សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

បើកផ្សារណាត់ពាណិជ្ជកម្មទិញបៀន -អានយ៉ាងឆាំ្ន២០២៤

ថ្ងៃបង្ហោះ 28/05/2024 |

ល្ងាចថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រារព្ធពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវមកពីប្រទេសមិត្តកម្ពុជា ឡាវ និងបណ្តាខេត្ត ក្រុងនានាក្នុងប្រទេស រួមជាមួយប្រជាជនយ៉ាងច្រើនកុះករ។

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន - អាន​​យ៉ាង ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧​ឧស​ភា​ ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤

គណៈប្រតិភូចូលរួមពិធីបើកផ្សារណាត់

គណៈប្រតិភូទស្សនាតូបទំនិញក្នុងផ្សារណាត់

ទស្សនីយភាពសិល្បះស្វាគមន៍ពិធីបើកផ្សារណាត់

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិ​ការ​ប្រ​​ជា​ជនខេត្ត អានយ៉ាង ថ្លែងមតិ​ក្នុង​ពិធី​បើក​ផ្សារ​ណាត់

កាត់ខ្សែបូបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញ​បៀន - អានយ៉ាងឆ្នាំ ២០២៤

ប្រជាជននិងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ មក​ទស្សនា និងទិញទំនិញនៅក្នុងផ្សារណាត់

ផ្សារណាត់ឆ្នាំនេះមានតូបទំនិញប្រមាណ ៣០​០​តូប​ មកពីធុរកិច្ច មូលដ្ឋានផលិតកម្ម អាជីវកម្ម ចំនួន ១២​​០ នៃខេត្ត-ក្រុងចំនួន ១២ ក្នុងប្រទេស និង​ខេត្ត​តា​កែវ​ កណ្តាល (ព្រះរាជាណាចក្រកម្ពុជា) ខេត្តចំប៉ាសាក់ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) បាន​ចែក​ចេញជាតំបន់ជាច្រើន រួមមាន៖ តំបន់តាំងពិព័រណ៌ តាំង​បង្ហាញ និងណែនាំសមិទ្ធិផលសេដ្ឋកិច្ចសង្គមកិច្ច បណ្តា​ផលិតផល OCOP ផលិតផលគំរូរបស់ ទីរួម​ខេត្ត​ ទិញបៀន ខេត្តអានយ៉ាង និងបណ្តាខេត្ត ក្រុង​ក្នុង​ប្រ​ទេស​។ តំបន់តាំងបង្ហាញ ណែនាំផលិតផលពិសេស​របស់​ធុរកិច្ចមកពីប្រទេសកម្ពុជា និងឡាវ។ តំបន់ផលិត​ផល​ឧស្សាហកម្មកែច្នៃ៖ កសិផល អាហារកែច្នៃ អា​ហារ​បច្ចេកវិជ្ជា ភេសជ្ជៈ ទឹកផ្លែឈើ។ តំបន់ពាណិជ្ជ​កម្ម​ និងសេវាកម្មចម្រុះ។ល។​

រួមជាមួយនោះ ក៏មានកម្មវិធីណែនាំផលិតផលថ្មី និង​ការផ្សព្វផ្សាយដ៏ទាក់ទាញពីអាជីវកម្មផងដែរ។ កម្មវិធីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងធុរកិច្ចក្នុងនិងប្រទេស។កម្មវិធីប្រគំតន្ត្រីនាពេលរាត្រីដោយមានការចូលរួមពីសិល្បករមកពីទីក្រុងហូជីមិញ។ ​

ថ្លែងមតិ នៅក្នុងពិធីបើកផ្សារណាត់ លោក ឡេ​វ៉ាន់​ភឿក អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​អាន​​យ៉ាង បានអះអាងថា ផ្សារណាត់ពាណិជ្ជ​កម្ម​អន្ត​រ​ជាតិ​ ទិញបៀន - អានយ៉ាង គឺជា “ចំណុចបញ្ជាក់”មួយ ដ៏​សំខាន់ក្នុងការជំរុញទំនាក់ទំនងការទូត និង​សហប្រតិ​ប​ត្តិ​​ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្ត អាន​យ៉ាង​-ប្រទេសវៀតណាម និងខេត្តទាំងពីរ តាកែវ និង​កណ្តាល​ - ព្រះរាជាណាចក្រកម្ពុជា ដោយគោល​ដៅ​បង្កើនការនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសអាស៊ាន​និយាយរួម និងបណ្តាប្រទេសអនុវតំបន់​ទន្លេ​មេ​គង្គ​និយាយដោយឡែក។

ជាពិសេស ផ្សារណាត់ក៏មានការចូលរួមរបស់​ធុរ​កិច្ច​មកពីខេត្តចំប៉ាសាក់ (សាធារណៈរដ្ឋ​ប្រជា​ធិប​តេយ្យ​​ប្រជាមានិតឡាវ) រួមចំណែកពង្រឹងទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការប្រពៃណីល្អរវាងវៀតណាម-ឡាវ-កម្ពុ​ជា និយាយរួម និងរវាងខេត្តអានយ៉ាង-ចំប៉ាសាក់-តា​កែវ កណ្តាល និយាយដោយឡែក នាពេល​ខាង​មុខ​។​

​ទន្ទឹមនឹងនោះ លោក ឡេវ៉ាន់ភឿក អនុប្រ​ធាន​គណៈ​កម្មាធិការប្រជាជនខេត្ត អានយ៉ាងក៏ ជឿជាក់ថា ផ្សារ​ណាត់លើកនេះ បណ្តាធុរកិច្ច នឹងបន្តទទួល​បាន​ភាព​ជោគជ័យជាច្រើន ចុះហត្ថលេខា​លើកិច្ច​សន្យា​ថ្មី​ជា​ច្រើន​ បើកទូលាយទំនាក់ទំនងកិច្ច​សហប្រតិ​បត្តិការ​អា​ជីវកម្មជាមួយដៃគូក្នុងប្លុកអាស៊ាន ដើម្បីអភិវឌ្ឍន៍ទី​ផ្សារ​ និងសមាហរណកម្មអន្តរជាតិ៕

ប្រែ៖ ណារីពៅ


f373794f-1642-46c6-949c-e79739b21fa6

Khai mạc Hội chợ Thương mại Quốc tế Tịnh Biên – An Giang năm 2024

/wps/wcm/connect/2c192f64-49b2-4641-986f-12a233800c76/11.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-2c192f64-49b2-4641-986f-12a233800c76-o.xq5tN