មានទេសចរណ៍ឆ្លាតវៃនៃខេត្ត អានយ៉ាង បាន​ចាប់​កំណើត។

យោងតាមសេចក្តីប្រកាសលេខ ១៤៥/TB-VP​UB​ND ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អានយ៉ាង បានប្រគល់ជូនមជ្ឈម​ណ្ឌល​ជំរុញពាណិជ្ជកម្ម និងវិនិយោគ ទទួលប្រព័ន្ធនេះ ជា​អ្នក​វិនិយោគ និងជាអង្គភាពប្រតិបត្តិការប្រព័ន្ធ​ទេស​ច​រ​ណ៍ឆ្លាតវៃនៃខេត្ត អានយ៉ាង។ បន្ទាប់ពីបាន​ខិតខំ​ប្រឹង​ប្រែង និងក្រោមការណែនាំរបស់គណៈ​កម្មាធិ​ការ​ប្រ​ជា​​ជនខេត្ត ការគាំទ្រយ៉ាងសកម្មរបស់មន្ទីរវប្បធម៌ កីឡា​ និងទេសចរណ៍ មន្ទីរព័ត៌មាន និងទូរគមនាគមន៍ មន្ទីរ​ហិរញ្ញវត្ថុជាដើម។ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និង​វិនិយោគរួមជាមួយ VNPT អានយ៉ាង បានបញ្ចប់​ជា​មូល​ដ្ឋាន និងដាក់ចូលដំណើរការគេហទំព័រ​ទេសចរ​ណ៍​ឆ្លាត​វៃនៃខេត្តអានយ៉ាង។

គេហទំព័រព័ត៌មានទេសចរណ៍ឆ្លាតវៃនៃខេត្ត អានយ៉ាងដែលមានឈ្មោះហៅថា Check in អានយ៉ាង តាមរយៈ គេហទំព័រ https://checkinangiang.vn ។ ទន្ទឹមនិងនេះ គឺកម្មវិធីទេសចរណ៍ឆ្លាតវៃរបស់ខេត្ត អានយ៉ាង ដែលមានឈ្មោះថា Check in អានយ៉ាង នៅលើឧបករណ៍ទូរសព្ទចល័គាំទ្រដោយប្រព័ន្ធប្រតិបត្តិការពីរគឺ Android និង iOS បានមាននៅលើ Google Play Store និង App Store ។

គេហទំព័រ និងកម្មវិធី Check in អានយ៉ាង ដើរ​តួ​ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង។ តាមរយៈនេះ ភ្ញៀវទេសច​រអាច​ស្វែង​រក និងទាញយកព័ត៌មានទាំងមូលនៃទិសដៅ ផលិត​ផល សេវាកម្ម និងបរិក្ខារប្រើប្រាស់ងាយស្រួល នៅ​ពេលមកទស្សនាទេសចរណ៍នៅអានយ៉ាង។ ព័ត៌​មានចាំបាច់ផ្សេងទៀតសម្រាប់ការធ្វើដំណើររបស់អ្នកទេស​ចរដូចជា មធ្យោបាយចរាចរណ៍ ធនាគារ នគ​រ​បាល​ មណ្ឌលសុខភាព ប្រៃសណីយ៍ និងតម្លៃជាដើម ក៏​បាន​​ធ្វើបច្ចុប្បន្នភាព យ៉ាងពេញលេញផងដែរ។

Check in អានយ៉ាង ថែមទាំងជួយភ្ញៀវ​ទេសចរ​រៀប​ចំដំណើរកម្សាន្ត ក៏ដូចជាគណនាជាមុននូវ​ការចំ​ណាយ​ជា​ក់ស្តែងនៅពេលនីមួយៗ តាម​រយៈនោះ​ជួយ​ឲ្យ​ភ្ញៀវ​រៀបចំពេលវេលា និងការចំណាយយ៉ាងសម​ស្រប​​នឹងការធ្វើដំណើរតាមបទពិសោធន៍​របស់​បុគ្គល​ខ្លួន​។ ប្រព័ន្ធនេះរួមបញ្ចូលផែនទីទេសចរណ៍ឌីជីថល ស្វែង​រកដ៏ឆ្លាតវៃ ណែនាំទីតាំងនៅក្បែរនោះ ជួយឲ្យ​ភ្ញៀវ​​ទេសចរងាយស្រួលកំណត់ទីតាំង នាំផ្លូវ ស្វែង​រក​ទី​តាំង​តាមតម្រូវការជាក់ស្តែង។ ក្រៅពីនេះ មុខងារ​ឆ្លើយ​តប​ទៅ​នឹងសារប្រអប់ ក៏ដូចជា hotline គាំទ្រភ្ញៀវ​ទេស​ចរ និងជួយឲ្យឱ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​សុវត្ថិ​ភាព​​កាន់​តែ​ខ្លាំងឡើងនៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​អាន​យ៉ាង​។​ 

ចំពោះធុរកិច្ចអាជីវកម្មក្នុងវិស័យទេសចរណ៍ ប្រ​ព័ន្ធ​​ផ្តល់ទំព័រព័ត៌មាន ណែនាំផលិតផល និង​សេវា​កម្ម​សម្រាប់​ធុរកិច្ច ប្រកាសកម្មវិធីបញ្ចុះ​តម្លៃជា​ដើម​។​តាម​រយៈ​នោះ ធុរកិច្ចអាចសន្សំសំចៃថ្លៃដើមក្នុងការគ្រប់​គ្រង​សេវាកម្ម ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និង​ធ្វើ​ទី​​ផ្សារដល់ភ្ញៀវទេសចរ។

ចំពោះស្ថាបនគ្រប់គ្រងរដ្ឋ ប្រព័ន្ធផ្តល់​ឧបករណ៍​គ្រប់​គ្រង ស្ថិតិ រាយការណ៍អំពីសកម្មភាពទេសចរណ៍ ព័ត៌​មានទេសចរណ៍ មតិរបស់ភ្ញៀវទេសចរ​អំពី​ប​រិ​ស្ថាន​ទេស​ចរណ៍ អានយ៉ាងជាដើម។ ហេតុនេះ ស្ថាបន​គ្រប់​គ្រង​រដ្ឋ​ក៏អាចវិភាគ និងព្យាករណ៍និន្នាការអភិវឌ្ឍន៍​ទេស​ចរណ៍ក្នុងមូលដ្ឋាននាពេលអនាគតផងដែរ ដើម្បី ដាក់​ចេញដំណោះស្រាយអភិវឌ្ឍន៍សមស្រប។

ក្នុងបរិបទវិទ្យាសាស្ត្របច្ចេកវិជ្ជា​ អភិវឌ្ឍន៍​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​នេះ អាចបញ្ជាក់បានថា ការបង្កើតនិង​ប្រតិ​បត្តិ​ការគេហទំព័រព័ត៌មានទេសចរណ៍ឆ្លាតវៃ​ នៅក្នុង​ខេត្ត​អានយ៉ាង គឺចាំបាច់ណាស់។ សង្ឃឹមថា គេហទំ​ព័រ​ព័ត៌​មានទេសចរណ៍ឆ្លាតវៃ​នឹងរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ខេត្តអានយ៉ាង យ៉ាង​ជំនាញ​និងនិរន្តរភាព រួមចំណែកដល់ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​សង្គមកិច្ចរបស់មូលដ្ឋាន៕

ប្រែ៖ ណារីពៅ


មាតិកា

16d14d20-4a86-45df-858e-72504ca45835

An Giang triển khai Cổng thông tin du lịch thông minh

/wps/wcm/connect/ad8914fc-6bce-46f4-b073-a05a2c151377/image021.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ad8914fc-6bce-46f4-b073-a05a2c151377-oXrm3nN