សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិចាមលើកទី១០ នៅខេត្តអានយ៉ាង ឆ្នាំ២០២៤

ថ្ងៃបង្ហោះ 18/04/2024 |

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ រៀបចំពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ចាមលើកទី ១០ របស់ខេត្ត អានយ៉ាង ឆ្នាំ ២០២៤។

ការសម្តែងសិល្បះនៅក្នុងពិធីបើក

ប្រតិភូចូលរួមពិធីបើក

លោក គីក្វាង អនុលេខាបក្ខភាគស្រុក ប្រធាន​គណៈ​កម្មាធិការប្រជាជនស្រុក ចូវថាញ់ ថ្លែងសុន្ទរក​ថា​ស្វា​គម​ន៍​ក្នុងពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសច​រ​ណ៍​​ចាមលើកទី ១០ នៅខេត្ត អានយ៉ាង ឆ្នាំ ២០២៤។

លោក ង្វៀនខាញ់ហ៊ីប ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង ជូនផ្កាថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការប្រជាជនស្រុក ចូវថាញ់ ដែលជាម្ចាស់​ផ្ទះ​រៀប​ចំពិធីបុណ្យ

លោក ង្វៀនខាញ់ហ៊ីប ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង ថ្លែងសុន្ទរក​ថា​បើក​មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ចាមលើកទី ១០ ឆ្នាំ ២០២៤។

លោក ដាវស៊ីទ្វឺន អនុប្រធានមន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ អានយ៉ាង និងលោក ហូហ៊ឺវតៃ អនុ​ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនស្រុក ចូវថាញ់ ជូនផ្កា និងទង់​អនុស្សាវរីយ៍តំណាងឲ្យភូមិចាមចំនួន ៨ ក្នុងខេត្ត

លោក ហូហ៊ឺវតៃ អនុប្រធានគណៈកម្មាធិការប្រជា​ជន​ស្រុក​​ចូវថាញ់ជូនផ្កាគណកម្មការ និងតំណាង​ក្រុម​អាជ្ញា​កណ្តាលក្នុងពិធីបុណ្យ

លោក ទ្រឿងហ្វាងត្រុង អនុប្រធានគណៈ​កម្មាធិ​ការ​រណសិរ្សមាតុភូមិវៀតណាមខេត្ត។ លោក ង្វៀន​ខាញ់​ហ៊ីប ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍​ខេត្ត អានយ៉ាង ប្រធានគណៈកម្មការរៀបចំ​ពិធី​បុណ្យ​។​ លោក ឡេភឿកយុង លេខាបក្ខភាគស្រុក ចូវថាញ់ រួម ជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត និងប្រជាជន​មក​ចូល​​រួមយ៉ាងច្រើនកុះករ។

ការសម្តែងមហោស្រពសិល្បៈមហាជនរបស់បណ្តាអង្គភាពបន្ទាប់ពីពិធីបើក

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍​ជន​ជាតិ​​ចាមលើកទី ១០ ឆ្នាំ ២០២៤ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ដល់ថ្ងៃទី ១៩ មេសា នៅស្រុក ចូវថាញ់ ដោយ​មាន​​ការចូលរួមពីសិប្បករ តារាសម្ដែង កីឡាករ កីឡា​ការិ​នីមហាជន មកពីភូមិចាមចំនួន ៨ ក្នុងខេត្ត ​ចូល​រួម​ក្នុង​​សកម្មភាព៖ ប្រកួត​កីឡា ​សម្ដែង​សិល្បៈ ​បង្ហាញ​អំពី​​សម្លៀកបំពាក់​ប្រពៃណី ​ណែនាំ​វប្បធម៌​ធ្វើ​ម្ហូប និង​ការ​តាំង​ពិព័រណ៍​រូបថត​សមិទ្ធិផល​សេដ្ឋកិច្ច វប្បធម៌ សង្គម​របស់​ជន​ជាតិ​ភាគ​តិចចាម អានយ៉ាង។

​មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់​ប្រ​ជា​ជនចាមនៅខេត្ត អានយ៉ាង គឺជាសកម្ម​ភាព​សហ​គមន៍​តភ្ជាប់ ជួបជុំធ្លុងមហាសាមគ្គីបណ្តាជនជាតិ បង្ហាញ​​​ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ចំពោះជនជាតិភាគនិយាយរួមនិងជនជាតិភាគតិចចាមនៅខេត្តអានយ៉ាងនិយាយដោយឡែក។

តាមរយៈមហោស្រពនេះ បានបង្កើតលក្ខខណ្ឌ​អំណោយ​ផលសម្រាប់សិប្បករ តារាសម្ដែង និងអត្ត​ពលិក​ក្នុង​ការជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់​ប្តូរបទ​ពិ​សោធ​ន៍ និងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា រួមចំណែកអភិរក្ស និងលើកតម្កើង​តម្លៃ​វប្បធម៌​ប្រ​ពៃ​​ណី​។ ​ ទន្ទឹមនឹងនោះ គឺជាឱកាសមួយដើម្បី​ផ្សព្វ​ផ្សាយ​សក្តានុពលទេសចរណ៍ និងរូបភាពរបស់​ជនជាតិ​ចាម​អានយ៉ាង ដែលសម្បូរទៅដោយទឹក​ចិត្ត​ស្នេហា​ជាតិ​ ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត ប្រកៀក​ស្មាជា​មួយ​ជនជាតិបងប្អូនកសាងមាតុភូមិដ៏សម្បូរបែប និង​ស្រស់​​ស្អាត៕

​ ប្រែ៖ ណារីពៅ


17f0efe9-b923-46a9-b8fe-66afdc8e4d21

Khai mạc Ngày hội Văn hóa, Thể thao và Du lịch đồng bào Chăm tỉnh An Giang lần thứ X/2024

/wps/wcm/connect/b1f53b36-a86a-437f-879f-d38d623bb47c/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-b1f53b36-a86a-437f-879f-d38d623bb47c-oYP3Bwk