សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិធីបុណ្យលោកយាយភ្នំស្វាមបាវម៉ឺពឆា្ន ២០២៤

ថ្ងៃបង្ហោះ 27/05/2024 |

ព្រឹកថ្ងៃទី ២៦ ឧសភា (ត្រូវនឹងថ្ងៃទី ១៩ ខែ ៤ ច័ន្ទគតិ) គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានប្រារព្ធពិធីបើកពិធីបុណ្យលោកយាយបាវម៉ឺព លើកទី ១៧៣ ឆ្នាំ ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំបក្ខភាគទីរួមខេត្ត គណកម្មាធិការប្រជាជនទីរួមខេត្ត បណ្តាគណ ផ្នែក មូលដ្ឋាន និងភ្ញៀវជាច្រើនកុះករ។

ក្នុងបរិយាកាសដ៏ឧឡារិក អ្នកគ្រប់គ្នារម្លឹក​គុ​ណូ​ប​​ការៈរបស់បុព្វការីជន និងបង្ហាញការគោរព​ចំពោះ​លោក​យាយ បាវម៉ឺព ដែលជាមាតាដ៏វិសុទ្ធបាន​រួម​រស់​ជាមួយនឹងជំនឿរបស់ប្រជាជនទិញបៀនរាប់រយឆ្នាំកន្លងមក។

បន្ទាប់ពីការទូងស្គរបើក ៣ដង ពិធីបុណ្យ​លោក​យាយ​បាវម៉ឺពលើកទី ១៧៣ ឆ្នាំ ២០២៤ បានចាប់​ផ្តើម​ជាផ្លូវការជាមួយនឹងសកម្មភាពពិសេសជាច្រើន។

បន្ទាប់ពីពិធីបើកគឺមានពិធីស្គរស្វាគមន៍ នាំមក​នូវ​​ភាពសប្បាយរីករាយដល់ភ្ញៀវ បួងសួងសុំ​សេចក្តី​សុខ​សេចក្តីចម្រើន និងអាកាសធាតុអំណោយផល។

អ្នកទេសចរឆ្លៀតឱកាសចាប់យកប្លង់រូបក្នុងពេលវេលាគួរឲ្យចាប់អារម្មណ៍នៅពេលសម្តែងម៉ុងសាយ

ភាព​ទាក់ទាញ​បំផុត​គឺ​ការ​សម្តែង​ក្បាច់​តោ និង​នាគ​​សម្រាប់​ភ្ញៀវ​ទេសចរ។ មនុស្ស​ជា​ច្រើន​មាន​អារម្ម​ណ៍​​រំភើប​រីករាយ​ចំពោះ​ការទស្សនាម៉ុងសាយ​ ​ដ៏​អស្ចារ្យ ​នៅ​​ម៉ៃ​ហ្វាធុង ។

គណៈកម្មការរៀបចំពិធី ក៏បាន រៀប​ចំ​សកម្ម​ភាព​កី​ឡា បង្កើតបរិយាកាសផ្លាស់ប្តូរសប្បាយ​រីករាយ​ជូនប្រជាជននិងភ្ញៀវទេសចរណ៍ដែលមកចូលរួមក្នុងពិធី​បុណ្យ​ឆ្នាំនេះ។

ជាសកម្មភាពជំនឿខាងវិញ្ញាណដ៏ពិសេសមួយ ពិធី​បុណ្យលោកយាយភ្នំស្វាមបាវម៉ឺព បានទាក់ទាញ​ភ្ញៀវ​​ទេសចររាប់ម៉ឺននាក់មកទស្សនា និងគោរពបូ​ជា​ជា​រៀង​រាល់ឆ្នាំ។ ទៅអនាគត គណៈកម្មាធិការប្រជាជន​ទី​រួម​​ខេត្តទិញបៀន នឹងបន្តលើកកម្ពស់គុណភាពពិធី​បុណ្យ​នេះ សក្តិសមជាសកម្មភាពជំនឿខាងវិញ្ញាណ​ដែល​បានផ្សារភ្ជាប់ជាមួយតំបន់បៃនុយ តាំងពី​សម័យ​កាប់​រានឆ្កាដី៕

ប្រែ៖ ណារីពៅ


មាតិកា

0a7267b9-1e1a-4e4b-9357-877f2448b5b0

Đặc sắc Lễ hội Vía Bà Chúa xứ Bàu Mướp năm 2024

/wps/wcm/connect/1b4f75a5-bce5-44d5-ad9a-c34ec61782bf/z5481090296552_8c736fc4ce3f42f171fb974eb692baa8.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1b4f75a5-bce5-44d5-ad9a-c34ec61782bf-o.x97PD