សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានប្រារពឡើង ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម រួមជាមួយនឹងការប្រារព្ធខួបលើកទី ១០ឆាំ្ន នៃពិធីបុណ្យបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤)

ថ្ងៃបង្ហោះ 28/05/2024 |

នៅថ្ងៃទី ២២ ឧសភា គណៈកម្មាធិការប្រជាជនខេត្តបានមានផែនការរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ ២០២៤។ រមឹ្លកខួបលើកទី១៩៥ឆាំ្នថ្ងៃមរណភាពរបស់ព្រះទេវកថា ថ្វយង៉ុកហូវ (១៨២៩-២០២៤) និងខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ប្រឡាយវិញតេ (១៨២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩៨ឆាំ្នថ្ងៃមរណភាពរបស់លោកស្រី ចូវធីតេ (១៨២៦ -២០២៤)។

(រូបថត – ប្រភព៖ គេហទំព័រព័ត៌​មាន​អេឡិច​ត្រូ​និក​ខេត្តអានយ៉ាង)

យោងតាមនោះ នៅថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០​២​៤​​ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង សង្កាត់​នុយ​សាម​ ទីក្រុងចូវដុក បានប្រារពឡើងពិធីបុណ្យលោក​យាយ​​ភ្នំស្វាម ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅ រួមជា​មួយ​នឹង​ខួបលើកទី ១០ នៃពិធីបុណ្យលោកយាយភ្នំស្វាម​បាន​​ដាក់​ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ (២០​១៤​-២០២៤) ដោយ​រំពឹង​ថា​នឹង​មាន​ប្រតិភូ​ចំនួន ៥០​០​ ​​​នាក់​ចូលរួម។

​ ក្នុងពិធីបុណ្យនេះ ដោយមានសកម្ម​ភាពសំខាន់​ៗ​​ដូចជា ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម រួមជា​មួយ​​នឹងខួបលើកទី ១០ឆាំ្ននៃពិធីបុណ្យលោកយាយភ្នំ​ស្វាម​បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​ជាតិ​ (២០១៤-២០២៤) និងកម្មវិធីសិល្បៈជា​មួយ​ប្រ​ធាន​​បទ “ដែនដីដ៏ពិសិដ្ឋ២” បានសន្និដ្ឋានថា​នឹង​ផ្សាយ​ផ្ទាល់​ តាមវិទ្យុ និងទូរទស្សន៍អានយ៉ាង។

ពិធីរម្លឹកខួបលើកទី ១៩៥ឆាំ្ននៃ​មរណ​ភាព​របស់​ព្រះទេវកថា​ ថ្វយង៉ុកហូវ (១៨២៩-២០២៤) សន្និដ្ឋាន​ថា​នឹង​ប្រ​ព្រឹត្ត​ឡើងចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ ដល់​​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១ ខែ៦ ដល់​ថ្ងៃទី ៦ ខែ​ ៦ ចន្ទគតិ) បានប្រារព្ធ​ឡើង​នៅ​ប្រាំង​ ថ្វយ​ង៉ុកហូវ។ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ នឹង​មាន​សកម្ម​ភាពជាច្រើនដូចជា ពិធីបុណ្យ​ថ្វាយ​បង្គំ​ព្រះ​ ពិធី​បូ​ជា​យញ្ញ។ រៀបចំពិធីបុណ្យផ្លូវក្រុង “ថ្វយ​ង៉ុក​ហូវ​​នៅ​ផ្លូវ​គីវលឿងថ្មី និងសកម្មភាពវប្បធម៌ សិល្បៈ និង​កីឡាដើម្បីបម្រើសេចក្តីត្រូវការអាស្រ័យ​ផលវ​ប្ប​ធម៌​ស្មារតីរបស់​ប្រជាជន។

ក្រៅពីនោះ ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០​២៤​​ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១៤​ ខែ១០ ដល់ថ្ងៃទី ១៥ ខែ ១០ ច័ន្ទគតិ) ទីក្រុង​ចូវ​ដុក​ បានប្រារព្ធខួបលើកទី ២០០ឆាំ្នជីកបញ្ចប់​ព្រែក​វិញ​​ទេ (១៨២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩​៨​ឆាំ្នថ្ងៃមរណភាពរបស់លោកស្រី ចូវធីតេ (១៨​២៦-២០​២៤​)។នៅក្នុងពិធីបុណ្យនេះ មាន​សកម្ម​ភាព​ជាច្រើន​បាន​ធ្វើឡើងដូចជា ពិធីថ្វាយបង្គំព្រះ ពិធី​បូ​ជា​យញ្ញ។​អង្គ​សិក្ខាសាលាឬការពិភាក្សាវិទ្យាសាស្ត្រ “២០​០ឆាំ្ន ព្រែក​ជីក វិញតេ - ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និង​បញ្ហា​សហ​សម័យ”។សម្តែងសិល្បៈ “កំណាព្យ​ព្រែក​ជីក​វិញ​តេ​វី​រភាព” ពិធីបុណ្យកីឡាព្រែកជីកវេក្វុក បរិ​យា​កាស​វប្ប​​​​​ធម៌​និងសិល្បៈ “លំហូរដីល្បាប់”។

 តាមរយៈការរៀបចំពិធីបុណ្យលោកយាយភ្នំ​ស្វាម និងព្រឹត្តិការណ៍សំខាន់ៗដើម្បីអភិរក្សនិងពង្រីកតម្លៃបេតិក​​ភណ្ឌវប្បធម៌អរូបីជាតិ ពិធីបុណ្យលោកយាយ​ភ្នំ​ស្វាម​​ឆ្ពោះទៅដល់គោលដៅក្លាយជា​បេតិកភណ្ឌ​វប្ប​ធម៌​អរូបីនៃមនុស្សជាតិ។​ទន្ទឹមនឹងនោះ អប់រំ​ប្រពៃ​ណី​យ៍​​​ប្រវត្តិសាស្ត្រ វប្បធម៌ ដាស់មោទនភាព និង​ស្នេ​ហា​ជាតិ​​មាតុភូមិ។ គាំទ្រនិងលើកទឹកចិត្ត កម្មាភិបាល បក្ខ​ជន កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនគ្រប់​ស្រ​ទាប់​ក្នុង​ខេត្តចូលរួមប្រឡងប្រណាំងយ៉ាងសកម្មនិងប្តេជ្ញា​ចិត្ត​​កសាង និងអភិវឌ្ឍន៍ខេត្តអានយ៉ាង ដែល​ជា​ស្រុក​​កំ​ណើត​របស់លោកប្រធាន តូនឌឹក​ថាំង​ឲ្យកាន់​តែ​អារ្យ​ធ​ម៌​ សម្បូរបែប និងស្រស់ស្អាត។តាមរយៈនោះ ផ្សព្វ​ផ្សាយ​ ណែនាំពីសក្តានុពល គុណសម្បត្តិ រូប​ភាព​តំបន់​ដី​ និងមនុស្សខេត្តអានយ៉ាង ដែលជាសារីរិ​កធាតុ​ប្រ​វត្តិ​សាស្ត្រ​ និងបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌គំរូ និង​ពិ​សេស​​​របស់មូលដ្ឋាន៕

ប្រែ៖ ណារីពៅ


មាតិកា

5fcf6990-25e4-4f26-9700-876ac725f9a4

Vào lúc 19 giờ 30, ngày 28/5/2024, diễn ra Lễ khai hội Vía Bà Chúa Xứ núi Sam kết hợp kỷ niệm 10 năm Lễ hội được đưa vào danh mục di sản văn hóa phi vật thể quốc gia (2014-2024)

/wps/wcm/connect/6583a234-978a-4591-a1e4-89c8b4b0cc5d/116-%2BPhuc%2Bhien%2Ble%2Bruoc%2Btuong%2Bba%2B30%2Bx%2B45.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6583a234-978a-4591-a1e4-89c8b4b0cc5d-o.xg7Fk