សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

បើកពិធីបុណ្យលោកយាយភ្នំស្វាមឆាំ្ន២០២៤ - អបអរសាទរខួបលើកទី ១០ ឆាំ្នពិធីបុណ្យនេះបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ

ថ្ងៃបង្ហោះ 04/06/2024 |

យប់ថ្ងៃទី ២៨ ឧសភា នៅទីក្រុងចូវដុក គណៈកម្មាធិការប្រជាជនខេត្តអនាយ៉ាង បានរៀបចំពិធីបុណ្យលោកយាយភ្នំស្វាម ឆ្នាំ២០២៤ - អបអរសាទរខួបលើកទី ១០ឆាំ្ន ពិធីបុណ្យនេះបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤- ២០២៤)។ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈកម្មការដឹកនាំថ្ងៃបុណ្យធំៗនៅខេត្តអានយ៉ាង បានចូលរួម និងដឹកនាំពិធីបើកពិធីបុណ្យ។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានលោក ឡេវ៉ាន់នឹង អនុលេខាអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត។ថ្នាក់ដឹកនាំយោធភូមិភាគទី៩ តំបន់ ៥ កងទ័ពជើងទឹក។ ថ្នាក់ដឹកនាំនៅតាមខេត្ត ក្រុង។ថ្នាក់ដឹកនាំនៅតាមស្រុក ទីរួមខេត្ត ក្រុងក្នុង និងក្រៅខេត្ត និងប្រជាជន ភ្ញៀវទេសចររាប់ពាន់នាក់មកពីក្នុងប្រទេសទាំងមូលចូលរួម។

គណៈប្រតិភូចូលរួមពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាឆ្នាំ ២០២៤ - អបអរសាទរខួបលើកទី ១០ឆាំ្ន ពិធី​បុណ្យ​បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤)

ទស្សនីយភាពសម្តែងបើកពិធីបុណ្យលោកយាយភ្នំស្វាម ក្នុងឆ្នាំ ២០២៤ - អបអរសាទរខួបលើកទី ១០​ឆាំ្ន​ពិធីបុណ្យបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ

លោក ឡេវ៉ាន់ភឿក សមា​ជិកគណៈ​អចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត អនុប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្ត​អាន​យ៉ាង​ ប្រធានគណៈកម្មការ​រៀប​ចំពិធី​បុណ្យ​ថ្លែង​សុន្ទរកថាបើកពិធីបុណ្យ

ប្រគល់ប័ណ្ណសរសើរគណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង ដល់សមូហភាព និងបុគ្គលគំរូ​ដែល​បាន​រួម​ចំ​ណែក​​ជាច្រើនក្នុងការអភិរក្ស និងលើកពង្រីកតម្លៃ​បេ​តិ​កភណ្ឌវប្បធម៌អរូបីជាតិនៃពិធីបុណ្យលោកយាយភ្នំស្វាម

ប្រគល់ប័ណ្ណសរសើររបស់ គណៈកម្មាធិការ​ប្រជា​ជន​ទី​ក្រុង​ចូវដុក ដល់សមូហភាព និងបុគ្គលដែល​មានស្នា​ដៃ​ឆ្នើម​ក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបីរបស់ជាតិ ពិធីបុណ្យលោកយាយភ្នំ​ស្វាមនៅ​លើ​ភូមិសាស្ត្រទីក្រុងចូវដុក

ជូនផ្កា និងប័ណ្ណសរសើរដល់អង្គភាព ដែលរួមចំណែក​សម្រាប់​កម្មវិធីបុណ្យលោកយាយភ្នំស្វាមឆ្នាំ២០២៤

លោក ឡេហុងក្វាង សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈ​កម្ម​ការ​​ដឹកនាំពិធីបុណ្យធំៗនៅខេត្ត អានយ៉ាង បាន​ដំ​ណើរ​ការពិធីទូងស្គរបើកពិធីបុណ្យលោកយាយភ្នំស្វាមឆាំ្ន២០​២៤ - អបអរសាទរខួបលើកទី១០ ឆាំ្ន​ពិ​ធី​បុណ្យ​លោក​​​យាយភ្នំស្វាមបានបញ្ចូលក្នុងបញ្ជីបេតិ​ក​ភណ្ឌ​វប្ប​ធម៌អរូបីជាតិ (២០១៤-២០២៤)

សម្តែង Dronelight អបអរសាទរពិធីបើកពិធីបុណ្យ

បណ្តាទស្សនីយភាពកម្មវិធីសិល្បះ​ក្នុង​ពិធី​បើក​ពិធី​បុណ្យក្រោម​ប្រធានបទ “​ដែនដីដ៏​ពិសិដ្ឋ​”

ទីក្រុងចូវដុក - តំបន់ដីមាន “ទន្លេ ៣ នៅពីមុខ​និង​ភ្នំ ៧ នៅពីក្រោយ” ជាមួយនឹងតំបន់​ទេស​ចរណ៍​ជាតិ​ នុយ​សាម​ មានសារីរិកធាតុប្រវត្តិសាស្ត្រ និង​វប្ប​ធម៌​​ជាច្រើន​បាន​រៀបចំណាត់ថ្នាក់ថ្នាក់ជាតិ និងខេត្ត។ វត្ត​លោក​យាយ​​ភ្នំស្វាមគឺជាសារីរិកធាតុ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​​ចំ​ណោម​សារីរិកធាតុប្រវត្តិសាស្ត្រ និង​វប្ប​ធម៌​ចំនួន​៦ ដែលបានរៀបចំណាត់ថ្នាក់ថ្នាក់ជាតិ​នៅលើ​ភូមិ​សាស្ត្រ​ក្នុងទីរួមខេត្តចូវដុក គឺជាវត្តមួយ​បាន​សាង​សង់​ ស្ថិតថេរ និងអភិវឌ្ឍន៍អស់រយៈពេលជិត ២០០ ឆ្នាំ​មក​ហើយ។ ភ្ជាប់ជាមួយសារីរិកធាតុប្រវត្តិសាស្ត្រ​លោក​យាយភ្នំស្វាម​គឺជាពិធីបុណ្យលោកយាយភ្នំស្វាម ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចររាប់លាននាក់មកទស្សនា និង​គោរពបូជា​ជា​រៀង​រាល់ឆ្នាំ។ ពិធីបុណ្យប្រពៃណី​របស់​ខេត្ត​អាន​យ៉ាង​​ ត្រូវបានទទួលស្គាល់ជាបេតិ​ក​ភណ្ឌ​​​​វប្បធម៌​អរូបី​របស់​ជាតិ និងឆ្ពោះទៅជាវត្ថុ​តំណាង​របស់​​​មនុស្ស​ជាតិ​។ប្រ​ការនេះបញ្ជាក់ពីជំហររបស់​ពិ​ធីបុ​ណ្យ​នៅ​ក្នុងជីវិត​ខាង​វិញ្ញាណ និងប្រជុំជីវភាពជំនឿ​របស់​​សហគមន៍​មិន​ត្រឹម​តែនៅភាគខាងត្បូង​ប៉ុ​ណ្ណោះ​ទេ​​ ថែមទាំងនៅ​ក្នុង​ប្រទេស​ទាំងមូល និងមានការផ្សារ​ភ្ជាប់​ជាមួយសហគម​ន៍​អន្តរ​ជាតិផងដែរ។

ថ្លែងមតិបើកពិធីបុណ្យ លោក ឡេវ៉ាន់ភឿក សមា​​​ជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុ​ប្រធាន​គ​ណៈ​​​កម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈ​កម្ម​ការ​​​រៀបចំពិធីបុណ្យ បានសង្កត់ធ្ងន់។ អានយ៉ាង មាន​​ពិធីបុណ្យធំតូចជាង ១០០​ហើយពិធី​បុណ្យ​លោក​យាយ​​ភ្នំស្វាម គឺជាពិធីបុណ្យប្រពៃណីមួយដែលមាន​តម្លៃ​​វប្បធម៌ខាងវិញ្ញាណពិសេសរបស់តំបន់ចូវដុក និ​យា​យ​ដោយឡែកនិងអានយ៉ាងនិយាយរួម។  ពិធី​បុណ្យ​​លោក​យាយភ្នំស្វាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២​ ដល់ថ្ងៃទី ២៧ ខែ ៤ ច័ន្ទគតិ គឺជាពិធី​បុណ្យ​ដ៏​ធំ​មួយ​ ​ដែលបង្កប់ទៅដោយអត្តសញ្ញាណវប្បធម៌​របស់​ប្រ​ជា​​ជនតំបន់ទន្លេភាគខាងត្បូង ឆ្លុះបញ្ចាំង​ពី​សកម្ម​ភាព​ជំ​នឿ និងសកម្មភាពវប្បធម៌ខាងវិញ្ញាណ​របស់​ប្រជាជន​មូល​​ដ្ឋាន ដែលបង្កប់នៅលក្ខណៈសហគមន៍ខ្ពស់។ ពិធី​​បុណ្យនេះបង្ហាញពីអត្តសញ្ញាណ និងការ​បន្តវេន​របស់សហគមន៍វៀតណាមក្នុងដំណើរការផ្លាស់ប្តូរវប្បធម៌​ជាមួយសហគមន៍ជនជាតិខ្មែរ ចិន និងចាម។ ពិធី​បុណ្យ​​​លោក​យាយ​ភ្នំស្វា​ម ក៏ជាឱកាសមួយ​សម្រាប់​ប្រ​ជា​​ជន​បង្ហាញពីការស្រឡាញ់ ការដឹងគុណ និង​ការ​គោរព​​ចំ​ពោះអ្នកដែលមានសគុណចំពោះប្រជាជន ចំ​ពោះ​​​ប្រទេសជាតិ។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យលោក​យាយ​ភ្នំស្វាម បានទាក់ទាញភ្ញៀវទេសចររាប់​លាននាក់​មក​ពី​ក្នុង និងក្រៅខេត្តមកទស្សនា និងធ្វើធម្មយាត្រា។

ជាមួយនឹងតម្លៃដ៏ឆ្នើមនោះ នៅឆ្នាំ ២០១៤ ពិធី​បុណ្យ​លោកយាយភ្នំស្វាមបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា​ និងទេសចរណ៍ចុះឈ្មោះចូលបញ្ជីបេតិកភណ្ឌ​វប្ប​​ធម៌​​អរូបីជាតិ។​ដោយយល់ឃើញនូវសារៈសំខាន់​នៃ​ការ​​ការ​ពារបេតិកភណ្ឌ ១០ឆ្នាំកន្លងទៅនេះ បក្ខភាគ និង​​អា​ជ្ញា​ធរខេត្តអានយ៉ាង តែងតែយកចិត្ត​ទុក​ដាក់​ដឹក​នាំ​ និង​ណែនាំការងារអភិរក្ស ការពារ និងពង្រីកតម្លៃ​បេ​តិ​​​ក​​ភណ្ឌវប្បធម៌ក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គ​ម​កិច្ច​។​ចាត់​ទុក​នេះ​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​កម្លាំង​​​ចលករ​​បង្កើត​អត្តសញ្ញាណ​និង​កម្លាំងផ្ទៃក្នុង​ក្នុង​ដំណើរ​​​ការ​អភិវឌ្ឍ​របស់​ខេត្ត។

​មកដល់ពេលនេះ ពិធីបុណ្យលោកយាយភ្នំស្វាម បាន​​រៀប​ចំសិក្ខាសាលានៅក្នុងប្រទេស និងអន្តរ​ជាតិ​បាន​​ ០២លើក។ ឆ្នាំ ២០២៣ នៅវេទិកាផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​​ និងវប្បធម៌វៀតណាម - ឥណ្ឌា ពិធីបុណ្យ​លោក​យាយ​​ភ្នំស្វា​ម បានលើកតម្កើងជា “សកម្មភាពវប្បធម៌​គំរូ​​នៅ​អាស៊ី-ប៉ាស៊ីហ្វិក” ដោយសារមានការរួ​ម​ចំ​ណែក​​ជា​វិជ្ជមានសម្រាប់ការអភិវឌ្ឍន៍​ផ្នែកទេសចរណ៍​របស់​វៀត​ណាម។

ប្រការដែលគួរឲ្យចាប់អារម្មណ៍ ខេត្តអានយ៉ាង​ បានរដ្ឋាភិបាលយល់ស្រប ដាក់ឯកសារទៅ​អង្គការ​យូ​ណេ​ស្កូ ដើម្បីចុះបញ្ជីពិធីបុណ្យលោកយាយភ្នំស្វាម​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯក​សារ​នេះត្រូវបានគេរំពឹងថានឹងបានពិចារណា និង​អនុ​ម័ត​នៅក្នុងកិច្ចប្រជុំលើកទី ១៩ នៅខែធ្នូ ឆ្នាំ ២០២៤។ ប្រ​ការ​​នេះ បញ្ជាក់ពីតម្លៃ និងសារៈសំខាន់នៃពិធីបុណ្យ​ក្នុងជីវភាពស្មារតីនៃការប្រជុំជីវភាពជំនឿរបស់សហគមន៍​ មិនត្រឹមតែនៅភាគខាងត្បូងប៉ុណ្ណោះទេ គឺទាំង​ប្រ​ជា​​ជនវៀតណាម និងមានការផ្សារភ្ជាប់ស្អិតរមួត​ជា​មួយ​សហ​គមន៍អន្តរជាតិផងដែរ។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង បានប្រគល់ប័ណ្ណសរសើរដល់បក្ខភាគ អាជ្ញា​ធរ​ និងប្រជាជនទីក្រុងចូវដុក គណៈគ្រប់គ្រងវត្ត​លោក​យាយ​​ភ្នំស្វាម ជាមួយនិងបុគ្គល ៦នាក់ ដែលបានរួម​ចំ​ណែក​យ៉ាងសកម្មក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិ​ក​ភណ្ឌ​​វប្បធម៌អរូបីជាតិពិធីបុណ្យ លោកយាយភ្នំស្វាម ក្នុង​រយៈ​ពេល ១០ឆ្នាំកន្លងទៅនេះ។ គណៈកម្មាធិការ​ប្រ​ជាជ​នទីក្រុងចូវដុក ក៏បានផ្តល់រង្វាន់ដល់​សមូ​ហ​ភាព​ និងបុគ្គលឆ្នើមផ្សេងទៀតផងដែរ។

​លោក ឡេហុងក្វាង សមាជិកគណៈ​កម្មាធិ​ការ​មជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បាន​ទូងស្គរ​បើក​ពិធីបុណ្យលោក​យាយភ្នំស្វាម​ឆាំ្ន​២០​​២៤ - រម្លឹក​ខួប​លើកទី ១០ឆាំ្នពិធីបុណ្យ លោក​យាយ​​ភ្នំស្វាមបាន​ដាក់​​ចូលបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូ​បី​ជាតិ។​​

បន្ទាប់ពីរបៀបវារៈទូងស្គររបស់លោក ឡេ​ហុង​ក្វាង​ លេខាបក្ខភាគខេត្ត អានយ៉ាង គឺជាការ​សម្តែង​ពន្លឺ​ដ៏​​ប្លែក និងគួរឲ្យចាប់អារម្មណ៍របស់ dronelight ជាង ៣០០ គ្រឿង។ រូបភាពពិធីបុណ្យលោកយាយភ្នំស្វាម និង​បណ្តាតួអង្គប្រវត្តិសាស្ត្រ បណ្តាកន្លែង​សម្គាល់​ពិ​សេស​​​របស់ ចូវដុក - អានយ៉ាង តាមរយៈ “ពិធីជប់​លៀង​ពន្លឺ” នៃយន្តហោះគ្មានមនុស្សបើកជាង ៣០០ គ្រឿង​ បាននាំមកនូវការសម្តែងដ៏ទាក់​ទាញសម្រាប់​ទស្សនិកជនដែលមានវត្តមាននៅទីធ្លានៃពិធីបុណ្យ។នេះ​ ​ក៏​ជា ​លើក​ដំបូង​ដែរ ដែល​ចូវដុក​បាន​អនុវត្ត​បច្ចេក​វិទ្យា​​ទំនើប​នេះ​ដើម្បី​បើកពិធីបុណ្យ។ ពិធីបុណ្យនេះ​កាន់​តែ​មានពន្លឺចែងចាំង និងវេទមន្តជាមួយឈុត​ឆាក​សម្តែង​រួមបញ្ចូលគ្នានៃឥទ្ធិពលពន្លឺ - តន្ត្រី និងកាំជ្រួច​ផ្កា​មាន​រយៈពេលជាង ៥ នាទីនៅទីធ្លានៃពិធីបុណ្យ។

ឆ្នាំនេះ រួមជាមួយនឹងពិធីបើកពិធីបុណ្យលោក​យាយ​ភ្នំ​ស្វាម យ៉ាងឱឡារិក ក៏មានសកម្មភាពសំខាន់ៗ​មួយ​​ចំនួន​ទៀត ដើម្បីអភិរក្ស និងលើកតម្កើងតម្លៃ​បេ​តិ​ក​​​ភណ្ឌរបស់ពិធីបុណ្យដូចជា៖ ពិធីបុណ្យផ្លូវ ថ្វយង៉ុក​ហូវ​ថ្មីតាន់ឡូគីវលឿង។ រម្លឹកខួបលើកទី ១៩៥ឆាំ្ន ថ្ងៃ​ម​រ​ណ​​ភាពរបស់ព្រះនាម ថ្វយង៉ុកហូវ (១៨២៩-២០​២៤) និងខួបលើកទី ២០០ឆាំ្ន នៃការជីបញ្ចប់​ព្រែក​វិញ​ទេ​(១៨​២៤-២០២៤) រួមជាមួយនឹងខួបលើកទី ១៩៨​ឆាំ្ន​​ថ្ងៃមរណភាពរបស់លោកយាយចូវធីតេ (១៨២៦-២០​២៤)។ តាមរយៈសកម្មភាពនានា អានយ៉ាង សង្ឃឹម​​​​ថានឹងបានផ្សព្វផ្សាយ និងណែនាំដល់មិត្តភក្តិ​ក្នុង​​ប្រទេសនិងអន្តរជាតិអំពីសក្ដានុពល ប្រៀបខ្លាំង រម​ណីយ​ដ្ឋាន តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និង​មនុស្ស​តំបន់​ស៊ីន​ជាំងដ៏ស្រស់ស្អាត ទាក់ទាញការវិនិយោគ និងភ្ញៀវ​ទេស​ចរណ៍ រួមចំណែកជំរុញផ្នែកទេសចរណ៍​ថ្ងៃ​​កាន់​តែ​អភិ​វឌ្ឍន៍៕

ប្រែ៖ ណារីពៅ


d5a20826-bf22-402e-ab28-886e5caa103e

Khai mạc Lễ hội Vía Bà Chúa Xứ Núi Sam năm 2024 - kỷ niệm 10 năm Lễ hội được đưa vào danh mục Di sản Văn hóa phi vật thể cấp Quốc gia

/wps/wcm/connect/3e71e4cc-cfe4-4f3c-8b09-84551d607891/4.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-3e71e4cc-cfe4-4f3c-8b09-84551d607891-o.yiWNh