សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងត្រៀមលក្ខខណ្ឌក្នុងការចេញប័ណ្ណកំណត់ត្រាឧក្រិដ្ឋកម្មលើកម្មវិធី VNeID

ថ្ងៃបង្ហោះ 18/06/2024 |

នៅថ្ងៃទី ១៧ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានចេញឯកសារស្តីពីការត្រៀមបណ្តាលក្ខខណ្ឌក្នុងការចេញប័ណ្ណកំណត់ត្រាឧក្រិដ្ឋកម្មលើកម្មវិធី VNeID ។

ជាមួយនឹងអត្ថប្រយោជន៍នៃការផ្សព្វផ្សាយការចេញ​​ប័ណ្ណកំណត់ត្រាឧក្រិដ្ឋកម្មលើ VNeID នៅ​ក្នុង​សន្និបាតរដ្ឋាភិបាលស្តីពីសម័យប្រជុំប្រធានបទវាយតម្លៃ​ស្ថានភាពផ្សព្វផ្សាយអនុវត្តកម្មវិធី VNeID និងដំ​ណោះ​​​​ស្រាយ​ផ្លាស់ប្តូរទៅប្រើប្រាស់កម្មវិធី VNeID ដែលជាគណនីតែមួយគត់ក្នុងការអនុវត្តនីតិវិធីរដ្ឋបាលនៅក្នុងលំហអេឡិចត្រូនិក។លោកឧបនាយករដ្ឋមន្ត្រី ត្រាន់​លឺវក្វាង បានបញ្ចប់ថា (ក្នុងរបាយ​ការណ៍​បទ​បញ្ចប់​​លេខ ២០៤/TB-VPCP ចុះថ្ងៃទី ៨ ឧសភា ឆ្នាំ ២០​២៤ របស់ខុទ្ទកាល័យរដ្ឋាភិបាល)៖ “គណៈកម្មា​ធិ​ការ​ប្រជាជននៅតាមខេត្ត ក្រុងក្រោមឱវ៉ាទមជ្ឈិម​បាន​ផ្តល់​អាទិភាពលើការបែងចែកធនធាន និងការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបតម្រូវការ ត្រៀមខ្លួន ផ្សព្វ​ផ្សាយយ៉ាងសកម្មនូវរាល់ភារកិច្ច ក្នុងនោះ​សហ​ការ​​យ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល ខុទ្ទកាល័យ​រដ្ឋា​ភិបាល ដើម្បីបញ្ចប់ការបើកទូលាយផ្សព្វផ្សាយ​ប័ណ្ណ​ណត់ត្រាឧក្រិដ្ឋកម្មលើកម្មវិធី VNeID”។

អនុវត្តសារលិខិតជាផ្លូវការលេខ ៤០៣១/​TC​TT​K​D​A ចុះ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ របស់​ក្រុម​កា​រ​ងារ​ផ្សព្វផ្សាយគម្រោង ០៦/CP ស្តីពី​ការ​ត្រៀម​បម្រុង​​លក្ខខណ្ឌ ក្នុងការចេញប័ណ្ណ​កំណត់ត្រាឧក្រិដ្ឋ​កម្ម​​​​​លើ​កម្មវិធី VNeID ។​

គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង តម្រូវ​ឲ្យ​បណ្តាមន្ទីរ គណ ផ្នែកខេត្តមានពាក់ព័ន្ឋ និងគណៈ​កម្មា​​ធិការ​ប្រជាជនបណ្តាមូលដ្ឋាន សិក្សាស្រាវ​ជ្រាវឯក​សារ​​បណ្តាទម្រង់បច្ចេកទេស ដំណើរការវិជ្ជាជីវៈ និង​ណែនាំប្រើប្រាស់កម្មវិធីចេញប័ណ្ណកំណត់ត្រាឧក្រិដ្ឋកម្មលើកម្មវិធី VNeID កំពុងបានសាកល្ប​ងនៅទី​ក្រុង​ហា​ណូយ​ និងធឿធៀនហ្វេ ដើម្បីត្រៀមលក្ខខណ្ឌ​ចាំ​បាច់​​អំពីហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងផ្សព្វ​ផ្សាយ​ធន​ធាន​មនុស្ស ដើម្បីត្រៀមផ្សព្វផ្សាយការ​ចេញ​ប័ណ្ណ​កំ​ណត់​ត្រាឧក្រិដ្ឋកម្មលើកម្មវិធី VNeID។លើមូល​ដ្ឋាន​​នោះ​បណ្តា​អង្គភាពពាក់ព័ន្ធជាមួយនឹងការរៀប​ចំ​ផែន​​​​ទី​​បង្ហា​ញផ្លូវ សម្រាប់ការចេញប័ណ្ណកំ​ណត់ត្រា​ឧ​ក្រិដ្ឋ​​កម្ម​នៅលើ VNeID ចាប់ពីពេលនេះ​រហូត​ដល់​ថ្ងៃ​ទី​ ១ ខែ​កក្កដា ឆ្នាំ ២០២៤ ហើយ​រាយ​ការណ៍​ជូន​ក្រុម​ការ​ងា​រ​ផ្សព្វផ្សាយគម្រោង ០៦/CP តាមរយៈ​ការិ​យា​ល័យ​​ PC០៦ - ស្នងការដ្ឋាននគរបាលខេត្ត។

ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវបទពិសោធន៍​របស់​​​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និង​ខេត្ត​ ធឿធៀនហ្វេ ​ដើម្បីផ្សព្វផ្សាយ​ការ​ចេញ​ប័ណ្ណ​កត់​ត្រា​​​ឧក្រិដ្ឋកម្មលើ VNeID យ៉ាងឆាប់រហ័ស រលូន និង​ធា​នា​ស្ថិរភាព។​

ច្បាប់ស្តីពីអត្តសញ្ញាណប័ណ្ណលេខ ២៥/​២០​២៣​/​QH១៥ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចូល​​ជាធរមានចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ នៅពេលនោះលើផ្ទៃអត្តសញ្ញាណប័ណ្ណមិនមានព័ត៌មាន​ស្នាមម្រាមដៃចង្អុលរបស់ប្រជាពលរដ្ឋទេ។ ដូច្នេះ មន្ទី​រ​យុត្តិធម៌សិក្សាស្រាវជ្រាវកែសម្រួល និងកាត់​បន្ថយ​​ទិន្នន័យស្នាមម្រាមដៃ នៅពេលដែល​ប្រជាពល​រដ្ឋ​​ដំណើរការចុះឈ្មោះ ចេញប័ណ្ណកំណត់ត្រា​ឧក្រិដ្ឋ​កម្ម​​​លើគេហទំព័រសេវាសាធារណៈ និងដោយ​ផ្ទាល់ឲ្យ​សម​ស្រប។

ទន្ទឹមនិងនោះ មន្ទីរយុត្តិធម៌បន្តជំរុញខ្លាំង​ឌីជី​ថល​ និងសម្អាតទិន្នន័យព័ត៌មានក្នុងមូលដ្ឋាន​ទិន្នន័យ​កំណត់​ត្រាឧក្រិដ្ឋកម្ម​ តាមការណែនាំ​របស់​ក្រសួង​យុត្តិ​ធម៌​ ដើម្បីធានាថាត្រឹមត្រូវ គ្រប់គ្រាន់ ស្អាតស្អំ និង​រស់​នៅ​ ដើម្បីធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងចេញ ប័ណ្ណ​​កំណត់ត្រាឧក្រិដ្ឋកម្មក្នុងរយៈពេលកំណត់។ សិ​ក្សា​​​ជាប្រចាំនិងយោងទៅលើបទពិសោធន៍ល្អៗ និង​ទម្រង់​​នៃគម្រោង ០៦/CP នៅក្នុងមូលដ្ឋាន​ផ្សេង​ទៀត​​ ដើម្បីស្នើសុំការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ស្រប​​ទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។

នាពេលថ្មីៗនេះ ​គណៈកម្មាធិការប្រជាជន​ទី​ក្រុង​​​ហា​ណូយ និងគណៈកម្មាធិការប្រជាជនខេត្ត ធឿ​ធៀន​ហ្វេ បានសហការជាមួយ​ក្រសួង​នគ​រ​បាល​ផ្សព្វ​ផ្សាយសាកល្បងការស្នើសុំឲ្យចេញប័ណ្ណកំណត់ត្រាឧក្រិដ្ឋ​កម្មលើកម្មវិធី VNeID (ហៅកាត់ថា VNeID) ចាប់​ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នាំមក​នូវ​ផល​វិជ្ជ​មាន​ជាច្រើន បានប្រជាជននិងសង្គមគាំទ្រ ដូច​ជា​៖ ប្រ​ជា​​ជនមិនចាំបាច់មកដោយផ្ទាល់ទេ ហើយ​បាន​ទទួល​កំណត់​ត្រាឧក្រិដ្ឋកម្មអេឡិចត្រូនិកភ្លាមនៅលើ VN​eID ជួយសន្សំសំចៃពេលវេលា និងកម្លាំង។ ចំពោះ​ធុរ​កិច្ច​គឺ​ផ្លាស់​ប្តូរដើម្បីអនុវត្តដំណើរការអេឡិចត្រូនិកក្នុង​ការ​ជ្រើស​រើស និងទទួលពាក្យសុំការងារ។

​បើតាមការប៉ាន់ប្រមាណ​ ជាមួយនឹង​ប័ណ្ណ​កំ​ណត់​​​ត្រាឧក្រិដ្ឋកម្មប្រចាំឆ្នាំចំនួន ២,៦ លាន​ច្បាប់វា​នឹង​​​ជួយសន្សំសំចៃដល់រដ្ឋ និងសង្គម​រាប់រយ​ពាន់លាន​ដុង​​ក្នុងមួយឆ្នាំៗ។ គិតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០​២៤​​ ក្នុងរយៈពេលជាង ២ សប្តាហ៍ ទីក្រុង​ហា​ណូយ​បាន​​ទទួលពាក្យសុំចំនួន ២.០៦១ច្បាប់នៅលើ VNe​I​D​​​ ស្មើអត្រា ៤៨,១១% ធៀបនឹងឯកសារ​ទទួល​បាន​ជា​ស​​​រុប​។ធឿធៀនហ្វេទទួលបានឯកសារស្នើសុំនៅលើ V​NeID ចំនួន ៦៣៩ច្បាប់ ស្មើអត្រា៦៨,៤៩%នៃ​ចំនួន​​​ឯក​សារ​ជា​ស​រុប​៕  

ប្រភព៖ សារលិតផ្លូវការលេខ ៨០២/ UBND-NC ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤

ប្រែ៖ ណារីពៅ

មាតិកា

79cb25bf-e8a4-4fc1-9f27-041973fbae69

An Giang chuẩn bị các điều kiện để thực hiện cấp phiếu lý lịch tư pháp trên ứng dụng VNeID

/wps/wcm/connect/fcd7cfe5-0770-43d3-802e-7e79081b47a5/image007.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-fcd7cfe5-0770-43d3-802e-7e79081b47a5-p1em4r1