សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ចូវដុកផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មី តាន់ឡោគៀវលឿង”

ថ្ងៃបង្ហោះ 19/06/2024 |

ថ្ងៃទី ១៨ មិថុនា គណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូវទៅទស្សនាផ្លូវថ្មី តាន់ឡោគីវលឿង”។ លោក ទ្រឿងបាត្រាង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង។ លោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកធ្វើអធិបតីភាពកិច្ចប្រជុំ។

យោង​តាមផែនការ ពិធីបុណ្យផ្លូវ “ថ្វយង៉ុកហូ​វ​ទៅ​​ទស្សនាផ្លូវថ្មីតាន់ឡោគៀវលឿង​” បានចែកចេញជា ៣ ផ្នែក៖ ផ្នែកទី ១៖ ប្រកាសអជ្ញាទៅទស្សនា “ផ្លូវថ្មី​តាន់​ឡោគៀវលឿង”។ ផ្នែកទី ២៖ ធ្វើ​​ដំណើរ​ទៅ​ទស្ស​នា​​​ “ផ្លូវថ្មីតាន់ឡោគៀវលឿង” និងផ្នែកទី ៣៖ ប្រ​កាស​បើក​ពិធីបុណ្យ “ផ្លូវថ្មីតាន់ឡោគៀវលឿង។ ពិធីបុ​ណ្យ​នេះ​​ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១ ខែ ៦ ចន្ទគតិ)។ ចំណុច​ចាប់​ផ្តើមគឺពីឌិញចូវភូឆ្លងកាត់ផ្លូវថ្មីតាន់ឡោគៀវលឿង ទៅ​ដល់ប្រាង្គថ្វយង៉ុកហូវ។

យោងតាមប្រវតិ្តសាស្រ្ត ផ្លូវថ្មីតាន់ឡោ​គៀវ​លឿង​ ចាប់ពីថ្ងៃសាងសង់មានស្ពានឈើចំនួន ៤ សម្រាប់​​លំហូរទឹក ពីព្រោះ​ដី​ពីតំបន់​ភ្នំស្វាម​ទៅ​ស្ថានីយ៍​ចូវ​ដុក ជាតំបន់​ដី​ទំនាប​និង​បឹង​ជ្រៅ​ជា​ច្រើន​ត្រូវ​ទឹក​លិច​។​ ​ការសាងសង់ស្ពាននេះ មិនត្រឹម​តែផ្តល់​ភាព​ងាយ​ស្រួល​ដល់មនុស្ស សេះ ក្របី និង​គោ​ក្នុ​ង​ការធ្វើ​ដំ​ណើរ​ទៅ​មក​ប៉ុណ្ណោះទេ គឺថែមទាំងជួយរក្សាបានចរន្ត​ទឹក​ហូរ​ និង​ដី​អំណោយ​ផល​សម្រាប់​វប្ប​​កម្មកសិកម្មនៅ​តំ​បន់​​ដីនេះផងដែរ។

ពិធីបុណ្យនេះនឹងបង្កើតនូវចំណុចផ្សព្វផ្សាយផ្ទាល់​ភ្នែក​ចំនួន ៤ ស្តីអំពីស្ពានឈើចំនួន ៤ យោង​ទៅ​តាម​​ប្រវត្តិ​សាស្ត្រពិត ដែលលាតសន្ធឹងពីចូវដុក ទៅដល់ភ្នំ​ស្វាម​ ដោយ​វិធី​សាស្ត្រ​ផ្សព្វ​ផ្សាយ​ផ្ទាល់​ភ្នែក គួបផ្សំ​នឹង​បច្ចេក​វិជ្ជាទំនើប។

ការរៀបចំពិធីបុណ្យ “ថ្វយង៉ុកហូវទៅទស្សនា​ផ្លូវ​ថ្មី​តាន់​​​ឡោ​គីវ​លឿង” ដើម្បីបង្កើត​ឡើង​វិញនូវអនុ​ស្សាវ​រី​យ៍​​អំពីតំបន់ដីថ្មីនៃព្រំដែនបានផ្លាស់ថ្មី ដែល​ដើមឡើយ​ជា​ព្រៃពិ​សិដ្ឋ ទឹកពុល ប៉ុន្តែ​អាស្រ័យដោយ​ភាពឆ្លាតវៃ ភាព​ឧស្សាហ៍ព្យាយាម បេះដូង និងការខិតខំប្រឹងប្រែង​របស់​បុព្វបុរស​ជា​ច្រើនជំនាន់ តាំង​ពីសម័យ​បោស​សម្អាត​ដី បង្កើតភូមិ បង្កើតចេះដើរតាមមេឃ បង្កើត​អព្ភូត​​ហេតុ​​ដ៏​អស្ចារ្យ​ដើម្បី​បន្សល់​ទុកសម្រាប់​កូនចៅ​ជំ​នាន់​​ក្រោយ។

សំណងសាងសង់ផ្លូវថ្មី​គៀវលឿង បាននាំមក​នូវ​ប្រ​សិទ្ធ​ភាពក្នុងវិស័យជាច្រើនដូចជា សេដ្ឋ​កិច្ច​ ន​យោ​បាយ​ វប្បធម៌ សង្គម​ ចរាចរណ៍ សន្តិសុខ និងការ​ពារ​ជាតិ​​សម្រាប់តំបន់ដីចូវដុក តាំងពីដើមរហូត​មក​ដល់​បច្ចុ​ប្បន្ន​។ ឥឡូវនេះ ឈ្មោះ “ផ្លូវថ្មីតាន់ឡោគៀវលឿង” បាន​​​ដាក់​​ឲ្យ​​​ដង​ផ្លូវធំ ចាប់ពីកណ្តាលទី​ក្រុងចូវ​ដុកទៅ​ភ្នំ​ស្វាម​ ដែលអាចចាត់ទុកថាជាផ្លូវធំទូលាយមួយ ហើយ​ស្អាត​​បំផុតរបស់ចូវដុក ដែលជាចំណុចលេចធ្លោមួយ​នៃ​សំ​ណង់​ដឹកជញ្ជូន​​មានអត្ថន័យសំខាន់អំពី​ប្រ​វត្តិ​សាស្ត្រ​ និង​​វប្បធម៌ ហើយក៏​ជា​មោទនភាព​របស់​ប្រជាជន​ទីក្រុង​ចូវ​​ដុក នៃស្រុកកំណើតអានយ៉ាង៕

ប្រែ៖ ណារីពៅ

 


មាតិកា

fdab3038-a009-46d8-aced-4504b8ebd356

Châu Đốc triển khai kế hoạch tổ chức sự kiện Lễ hội đường phố “Thoại Ngọc Hầu kinh lý Tân Lộ Kiều Lương”

/wps/wcm/connect/1be56b85-10ea-48bc-bf6d-ca9ce9dee99a/image021.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1be56b85-10ea-48bc-bf6d-ca9ce9dee99a-p1eqjnL