សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សារព័ត៌មានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពទៅដល់ប្រជាជន

ថ្ងៃបង្ហោះ 19/06/2024 |

ព្រឹកថ្ងៃទី ១៩ មិថុនា ក្នុងឱកាសរម្លឹកខួបលើកទី ៩៩ឆ្នាំទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) ធានារ៉ាប់រងសង្គមអានយ៉ាង បានរៀបចំបូកសរុបការងារសហការផ្សព្វផ្សាយក្នុងរយៈពេល ៦ ខែដំបូង និងបោះឆ្នោតជ្រើសរើសរូបថត “ពេលវេលាគ្រាផ្សព្វផ្សាយគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងភាពអត់ការងារធ្វើ" ឆ្នាំ ២០២៤។លោកស្រី ង្វៀនធីហុងឡន អនុប្រធានគណឃោសនាអប់រំបក្ខភាគខេត្តអានយ៉ាង បានចូលរួម។

ប្រតិភូចូលរួមសន្និបាត

 

ធានារ៉ាប់រងសង្គមខេត្តអានយ៉ាង សូមថ្លែង​អំណរ​គុណ​ដល់​អ្នកសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មាន

លោក ដាំងហុងទ្វឺន ប្រធានធានារ៉ាប់​រង​សង្គម​ខេត្ត​អាន​យ៉ាង​ បានថ្លែងអំណរគុណ និងដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះអ្នកយកព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន និង​សារព័ត៌មាន

ថ្លែងមតិក្នុងសន្និបាត លោក ដាំងហុងទ្វឺន ប្រ​ធាន​​​​ក្រុមហ៊ុន​ធានា​រ៉ាប់​រងសង្គមអានយ៉ាង បានថ្លែង​អំណ​រគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះអ្នក​សារ​ព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មាន​ដែល​មានសកម្មភាព យ៉ាងសកម្មក្នុង​ការងារផ្តល់​ព័ត៌​មាន​ផ្សព្វផ្សាយ កាលពីពេលកន្លង។ វាគឺជាដៃគូ និង​ការ​​​គាំ​ទ្រយ៉ាងសកម្មរបស់ទីភ្នាក់ងារព័ត៌មាន និង​សារ​ព័ត៌មានបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោល​នយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រង​សុខ​ភាព​ និងរបបសន្តិសុខសង្គមទៅដល់​ប្រជាជន​គ្រប់​ស្រ​ទាប់​។​​តាមរយៈនោះ រួមចំណែកលើកកម្ពស់តួនាទី និង​ទំនួល​ខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ បង្កើត​ការ​ឯកភាពក្នុងសង្គមទាំងមូល ពង្រឹងទំនុកចិត្ត​និង​កា​រ​ស្ងប់ចិត្តរបស់ប្រជាជនទៅក្នុងគោលនយោបាយសន្តិសុខ​សង្គមរបស់បក្ស និងរដ្ឋ ពន្លឿនអនុវត្ត​គោលដៅ​ធា​នា​​រ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព​ក្នុង​ប្រជា​ជន​ទាំង​មូល។ ទន្ទឹមនិងនោះ សង្ឃឹមថា បណ្តាភ្នាក់​ងារ​សារ​ព័ត៌​មាន និងសារព័ត៌មានបន្តរួមកម្លាំង និងឯកភាព​ជា​មួយ​​ផ្នែកធានារ៉ាប់រងសង្គមខេត្ត ដើម្បីរួមចំណែក​អនុ​វត្តឲ្យបានល្អនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកធានារ៉ាប់រងសង្គម​សម្រាប់កម្មករនិយោជិតទាំងអស់ និងធានា​រ៉ាប់​រង​​សុខភាព​ក្នុងប្រជា​ជន​ទាំង​មូល អនុវត្ត​ការងារ​សន្តិ​សុខ​​សង្គម​បាន​ល្អ​ដែល​បក្ស​និង​រដ្ឋ​ប្រគល់​ជូន។

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុម​ហ៊ុន​ធា​នារ៉ាប់រងសង្គមអានយ៉ាង បានសហការយ៉ាង​សកម្ម​ជា​មួយទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មាន ដើម្បី​ផ្លាស់​ប្តូរ និងកែលម្អខ្លឹមសារ គុណភាព និងទម្រង់​នៃ​ការ​ឃោសនានៅ​ចំណុច​សំខាន់​ៗ​ឲ្យបានត្រឹមត្រូវ។​ការងារឃោសនាជាបណ្តើរៗប្រកបដោយវិជ្ជាជីវៈ ទំនើប និងមានភាពបត់បែនក្នុង​ការអនុវត្ត​បច្ចេក​វិជ្ជា​ឌី​ជី​ថល​ បង្កើតកាណាល់ជាច្រើនដើម្បី​ផ្តល់ព័ត៌​មាន​ផ្សព្វ​ផ្សាយ​គោលនយោបាយដល់ប្រជាជន។ តាមរយៈនោះ ជួយ​ឲ្យធានារ៉ាប់រងសង្គមខេត្តអនុវត្តគោលដៅ និង​ភារ​កិច្ច​​សំខាន់ៗមានប្រសិទ្ធភាព។​ខេត្តទាំងមូលមានប្រ​ជា​ជន​ចូលរួមធានារ៉ាប់រងសង្គមចំនួន ១២៩.៩៨៤នាក់ ​(សម្រេច​បាន ៨៥,០៣%ធៀបនឹង​គោលដៅ)។​ចូលរួម​ធា​នា​​​រ៉ាប់រងអត់ការងារធ្វើ ១០៤.​៤៩៤​​នាក់​សម្រេច​បាន​ ៩៤,១៤%ធៀបនឹង​គោលដៅ​។ ចូលរួមធានា​រ៉ាប់​រង​សុខភាពចំនួន ១.៦៨៨.៣៧៥នាក់សម្រេចបាន ៩៥.​​៤៩% ធៀបនឹងគោលដៅ។ ចំណូលបានមក​ពី​ការ​​​ប្រមូលធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និង​ធា​នារ៉ាប់រងអត់ការងារធ្វើមានជាង ១.៥១៦ ពាន់​លាន​ដុង​ សម្រេចបាន ៣៥,៣៨%ធៀបនឹងគោលដៅ។

អ្នកយកព័ត៌មាន និងភ្ញៀវអញ្ជើញមកទស្សនា បោះ​ឆ្នោត​ជ្រើសរើសរូបថត “ពេលវេលា​គ្រាឃោស​នា​គោល​នយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រង​សុខ​ភាព​ ធា​នា​រ៉ាប់រងអត់ការងារធ្វើ” នៅខេត្តអានយ៉ាងឆ្នាំ ២០២៤

ក្នុងឱកាសនេះ ធានារ៉ាប់រងសង្គមអានយ៉ាង បាន​ណែនាំ បោះឆ្នោតជ្រើសរើសកម្មវិធីប្រឡងរូបថត “ពេលវេលាគ្រាឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអត់ការងារធ្វើ” នៅខេត្តអានយ៉ាងឆ្នាំ ២០២៤៕

ប្រែ៖ ណារីពៅ


មាតិកា

3a204ad6-8b99-4d1d-abb9-7d83002c0e84

Báo chí góp phần quan trọng đưa chính sách bảo hiểm xã hội, bảo hiểm y tế đến với người dân

/wps/wcm/connect/ba3c89c1-0498-400f-a0da-c2523f8f890b/IMG_9893_compressed.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ba3c89c1-0498-400f-a0da-c2523f8f890b-p1epqEc