សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោក ឡេវ៉ាន់ភឿក អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ថ្ងៃបង្ហោះ 20/06/2024 |

ព្រឹកថ្ងៃទី២០ មិថុនា លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ភ្នាក់ងារអចិន្ត្រៃនៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅខេត្ត អានយ៉ាង មន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្តអានយ៉ាង គេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្តអានយ៉ាង គណឃោសនាអប់រំបក្ខភាគខេត្ត គេហទំព័រព័ត៌មានអេឡិចត្រូនិកបក្ខភាគខេត្តអានយ៉ាង ក្នុងឱកាសរម្លឹកខួបលើកទី ៩៩ ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤)។

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង បានជូនពរ និងជូនអំណោយដល់ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅខេត្តអានយ៉ាង

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានជូនពរនិងជូនអំណោយដល់មន្ទីរព័ត៌មាន និងទូរគមនាគមន៍ និងគេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្តអានយ៉ាង

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង បានជូនពរ និងជូនអំណោយដល់គណៈឃោសនាអប់រំបក្ខភាគគេហ​ទំព័រអេឡិចទ្រូនិកបក្ខភាគខេត្តអានយ៉ាង

នៅកន្លែងនីមួយៗ តាងនាមបក្ខភាគខេត្ត ក្រុម​ប្រឹក្សា​ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិ​ការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ឡេវ៉ាន់នឹង​ អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រ​ជាជនខេត្ត អានយ៉ាង បានជូនពរដ៏ល្អប្រសើរទៅដល់កម្មាភិបាល អ្នកសារព័ត៌មាន និងបុគ្គលិករបស់បណ្តាស្ថាប័នអង្គភាព ក្នុងឱកាសខួបលើកទី ៩៩ ឆាំ្នទិវាសារ​ព័ត៌​មានបដិវត្តន៍វៀតណាម។​ទន្ទឹមនឹងនោះ កត់ត្រា​​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំ​​ណែក​របស់​កងជួរអ្នកសារព័ត៌មាននៅក្នុងខេត្ត ដែលតែងតែរួមដំណើរជាមួយការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ខេត្ត។

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង សង្ឃឹម​​​ថា នាពេលខាងមុខ ទីភ្នាក់ងារអចិន្ត្រៃយ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅខេត្តអានយ៉ាង​​ មន្ទីរព័ត៌មាននិងទូរគមនាគមន៍ គេហទំព័រព័ត៌​មាន​អេឡិចត្រូនិកខេត្តអានយ៉ាង គណឃោសនាអប់រំបក្ខ​ភាគខេត្ត គេហទំព័រព័ត៌មានអេឡិចត្រូនិកបក្ខភាគខេត្ត​អានយ៉ាង នឹងយកចិត្តទុកដាក់ សហការ ហើយរួមដំ​ណើរជាមួយខេត្តក្នុងការងារព័ត៌មាន និងឃោសនា ឆ្លុះ​បញ្ចាំងយ៉ាងទូលំទូលាយ ស្មោះត្រង់ សត្យានុម័ត្រ អំពី​ស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គកិច្ច សន្តិសុខការ​ពារជាតិ និងកសាងបក្សជាបន្តទៀត។ ជាពិសេស ផ្តល់​ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងផ្សព្វផ្សាយរូបភាព​ សក្ដានុភាព ប្រៀបខ្លាំងរបស់ខេត្ត រួមចំណែកយ៉ាង​សំខាន់ទៅក្នុងការអភិវឌ្ឍន៍នៃខេត្ត៕

ប្រែ៖ ណារីពៅ


13eef030-f1e2-4ef6-9027-8312bd1bccd8

Phó Bí thư Thường trực Tỉnh ủy, Chủ tịch HĐND tỉnh An Giang Lê Văn Nưng thăm, chúc mừng Ngày Báo chí Cách mạng Việt Nam

/wps/wcm/connect/bf41fc40-78c5-45f4-9d9a-4f58d5dbb591/DSC_7714.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-bf41fc40-78c5-45f4-9d9a-4f58d5dbb591-p1etwKE