សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

នាយកដ្ឋានស្ថិតិខេត្តអានយ៉ាង បើកវគ្គហ្វឹកហ្វឺនស្ទង់មតិ ប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់៥៣ជនជាតិភាគតិច

ថ្ងៃបង្ហោះ 18/06/2024 |

ព្រឹកថ្ងៃទី១៨ មិថុនា លោក ផាមតាន់មី អនុប្រធាននាយកដ្ឋានស្ថិតិខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងសន្និបាតហ្វឹកហ្វឺនជំនាញស្ទង់មតិប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ ៥៣ ជនជាតិភាគតិចក្នុងឆ្នាំ ២០២៤។លោក ហ្វិញថាញ់គឺ អនុប្រធានគណកម្មការជនជាតិខេត្តអានយ៉ាង បានអញ្ជើញចូលរួម។

ប្រតិភូចូលរួមវគ្គហ្វឹកហ្វឺន

លោក ផាមតាន់មី អនុប្រធាននាយក​ដ្ឋាន​ស្ថិ​តិ​ខេត្តអានយ៉ាង ថ្លែងមតិបើកវគ្គហ្វឹកហ្វឺន

ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៨ និង ១៩ មិថុ​នា​)​ ភ្នាក់ងារស៊ើបអង្កេតថ្នាក់ខេត្ត ភ្នាក់ងារស៊ើបអង្កេត ការិយាល័យស្ថិតិបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃការស្ទង់មតិប្រមូលផ្តុំព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គ​មកិច្ចនៃ ៥៣ ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។

ជាក់ស្តែង ការស្ទង់មតិជនជាតិភាគតិច​ចាប់ផ្តើម​ពី​​ម៉ោង ០ ថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​ ២០២៤ នៅក្នុងស្រុក ទីរួមខេត្ត ក្រុងចំនួន ៩ នៅ​លើ​ភូមិ​សាស្ត្រខេត្តអានយ៉ាង។  

ខ្លឹមសារស្ទង់មតិចំពោះគ្រួសារ ប្រមូលព័ត៌​មាន​ស្តី​ពី​៖ ប្រជាសាស្រ្តនៃប្រជាជន។ អប់រំ។ ចំណាក​ស្រុក​។​ អាពាហ៍ពិពាហ៍។ ប្រើប្រាស់ធានារ៉ាប់រងសុខភាព។ ការ​ងារ​។ ប្រវត្តិកំណើត និងស្ថានភាពប្រើប្រាស់​វិធី​ពន្យា​រកំណើតរបស់ស្ត្រីដែលមានអាយុពី ១០ ដល់ ៤៩​ឆ្នាំ។​ អ្នកស្លាប់ក្នុងគ្រួសារក្នុងរយៈពេល ១២ ខែ​កន្លង​ (ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ ២០២៤)។ លំនៅដ្ឋាន និង​លក្ខ​ខណ្ឌ​ប្រជុំជីវភាពរបស់គ្រួសារ។ ដីលំនៅដ្ឋាន និង​ដី​ផលិត​​កម្ម របស់គ្រួសារ។ ស្ថានភាពទទួលបាន​សេវា​សា​​ធារណៈសំរបស់គ្រួសារ។

ចំពោះគណៈកម្មាធិការប្រជាជនឃុំ អង្កេតព័​ត៌​មានទូទៅអំពីលក្ខណៈពិសេសរបស់ឃុំ។ការប្រើប្រាស់អគ្គិសនី ផ្លូវថ្នល់ និងចរាចរណ៍។ សាលារៀន​និង​ចំ​ណេះ​​​វិជ្ជារបស់គ្រូ។ អគារវប្បធម៌។ សុខភាពនិង​អនា​ម័យ​បរិស្ថាន។ ផ្សារ និងបណ្តុំ/តំបន់ឧស្សាហកម្ម។ ចំណេះ​វិជ្ជារបស់កម្មាភិបាលនិងរដ្ឋការថ្នាក់ឃុំ។ ជំនឿ​សាស​នា។ កម្រិតបង្គ្របសេវាទូរស័ព្ទ និងអ៊ីនធឺណិត។

ការស្ទង់មតិប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច​សង្គមកិច្ចរបស់ ៥៣ជនជាតិភាគតិចក្នុងឆ្នាំ ២០២៤ គឺដើម្បីប្រមូលព័ត៌មានអំពីប្រជាសាស្ត្រ ចំណូល លក្ខ​ខណ្ឌ​លំនៅដ្ឋានរបស់គ្រួសារជនជាតិភាគតិច ​និង​បណ្តា​​​លក្ខខណ្ឌសេដ្ឋកិច្ចសង្គមកិច្ច ឆ្លុះបញ្ចាំងពីស្ថាន​ភាព​​សេដ្ឋកិច្ចសង្គមកិច្ចរបស់ ៥៣ ជនជាតិភាគតិច។ តាមរយៈនោះដើម្បីចងក្រងសូចនាករស្ថិតិ​ក្រោម​ប្រ​ព័ន្ធ​​សូចនាករស្ថិតិជាតិនិងប្រព័ន្ធ​សូចនាករ​ស្ថិតិ​ស្តីពី​កិច្ច​ការ​ជនជាតិ ដើម្បីបម្រើដល់ការកសាង និងរៀប​ចំ​ផែនការគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចសម្រាប់តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២៦-២០​៣០។ ជាមូលដ្ឋានសម្រាប់ធ្វើបច្ចុប្បន្ន​ភាពប្រព័ន្ធ​ព័ត៌​មាន និងទិន្នន័យស្ថិតិអំពីជនជាតិ​ភាគតិច​នៅ​វៀត​ណាម​។

យោងតាមផែនការ នៅថ្ងៃទី ២០ និង ២៤ មិ​ថុ​នា​ នាយកដ្ឋានស្ថិតិខេត្តអានយ៉ាង​បានរៀប​ចំវគ្គ​ហ្វឹក​ហ្វឺន​ចំនួន ២ បន្ថែមទៀតសម្រាប់ភ្នាក់ងារអង្កេត ការិ​យា​​ល័យ​ជនជាតិ និងរដ្ឋការទទួលបន្ទុកជនជាតិ​ភាគ​តិច​​​នៅតាមស្រុក ទីរួមខេត្ត ក្រុង៕

ប្រែ៖ ណារីពៅ


f50d55b9-074b-422e-b08f-07bf3b8f292f

Cục Thống kê An Giang tập huấn điều tra thu thập thông tin thực trạng kinh tế - xã hội 53 dân tộc thiểu số

/wps/wcm/connect/cedc77ee-7660-4ed1-bb9d-963a4b8ba45c/IMG_9838_compressed.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-cedc77ee-7660-4ed1-bb9d-963a4b8ba45c-p1ek.gP