សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពត៌មាន និង ព្រឹត្តិការណ៍

អានយ៉ាងស្វែងរកដំណោះស្រាយបន្ថែមខ្សាច់សម្រាប់គម្រោងផ្លូវល្បឿនលឿនតំបន់វាលទំនាបទន្លេគឺវឡុងតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
18/09/2023

ថ្ងៃទី ១៥ កញ្ញា លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណប្រតិភូរបស់ខេត្តចុះទៅដោយផ្ទាល់ ដើម្បីវាយតម្លៃឡើងវិញនូវបរិមាណស្តុករបស់រ៉ែខ្សាច់ទន្លេទាំងអស់នៅលើភូមិសាស្ត្រខេត្ត តាមរយៈនោះអនុវត្តដំណោះស្រាយលើកកម្ពស់ សុពលភាពនិងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋអំពីរ៉ែ។ គ្រប់គ្រងយ៉ាងម៉ត់ចត់នូវប្រភពសម្ភារៈសំណង់ ដើម្បីបម្រើដល់ គម្រោងផ្លូវល្បឿនលឿន នៅតំបន់ វាលទំនាបទន្លេគឺវឡុង និងលើភូមិសាស្ត្រខេត្ត តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានចូលរួមជាមួយគណប្រតិភូ។


ទ្រីតូននឹងរៀបចំការសម្តែងម៉ូតូ ភូមិសាស្ត្រជាលើកដំបូងក្នុងឱកាសបុណ្យសែនដូនតា
14/09/2023

នារសៀលថ្ងៃទី ១៣ កញ្ញា លោក ហាមិញយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន បានជួបពិភាក្សាការងារជាមួយវិស័យពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនទីរួមស្រុកទ្រីតូន ឃុំ នុយតូ ស្តីពីកម្មវិធីសម្តែងម៉ូតូ ភូមិសាស្ត្រ លើកដំបូង ដែលបានរៀបចំនៅស្រុក ទ្រីតូន។


បង្ការទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺដៃ ជើង មាត់នៅតាមសាលារៀន
14/09/2023

នៅថ្ងៃទី ១៣ ខែកញ្ញា មន្ទីរអប់រំនិងបណ្តុះបណ្តាលបានចេញឯកសារលេខ ៣៦២២ /SGDDT-CTTT ស្តីពី ការបង្កើនការងារការពារ និងគ្រប់គ្រងជំងឺគ្រុនឈាម និងជំងឺដៃ ជើង មាត់។


វាយតម្លៃពាក់កណ្តាលអាណត្តិនៃកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល២០២១-២០២៥លើភូមិសាស្ត្រខេត្ត
13/09/2023

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ស្តីពីការអនុវត្តការវាយតម្លៃពាក់កណ្តាលអាណត្តិនៃកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដំណាក់កាល ២០២១-២០២៥ លើភូមិសាស្ត្រខេត្ត ក្នុងរយៈពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្តបានជ្រួតជ្រាប់អនុវត្តគោលការណ៍និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពី ការងារកាត់បន្ថយ ភាពក្រីក្រ គណៈកម្មការណែនាំកម្មវិធី គោលដៅជាតិ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានផ្តោតលើប្រភពធនធាន អនុវត្តគោលនយោបាយ និងដំណោះស្រាយកាត់បន្ថយភាពក្រីក្រជាច្រើន និងនាំមកនូវលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ច របស់មូលដ្ឋាន ។


អានយ៉ាង បង្កើនការបង្ការជំងឺគ្រុនឈាម និងជំងឺដៃ ជើង និងមាត់
12/09/2023

បច្ចុប្បន្ននៅខេត្តអានយ៉ាង ចំនួនករណីជំងឺគ្រុនឈាម និងជំងឺដៃ ជើង មាត់ កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស តាមការព្យាករណ៍គឺអាចនឹងមានការរីករាលដាល និងផ្ទុះឡើង ចំពោះស្ថានភាពនោះ គណគម្មាធិការប្រជាជនខេត្តបានចេញឯកសារសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ គណ ផ្នែក អង្គការមហាជន សហការជាមួយអង្គការនយោបាយ និងនយោបាយសង្គម កៀរគរមហាជនប្រជាជន ផ្សព្វផ្សាយខ្លាំងក្លា និងស្របគ្នានូវដំណោះស្រាយ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺដៃ ជើង មាត់ នៅលើភូមិសាស្ត្រ ជាពិសេស នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ផ្ទុះរោគរាតត្បាត។


បក្ខភាគស្រុក ចើម៉ើយ សន្និបាតបូកសរុបពាក់កណ្តាលអាណត្តិ ២០២០-២០២៥
12/09/2023

នាថ្ងៃទី ១១ ខែកញ្ញា គណៈអចិន្ត្រៃយ៍បក្ខភាគស្រុក ចើម៉ើយ រៀបចំសន្និបាតពាក់កណ្តាលអាណត្តិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ (នីតិកាល ២០២០-២០២៥)។ លោក លូវវិញង្វៀន សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃបក្ខភាគខេត្ត អានយ៉ាង។ ថ្នាក់ដឹកនាំបណ្តាស្ថាបនធ្វើសេនាធិកា និងជំនួយការបក្ខភាគខេត្តបានអញ្ជើញចូលរួម។ អញ្ជើញចូលរួមផងដែរ មានលោក ហាមិញត្រាង អនុលេខាប្រចាំការបក្ខភាគស្រុកចើម៉ើយ។ លោក គូមិញត្រង់ អនុលេខាបក្ខភាគស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក ចើម៉ើយ។


មន្ទីរឧស្សាហពាណិជ្ជកម្មហ្វឹហហាត់ស្តីពីការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់មិនប្រើសាច់ប្រាក់ នៅទីរួមខេត្តទិញបៀន
12/09/2023

នាថ្ងៃទី ១១ ខែកញ្ញា មន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត អានយ៉ាង បានរៀបចំវគ្គហ្វឹកហាត់ស្តីពីការទូទាត់តាមអេឡិចត្រូនិក និងការទូទាត់មិនប្រើសាច់ប្រាក់នៅលើភូមិសាស្ត្រទីរួមខេត្ត ទិញបៀន។


ពិធីបើកជុំរុំបង្ហាត់កម្មាភិបាលសម្ព័ន្ធយុវជន-សមាគម- ក្រុមតំបន់និរតីទិស
12/09/2023

យប់ថ្ងៃទី ១១ កញ្ញា នៅស្រុក ថ្វយសឺន ខេត្ត អានយ៉ាង មជ្ឈមណ្ឌលសមាគមសម្ព័ន្ធយុវជនវៀត ណាមបានប្រារព្ធពិធីបើកជុំរុំគ្រូបង្វឹកកម្រិត ១ មជ្ឈិម របស់សម្ព័ន្ធយុវជនវៀតណាមមជ្ឈិម - ជុំរុំ “ង្វៀនជីថាញ” - តំបន់និរតីទិស ៥ នៅ ឆ្នាំ ២០២៣ សម្រាប់និស្សិតជុំរុំជាង ១៤០ នាក់ដែលជាសម្ព័ន្ឋយុវជន - សមាគម - ក្រុមមកពីខេត្ត ក្រុង ចំនួន ១១ក្នុងតំបន់និរតីទិស។


លទ្ធផល លេចធ្លោ តាមរយៈពាក់កណ្តាលអាណត្តិអនុវត្ត សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីរួមខេត្តទិញបៀន
12/09/2023

ក្នុងពាក់កណ្តាលអាណត្តិ ឆ្នាំ ២០២០ - ២០២៥ ទោះបីនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសគឺស្ថានភាពជំងឺកូវីដ-១៩ អូសបន្លាយពេលយូរក្តី ប៉ុន្តែដោយមានការណែនាំពីបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងការឯកភាពពីប្រជាជន រួមនឹងស្មារតីសកម្ម និងច្នៃប្រឌិតរបស់បក្ខភាគនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទីរួមទិញបៀន បានជម្នះភាពលំបាកជាបណ្តើរៗ និងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តបក្ខភាគលើកទី ១២ អាណត្តិឆាំ្ន ២០២០ - ២០២៥ សម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន ។


ពានរង្វាន់រត់ប្រណាំងតាមសណ្ឋានដី “ផ្លូវភ្នំពពាល ២០២៣” ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេគឺវឡុង
07/09/2023

កាលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ គណៈកម្មការរៀបចំកម្មវិធីរត់ភ្នំពពាលបានរៀបចំពិធីប្រកាសព័ត៌មានអំពី “ផ្លូវភ្នំពពាលឆ្នាំ ២០២៣” ដែលនឹងប្រព្រឹត្តឡើងជាផ្លូវការនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតំបន់ទេសចរណ៍ ភ្នំពពាល ឃុំអានហាវ ទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង។