សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លេខាបក្ខភាគខេត្តជូនពរទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ថ្ងៃបង្ហោះ 21/06/2024 |

ក្នុងឱកាសរម្លឹកខួបលើកទី៩៩ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២០ មិថុនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត អានយ៉ាង បានដឹកនាំ គណៈប្រតិភូខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនពរកាសែតអានយ៉ាង និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង។

លោក ឡេហុងក្វាង សមាជិកគណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង រួមជាមួយ​និង​ថ្នាក់​ដឹក​នាំ​ខេត្ត អញ្ជើញទៅសួរសុខទុក្ខ ជូនពរ ជូនផ្កា និងអំណោយនៅកាសែតអានយ៉ាង

លោក ឡេហុងក្វាង សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង រួមជា​មួយថ្នាក់​ដឹក​នាំ​ខេត្ត អញ្ជើញទៅសួរសុខទុក្ខ ជូនពរ ជូនផ្កា និងអំ​ណោយ​នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង

នៅតាមគោលដៅនីមួយៗ លេខាបក្ខភាគខេត្ត​អានយ៉ាងបានស្តាប់ថ្នាក់ដឹកនាំបណ្តាស្ថាបនសារព័ត៌មានរាយការណ៍អំពីលទ្ធផលសម្រេចបានក្នុងការអនុវត្តភារកិច្ចនយោបាយដែលបានប្រគល់ជូនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ អំពីរចនាសម្ព័ន្ធអង្គការ​ក្បាល​ម៉ា​​ស៊ីន សកម្មភាព  ភាពងាយស្រួល ការលំបាក និង​ទិស​ដៅ ភារកិច្ចសំខាន់ៗនាពេល​ខាង​មុខ។

​បន្ទាប់ពីបានស្តាប់របាយការណ៍របស់ថ្នាក់​ដឹក​នាំ​​​អង្គភាពរួចមក លោក ឡេហុងក្វាង សមាជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស លេខាបក្ខភាគខេត្តអានយ៉ាង បាន​ទទួល​ស្គាល់ និងកោតសរសើរចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង និងលទ្ធផលរបស់ទីភ្នាក់ងារសារព័ត៌មាន កម្មា​ភិ​បាលម្នាក់ៗ អ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នក​បច្ចេក​ទេស កម្មករ ក៏ដូចជាកងជួរអ្នកដែល ធ្វើសារ​ព័ត៌​មាន​​ដោយផ្ទាល់ និងដោយប្រយោល ធ្វើសារព័ត៌មាន​ទទួល​​បានជោគជ័យនាពេលកន្លង។ សមមិត្តលេ​ខា​បក្ខ​​ភាគខេត្តបានបញ្ជាក់ថា៖ “ដោយស្មារតីសាមគ្គីភាព បញ្ញា​ស្មារតី ការប្តេជ្ញាចិត្ត ការលះបង់ កងជួរកម្មា​ភិ​បាល​ អ្នកសារព័ត៌មាន ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ​រូប​ភាព​នៃការកសាងបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​​​កិច្ច សន្តិសុខពារជាតិរបស់ខេត្ត និង ដង្ហើមជីវិត​របស់ប្រជាជនក្នុងខេត្ត។អ្នកសារព័ត៌មានតែងតែមានវត្តមាននៅកន្លែងសំខាន់ៗ ឆ្លុះបញ្ចាំងភ្លាមៗនូវគោល​ការ​ណ៍និង​គោលនយោបាយរបស់បក្ស និងរដ្ឋ រួម​ចំ​ណែក​​កសាង និងអភិវឌ្ឍន៍ខេត្ត។ លទ្ធផលការងារ​ផ្សព្វ​ផ្សាយព័ត៌មានឃោសនារបស់ទីភ្នាក់សារព័ត៌មាននានាបានរួមចំណែកជាវិជ្ជមានទៅក្នុងការអភិវឌ្ឍន៍ខេត្តក្នុងការបង្កើតការឯកភាពក្នុងកម្មាភិបាល បក្ខជន និងប្រ​ជា​ជន​​គ្រប់ស្រទាប់អំពីការអនុវត្តគោលការណ៍របស់បក្ស គោល​នយោបាយ និងច្បាប់របស់រដ្ឋ ជំរុញការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច សង្គមកិច្ច ធានាសន្តិសុខការពារជាតិ។ ទន្ទឹម​នឹង​​នេះ ​ចែក​រំលែក​នូវ​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​​អង្គភាព​នា​ពេល​បច្ចុប្បន្ន”។

​លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត​អាន​យ៉ាង​ បានស្នើថា នាពេលខាងមុខ កាសែតអានយ៉ាង និង​ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង គប្បីបង្កើន​ការ​ផ្លាស់​ថ្មីខ្លឹមសារ និងទម្រង់ប្រជុំជីវភាពបក្ស រួមចំណែក​លើក​​កម្ពស់គុណភាពប្រជុំជីវភាពបក្ស។ គោរព​យ៉ាង​ម៉ឺង​ម៉ាត់​តាម​បទបញ្ញត្តិ​របស់​បក្ស ជាពិសេស​គោល​ការ​ណ៍​​​រៀបចំ​ប្រជុំជីវភាព​បក្ស។ បង្កើនការងារអប់រំ នយោ​បាយ​ មនោគមវិជ្ជា និងសីលធម៌ លើកកម្ពស់​ឆន្ទះ​នយោ​​បាយ។ ក្រមសីលធម៌វិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ​សម្រាប់​​កងជួរអ្នកយកព័ត៌មាន និងអ្នកនិពន្ឋ​របស់​អង្គ​ភាព​។

​បង្កើន​វិន័យ ពិន័យ​ លើកកម្ពស់​កម្លាំង​ប្រយុទ្ធ​របស់​​អង្គ​ការបក្ស​មូលដ្ឋាន​ក្នុង​អង្គភាព។ អនុវត្តល្អ​នូវ​គោល​​ការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ។ បង្កើនទំនាក់​ទំនង​ការងាររវាងថ្នាក់បក្ខភាគនិងថ្នាក់ដឹកនាំអង្គភាព និង​អង្គការមហាជន។ លើកកម្ពស់សុពលភាព ប្រសិទ្ធ​ភាព​​ការត្រួតពិនិត្យ ឃ្លាំមើល។ ម្ចាស់ការ​បង្ការទប់​ស្កាត់​អំពើ​ពុករលួយ អវិជ្ជមាន ខ្ជះខ្ជាយ និងផលប្រយោជន៍​ក្រុម​យ៉ាង​សកម្ម។ កសាងកាសែត អានយ៉ាង និង​ស្ថា​នី​យ៍​​វិទ្យុ-ទូរទស្សន៍អានយ៉ាង ក្លាយជាភ្នាក់ងារគំរូ​អំពី​វប្ប​ធម៌​ពិតប្រាកដ ហើយអ្នកសារព័ត៌មាន អ្នកយកព័ត៌មាន និងអ្នកនិពន្ធម្នាក់ៗគឺជាយុទ្ឋជនឈានមុខលើសមរភូមិមនោគមវិជ្ជា និងវប្បធម៌របស់បក្ស។

ទន្ទឹមនឹងនោះ សមូហភាពកម្មាភិបាល អ្នក​សារ​ព័ត៌​​មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃ​កាសែត​អាន​យ៉ាង​ និងស្ថានីយ៍វិទ្យុទូរទស្សន៍អានយ៉ាង បន្តពង្រីក​ប្រ​ពៃ​ណីដ៏រុងរឿងរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ពង្រីកស្មារតីសាមគ្គីភាព និង ប្រជាធិបតេយ្យ​ក្នុង​សកម្ម​ភាព​។ ម្ចាស់ការ​ផ្លាស់ថ្មីខ្លឹមសារ រូបភាព កែលម្អគុណ​ភាព​នៃ​កម្មវិធីផ្សាយ និងអត្ថបទយ៉ាងសកម្ម។ ជំរុញ​ខ្លាំង​កម្ម​វិធីបច្ចេកវិជ្ជាព័ត៌មាន ឈានមុខក្នុងការ​ផ្លាស់ប្តូ​រ​ឌី​ជី​ថល ដើម្បីតាមទាន់និន្នាការអភិវឌ្ឍន៍សារព័ត៌​មានទំ​នើប​។

ទន្ទឹមនិងនោះ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌​មាន​ត្រូវ​​យកចិត្តទុកដាក់លើការលើកកម្ពស់​ចំណេះវិជ្ជា​ន​យោ​បាយ ជំនាញ និងវិជ្ជាជីវៈសម្រាប់កងជួរ​កម្មាភិ​បាល​ អ្នកយកព័ត៌មាន និងអ្នកនិពន្ឋ ដើម្បីឆ្លើយ​តប​បាន​ល្អជាងទៀតនូវតួនាទី និងភារកិច្ចក្នុង​ការផ្សព្វ​ផ្សាយ​​ព័ត៌មាន​ ឃោសនា បង្កើតលក្ខខណ្ឌសម្រាប់​កម្មា​ភិ​បាល​ម្នាក់ៗ និង និយោជិតម្នាក់ៗមានអារម្មណ៍​សុវត្ថិ​ភាព​ក្នុងការងារ ក្នុងការលះបង់ ក៏ដូចជាក្នុងកសាង​អង្គ​ភាព​​រឹងមាំជាមួយគ្នា និងបញ្ចប់ភារកិច្ចនយោបាយ​ដែល​បាន​​ប្រគល់ជូនបានល្អប្រសើរ។

ក្នុងឱកាសនេះ លោកលេខាបក្ខភាគខេត្ត បាន​ជូន​ផ្កាដ៏ស្រស់ស្អាតដល់ភ្នាក់ងារសារព័ត៌មាននានា។ ជូន​ពរ​ដល់សមូហភាពអ្នកសារព័ត៌មាន មាន​សុខ​ភាព​ល្អ​ សុភមង្គល ជោគជ័យ និងបន្តចូល​រួមចំណែក​ក្នុង​បុព្វ​ហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់លោក​អ៊ំតូន​ឲ្យ​កាន់​តែសម្បូរសប្បាយ ស្រស់ស្អាត អារ្យធម៌ និង​អភិ​វឌ្ឍន៍​។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និង​វិទ្យុទូរទស្សន៍បានផ្ញើវាចារជូនពរដ៏ល្អប្រសើបំផុត​ដល់​អ្នកសារព័ត៌មាន ហ្វាងគី សមាជិកគណៈកម្មា​ធិការ​មជ្ឈិម​​បក្ស លេខាបក្ខភាគខេត្តអានយ៉ាង ក្នុងឱកាសទិ​វា​​សារព័​ត៌មានបដិវត្តន៍វៀតណាម៕

ប្រែ៖ ណារីពៅ


មាតិកា

771d0da9-8a27-4f93-8bd3-90e7ee6ebc89

Bí thư Tỉnh ủy chúc mừng cơ quan báo chí nhân Ngày Báo chí Cách mạng Việt Nam

/wps/wcm/connect/a84156eb-fb59-4be9-abdc-a7377e6a479c/2.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-a84156eb-fb59-4be9-abdc-a7377e6a479c-p1eG-YB