សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិធីប្រកាស និងប្រគល់សេចក្តីសម្រេចតែងតាំង សកលវិទ្យាធិការរង នៃសកលវិទ្យាល័យអានយ៉ាង

ថ្ងៃបង្ហោះ 24/06/2024 |

នាព្រឹកថ្ងៃទី ២៤ មិថុនា សកលវិទ្យាល័យអានយ៉ាង (សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) បានប្រារព្ធពិធីប្រកាស និងប្រគល់សេចក្តីសម្រេចតែងតាំងមុខតំណែងសកលវិទ្យាធិការរង រួមជាមួយនឹងសេចក្តីសម្រេចស្តីពីការងាររៀបចំក្បាល់ម៉ាស៊ីននិងសមាជិកភាព។ លោកសាស្ត្រាចារ្យរង.បណ្ឌិត វូហាយក្វាន់- សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគ ប្រធានសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានអញ្ជើញចូលរួម។

ទិដ្ឋភាពនៃពិធី

លោក វូហាយក្វាន់ សមាជិកគណៈ​កម្មា​ធិ​ការ​មជ្ឈិម​​​បក្ស លេខាបក្ខភាគ ប្រធានសកល​វិទ្យា​ល័យ​​​ជាតិទីក្រុងហូជីមិញ បានប្រគល់​សេចក្តី​សម្រេចតែងតាំងសកលវិទ្យាធិការរងនៃសកលវិទ្យាល័យអានយ៉ាង ជូនលោកបណ្ឌិត ង្វៀន ហ៊ូវទ្រី​

លោកសាស្ត្រាចារ្យរង.បណ្ឌិត វ៉ វ៉ាន់ថាំង - សកល​វិទ្យា​ធិការសកលវិទ្យាល័យអានយ៉ាង ជូនផ្កា អបអ​រសា​ទរ លោក ង្វៀន ហ៊ូវទ្រី សកលវិទ្យាធិការរងថ្មី នៃសកលវិទ្យាល័យអានយ៉ាង

គណសកលវិទ្យាធិការនៃសកលវិទ្យាល័យអានយ៉ាង​ ប្រគល់សេចក្តីសម្រេចតែងតាំង​កម្មា​ភិ​បាល​គ្រប់​គ្រងសាលាឡើងវិញ

នៅក្នុងពិធី លោក វូ ហាយក្វាន់  សមាជិកគណៈ​កម្មា​ធិ​ការមជ្ឈិមបក្ស លេខាបក្ខភាគ ប្រធាន សកល​វិទ្យា​ល័យជាតិទីក្រុងហូជីមិញ បានប្រគល់សេចក្តី​សម្រេច​តែងតាំងមុខតំណែងជាសកលវិទ្យាធិការរង​នៃ​សកលវិទ្យាល័យអានយ៉ាង ជូនលោកបណ្ឌិត ង្វៀន ហ៊ូវ​ទ្រី ប្រធានការិយាល័យទំនាក់ទំនងការទូត ហើយ​ជា​ប្រ​ធានមហាវិទ្យាល័យសេដ្ឋកិច្ច - គ្រប់គ្រងអាជីវកម្ម​នៃ​សកលវិទ្យាល័យអានយ៉ាង។ ទន្ទឹមនឹងនោះ អប​អរ​សា​ទរ និងបង្ហាញពីការជឿទុកចិត្តចំពោះបទ​ពិសោធន៍​ជំ​នាញ​និងការផ្សារភ្ជាប់ យល់ដឹងយ៉ាងស៊ី​ជម្រៅ​អំពី​សា​លា​ បណ្ឌិត ង្វៀន ហ៊ូវទ្រី នឹងបំពេញ​ភារកិច្ច​ឆ្នើម​ក្នុង​មុខ​តំណែងថ្មី រួមចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់​សកល​វិទ្យាល័យ អានយ៉ាង។

​ក្នុងឱកាសនេះ សកលវិទ្យាល័យអានយ៉ាង ក៏បាន ប្រកាសអំពីសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលភាសាបរទេស និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដោយឈ​រ​លើ​មូល​ដ្ឋានរួមបញ្ចូលមជ្ឈមណ្ឌលភាសាបរទេស និង​មជ្ឈ​មណ្ឌល​បង្កើតធនធាន​សម្រាប់​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស។​

ការិយាល័យ​អធិការកិច្ច - ច្បាប់ - កម្មសិទ្ធិបញ្ញាលើ​មូលដ្ឋានរៀបចំការិយាល័យអធិការកិច្ចនិងនីតិបញ្ញត្តិឡើង​វិញ។ មជ្ឈមណ្ឌលបំពាក់បំប៉នគ្រូ និងអភិវឌ្ឍន៍​ជំ​នាញផ្អែកលើមូលដ្ឋានរៀបចំមជ្ឈមណ្ឌលបំពាក់បំប៉នគ្រូ​ និងអភិវឌ្ឍជំនាញគរុកោសល្យឡើងវិញ។ ប្រគល់​សេចក្តីសម្រេចចិត្តតែងតាំងឡើងវិញកម្មាភិបាលគ្រប់គ្រង​ក្នុងសកលវិទ្យាល័យទាំងមូល៕ ​

ប្រែ៖ ណារីពៅ


មាតិកា

8a851300-f36e-4ee6-97e9-0cf9bfa8caa3

Lễ công bố và trao Quyết định bổ nhiệm Phó Hiệu trưởng Trường Đại học An Giang

/wps/wcm/connect/ffef05c6-0fd3-4371-ac3f-e620efeb591b/image053.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ffef05c6-0fd3-4371-ac3f-e620efeb591b-p1Jlj63