សហប្រតិបត្តិការអន្តរជាតិ
លោក ង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានទទួលជួបអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុង ហូជីមិញ មកទស្សនា និងធ្វើការនៅ អានយ៉ាង
13/09/2023នៅរសៀលថ្ងៃទី ១៣ កញ្ញា លោក ង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញទទួលឯកឧត្តម Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ អញ្ជើញមកបំពេញទស្សនកិច្ចនិងសំដែងការគួរសមនៅខេត្ត អានយ៉ាង។
កងទ័ពការពារព្រំដែនខេត្តអានយ៉ាង បានរៀបចំជំនួបមុខជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ
31/08/2023នៅល្ងាចថ្ងៃ ៣០ ខែសីហា នៅប៉ុស៍គ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន (ទីរួមខេត្តទិញបៀន ខេត្ត អានយ៉ាង) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្ត អានយ៉ាង បានជំនួបមុខជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។
សកលវិទ្យាល័យ អានយ៉ាង ទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងប្រារព្ធខួបលើកទី ១០ឆាំ្ន នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ Andalas (ឥណ្ឌូនេស៊ី)
13/07/2023ថ្ងៃទី ១២ ខែកក្កដា នៅសកលវិទ្យាល័យ អានយ៉ាង សកលវិទ្យាល័យជាតិក្រុងហូជីមិញ បានមានកិត្តិយសទទួលស្វាគមន៍ឯកឧត្តម Denny Abdi ដែលជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម មកបំពេញទស្សនកិច្ច និងចូលរួមខួបលើកទី ១០ឆាំ្ននៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងសាលានិង សកលវិទ្យាល័យ Andalas (ឥណ្ឌូនេស៊ី) ។
អានយ៉ាង ស្នើឥណ្ឌូនេស៊ីសហការលើគ្រប់វិស័យ
12/07/2023ព្រឹកថ្ងៃទី ១២ កក្កដា លោក Denny Abdi ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅប្រទេសវៀតណាម និងលោក Agustaviano Sofjan អគ្គកុងស៊ុលសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញ រួមនិងសហការីបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង និងពិភាក្សាអំពីសក្តានុពលនៃឧស្សាហកម្ម Halal។ លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ធ្វើអធិបតីភាពក្នុងកិច្ចទទួលជួបគណប្រតិភូ។
អានយ៉ាងទទួលនិងជួបធ្វើការជាមួយគណៈប្រតិភូនៃគណៈការទូតមជ្ឈិម
02/06/2023ព្រឹកថ្ងៃទី ២ មិថុនា គណៈប្រតិភូនៃគណៈការទូតមជ្ឈិម ដឹកនាំដោយលោក ប៊ុយឡេថៃ ប្រធានខុទ្ទកាល័យការទូតមជ្ឈិម អញ្ជើញមកធ្វើការជាមួយខេត្ត អានយ៉ាងស្តីពីស្ថានភាពសកម្មភាពការទូត។ លោក ង្វៀនវ៉ាន់កូព ប្រធានខុទ្ទការល័យបក្ខភាគខេត្ត អានយ៉ាង ធ្វើជាអធិបតីភាព និងធ្វើការជាមួយគណៈប្រតិភូ។
អានយ៉ាង និងកណ្តាលសហប្រតិបត្តិការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ
31/05/2023ថ្ងៃទី ៣១ ឧសភា នៅទីស្តីការរដ្ឋបាលខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) បានប្រារព្ឋឡើងសន្និបាតបូកសរុប វាយតម្លៃលទ្ឋផលកម្មវិធីសហប្រតិបត្តិការរវាងខេត្តអានយ៉ាង(វៀតណាម)និងខេត្តកណ្តាល(កម្ពុជា)រយះពេល៦ខែចុងឆាំ្ន២០២២និងលើកឡើងទិសដៅសហប្រតិបត្តិការក្នុងរយះពេល ៦ខែដើមឆាំ្ន២០២៣។លោក ត្រឹនអាញ់ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងនិងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលធ្វើអធិបតីភាពសន្និបាត។
អានយ៉ាង និងតាកែវ រឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍន៍ជាមួយគ្នា
30/05/2023ថ្ងៃទី ៣០ ឧសភា នៅទីស្តីការរដ្ឋបាលខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) លោក ត្រឹនអាញ់ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ដឹកនាំគណៈប្រតិភូខេត្ត អានយ៉ាង ជួបពិភាក្សាការងារជាមួយខេត្តតាកែវ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ៦ខែចុងក្រោយ ឆ្នាំ២០២២ និងលើកចេញទិសដៅកិច្ចសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០២៣។ឯកឧត្តម លី សាវ៉េត អភិបាលរងខេត្តតាកែវ បានអញ្ជើញចូលរួម និងទទួលគណៈប្រតិភូ។
ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មព្រំដែន និងឆ្លងព្រំដែន
05/05/2023រយៈពេលកន្លងទៅ ការកំណត់អត្តសញ្ញាណឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ហើយភារកិច្ចបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មគឺជាទំនួលខុសត្រូវរួមនៃប្រទេសនានាលើពិភពលោក ទាមទារការសហការធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ថ្នាក់ដឹកនាំខេត្ត អានយ៉ាងទទួលនិងជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូតស្វិសប្រចាំនៅវៀតណាម
20/04/2023ព្រឹកថ្ងៃ ២០ មេសា លោក ង្វៀនថាញ់ប៊ិញ ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង លោក ត្រឹនអាញ់ធឺ អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្តបានទទួលឯកឧត្តម Thomas Gass ឯកអគ្គរដ្ឋទូតស្វិសនៅវៀតណាម ជាមួយនឹងសមាជិករបស់អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) បានមកធ្វើការលើបញ្ហាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
អានយ៉ាង នាំផលិតផលពិសេសរបស់តំបន់ទៅកាន់ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ ២០២៣
14/04/2023ថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានរៀបចំបើកផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ ២០២៣ នៅវិមានវប្បធម៌មិត្តភាពហាណូយចាប់ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។