សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

នំអាកោហាកូប្លែកពិសេស

ថ្ងៃបង្ហោះ 09/05/2024 |

នំអាកោត្នោតអាំង ហាកូ គឺជាមុខម្ហូបដ៏ល្បីរបស់ជនជាតិចាមនៅខេត្ត អានយ៉ាង។ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បវិទ្យូធ្វើនំ Rofiah រសជាតិដ៏ពិសេសរបស់នំអាកោហាកូ បានរីករាលដាលកាន់តែឆ្ងាយទៅៗ។

ភ្ញៀវទេសចរស្វែងយល់ពីរបៀបដុតនំអាកោ

អានយ៉ាង មាន​នំ​អាកោ​ល្បីឈ្មោះ​ចំនួន​៣​ប្រ​ភេទ​​នោះ​គឺ នំ​អាកោ​តាន់​ចូវ​របស់​លោក អ៊ុតយុត នំ​អាកោ​​ត្នោត​របស់​ជនជាតិ​ខ្មែរ នំ​អាកោហាកូ របស់​ជន​ជាតិ​​ចាម​។ មុខម្ហូបពិសេសទាំងនេះបានធ្វើសម្បូបែប និងបង្កើតបន្ថែមពាណិជ្ជសញ្ញាសម្រាប់មុខម្ហូបចម្រុះរបស់​ខេត្តអានយ៉ាង។​

នៅ អានយ៉ាង ជនជាតិចាមរស់នៅប្រមូល​ផ្តុំនៅ​ស្រុក​ អានភូ និងឃុំ ចូវផុង ទីរួមខេត្តតឹនចូវ។ នំអា​កោ​ហា​កូ​ លក់ពេញមួយឆ្នាំ ជាពិសេសគឺតូបលក់​នំអាកោ​របស់​សិប្បករ Rofiah តែងតែទាក់ទាញភ្ញៀវ​ទេសចរ​ឲ្យ​មកទស្សនា និងពិសោធម្ហូបពិសេសនេះ។ នៅ​ម​ហោ​​ស្រពនំប្រជាប្រិយភាគខាងត្បូងលើកទី ៩ ឆ្នាំ ២០​២២​ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និង​ទេស​ច​រ​ណ៍ សហការជាមួយគណៈកម្មាធិការ​ប្រជា​ជន​ទី​ក្រុង​កឹនធឺ នំអាកោហាកូ និងនំ Namparang របស់​សិប្ប​ករ Rofiah ដណ្តើមបានមេដាយមាស​យ៉ាង​ឆ្នើម​។
 

សិប្បករ Rofiah ភ្ជាប់នឹងអាជីពនំអាកោ

សិប្បករ Rofiah ចែករំលែកថា គ្រឿងផ្សំ​សំ​ខាន់​ៗ​​ដើម្បីធ្វើនំអាកោនេះរួមមាន ផ្លែត្នោត ម្សៅអង្ករ ខ្ទិះ​ដូង​​និងស្ករ។ការធ្វើនំអាកោហាកូនេះ មិនពិបាកទេ ប៉ុន្តែដើម្បីធ្វើនំឲ្យស្រស់ស្អាតមិនមែនជារឿងងាយស្រួលនោះទេ វាអាស្រ័យនៅលើភាពជំនាញ​របស់​អ្នក​ធ្វើ​នំ​។​ដើម្បី​បាន​នំ​ឆ្ងាញ់​ស្តង់ដារ ស្ត្រី​ជនជាតិ​ចាម​ជ្រើស​រើស​​​ទិញ​អង្ករ​ស្រែលើរបស់ជនជាតិខ្មែរ ដែល​​ដាំ​នៅ​តំ​បន់​​​ភ្នំប្រាំពី​ ខេត្ត​អានយ៉ាង។​អង្ករយកទៅត្រាំទឹកឲ្យ​ទន់ រួច​​កិន​ជា​ម្សៅ​អង្ករ ហើយ​លាយ​ជាមួយ​ស្ករ និង​ទឹក​ពី​សាច់​​ផ្លែ​ត្នោតរួចផ្អាប់ទុកក្នុងរយៈពេល ៦ ម៉ោងឡើង​ទៅ​ដើម្បីឲ្យនំឡើងនិងទន់ឆ្ងាញ់។គេ​ប្រើ​ខ្ទះ​តូច​សម្រាប់​​ដុត​នំ ជំហាន​នេះ​គឺ​មើល​ភ្លើង​ធ្យូង និង​ចាក់​ម្សៅ​ចូល​ក្នុង​​ខ្ទះល្មមគ្រប់។ទុកឲ្យ​នំឆ្អិន​មាន​ពណ៌​ស្មើគ្នា​ទាំង​សង​ខាង គេ​យក​គម្រប​ខ្ទះ​មក​កំដៅ​លើ​ចង្ក្រាន​ឈើ រួច​បិទ​​គម្រប​ខ្ទះនំ​។នំអាកោស្រស់ស្អាតត្រូវតែមានពណ៌ត្នោត និងប៉ោងឡើង ប៉ុន្តែប្រសិនបើនំត្រូវខ្លោច ឬភ្លើងមិនត្រូវ​នំ​នឹង​ឆៅខាងក្នុងបានចាត់ទុកថាបរាជ័យ។

នំអាកោហាកូ គឺជាមុខម្ហូបប្រពៃណី​របស់​ជន​ជាតិ​ចាម បានប្រើប្រាស់ជាទូទៅក្នុងពិធីបុណ្យទាន និង​ពិធី​មង្គលការរបស់ជនជាតិចាម ប៉ុន្តែថ្មីៗនេះ បាន​ក្លាយ​​ជាមុខម្ហូបដ៏ពេញនិយមយ៉ាងទូលំទូលាយ ​នៅ​ខាង​​​ក្រៅ។ ​មកទីនេះ ទស្សនាសិប្បករ Rofiah និង​ស្ត្រី​ជន​ជាតិចាមធ្វើនំយ៉ាងយកចិត្តទុកដាក់ ជាមួយនឹង​ស្នាមញញឹមជាប់ជានិច្ចបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរអំពីសម្រស់វប្បធម៌ធ្វើម្ហូបនៅភូមិចាម ឃុំចូវផុង។សិប្បករ Rofiah បានសំណេះសំណាលថា អ្នកមីងបានច្បាម​ជាប់អាជីពធ្វើនំអាកោនេះហើយថែមទាំងធ្វើនំប្រពៃណីរបស់​ជនជាតិចាមអស់រយៈពេលជាង២០ ឆ្នាំ​មក​ហើយ​​។​គេហៅថាតូបនំអាកោ ប៉ុន្តែតាមពិតទៅវាគ្រាន់តែ​ជា​តូប​​តូចមួយនៅតាមផ្លូវ ដែលមានតុ និងកៅអីពីរបី​សម្រាប់​អតិថិជនអង្គុយហូប ឬរង់ចាំនំ​តែប៉ុ​ណ្ណោះ​។​ប៉ុ​ន្មាន​​ឆ្នាំ​កន្លង​ទៅ​នេះ ព្រឹក​ឡើង​តូប​តែង​តែ​មាន​អតិថិ​ជន​​មក​ទិញនំ​យ៉ាង​ច្រើន​កុះករ ទឹក​មុខ​ញញឹម​ពេញ​ចិត្ត​របស់​​អតិថិជន​បាន​បង្កើន​ភ្លើង​ក្នុង​អាជីព​របស់​អ្នកមីង Rofiah។​នៅថ្ងៃបុណ្បទាននានានៅក្នុង និងក្រៅខេត្ត សិប្ប​ករ Rofiah បានអញ្ជើញឲ្យទៅកន្លែងផ្សេងៗគ្នា ដើម្បីបង្ហាញពីជំនាញធ្វើនំរបស់គាត់។ហើយ​ក្លិន​ឈ្ងុយ​ឆ្ងាញ់​របស់​នំបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ដែល​មក​ទ​ស្ស​នា។ ប្រសិនបើនរណាម្នាក់ចង់ដឹងចង់ឃើញ និង​ចង់ធ្វើនំអាកោហាកូ ដោយខ្លួនឯង សិប្បករ Rofiah តែងតែបង្រៀនដោយស្មោះអស់ពីចិត្តពីរបៀបដុតនំ និងដុតនំដោយរបៀបណាដើម្បីឲ្យនំឆ្ងាញ់។

លោក ង្វៀនវ៉ាន់ងី ឯកទេសទេសចរណ៍​នៅ​ស្រុក​ ចើម៉ើយ ខេត្ត អានយ៉ាង កាន់នំអាកោក្តៅហុយ​នៅ​លើដៃ បាន​ចែករំលែកថា៖ “ខ្ញុំដឹងថា នំអាកោហាកូ គឺ​ជាមុខម្ហូប​ប្រពៃណី ​រប​ស់ជនជាតិ​ចាម​នៅខេត្ត​អាន​យ៉ាង​​ ប៉ុន្តែខ្ញុំមិនដែលមាន ឱកាសមកភ្លក់ទេ។ ថ្ងៃនេះ​បាន​ឃើញផ្ទាល់ភ្នែក អ្នកមីង Rofiah ធ្វើនំ នំមាន​ពណ៌​លឿង​ត្នោតស្អាតណាស់ ហើយក្លិនក្រអូបស្រទន់​ពិត​ជា​ទាក់​ទាញមែន”។  លោក ងី បានទិញនំមកហូប ហើយ​ឃើញ​ថាឆ្ងាញ់ មានរសជាតិត្រូវមាត់គាត់ គាត់ក៏បាន​ទិញ​នំជាច្រើនយកទៅផ្ទះសម្រាប់គ្រួសារទៀត។

​លោក ឡេទ្រុងហៀវ  ប្រធានមជ្ឈមណ្ឌល​ជំរុញ​វិនិ​យោគ និងពាណិជ្ជកម្មខេត្តបានព័ត៌មានថា នំ​អា​កោ​ហា​​កូនេះ បានចុះបញ្ជីនៅក្នុងសៀវភៅណែនាំ​ទេសច​រ​ណ៍​របស់ខេត្ត។ រយៈពេលជិត្តៗនេះ នៅពេលដែល ក្រុម​អ្នកទេសចរក្នុង និងក្រៅប្រទេសមក​ទស្សនា​ភូមិ​ចាម​ចូវផុង ពួកគេបានយកចិត្តទុកដាក់ និងចាប់​អា​រម្ម​ណ៍​​យ៉ាងខ្លាំងចំពោះនំអាកោហាកូ របស់សិប្បករ Ro​f​i​a​h​ ក៏ដូចជាស្ត្រីជនជាតិចាមដទៃទៀត​ដែល​លក់នំ​អាកោ​ផង​ដែរ។​នំអាកោហាកូ បានឆ្លើយតបតាម​លក្ខណៈ​វិនិ​ច្ឆ័យ​ដូចជា ស្អាត គំរូល្អ ក្រអូប ឆ្ងាញ់ មានជីវជាតិ និង​ថោក​។ បើតាមលោក ហៀវ អ្វីដែលសំ​ខាន់​បំផុត​នោះ​គឺ​ថា អ្នកដុតនំតែងតែរួសរាយរាក់ទាក់ជាមួយអតិថិជន មិន​ថាទិញនំ ឬមិនទិញនំនោះទេ។ ដោយសារតែ​ចរិត​ជាលក្ខណៈវប្បធម៌នៃទន្លេទឹកនេះហើយបានធ្វើឲ្យអ្នកទេសចរត្រឡប់មករកទិញនំអាកោហាកូនេះវិញរាល់ពេល​ដែលពួកគេមានឱកាសមកភូមិចាមចូវផុង៕  

ប្រែ៖ ណារីពៅ


b73104b2-78e3-4da6-9cc4-172bd32eeecb

Độc đáo bánh bò Ha Cô

/wps/wcm/connect/08cd6da2-e7c9-4036-b7dd-b50f79c1372a/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-08cd6da2-e7c9-4036-b7dd-b50f79c1372a-o-AbN6U