សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សាលានយោបាយ តូនឌឹកថាំង បើកការប្រកួតប្រជែងសិក្ខាកាមសិក្សាពូកែទ្រឹស្តីនយោបាយឆ្នាំ២០២៤

ថ្ងៃបង្ហោះ 18/06/2024 |

នាថ្ងៃទី ១៧ មិថុនា សាលានយោបាយ តូនឌឹកថាំង បានប្រារព្ធពិធីបើកការប្រកួតប្រជែងសិក្ខាកាម សិក្សាពូកែទ្រឹស្តីនយោបាយឆ្នាំ ២០២៤។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក ហូង៉ុកទ្រឿង នាយកសាលានយោបាយ តូនឌឹកថាំង លោក ង្វៀនថាញ់ញ៉ាន់ នាយករងសាលានយោបាយ តូនឌឹកថាំង រួមជាមួយសាស្ត្រាចារ្យ បុគ្គលិកនិយោជិត និងបេក្ខជនចូលរួមប្រឡង ២១ នាក់។

គណៈមេប្រយោគ និងបេក្ខជនចូល​រួមក្នុង​ប្រកួត​ប្រជែង

លោក ហូង៉ុកទ្រឿង នាយកសាលានយោបាយ តូនឌឹកថាំង ថ្លែងសុន្ទរកថាបើកការប្រកួត

ថ្លែងមតិបើកការប្រឡង នាលោក ហូង៉ុកទ្រឿង យក​សាលា​នយោបាយ តូនឌឹកថាំង បានសង្កត់ធ្ងន់លើ​អត្ថ​ន័យ​​សំខាន់នៃការប្រកួត ហើយអំពាវនាវដល់បេក្ខជន​ចូល​​រួមការប្រកួតដោយស្មារតីម៉ឺងម៉ាត់ ស្មោះត្រង់ សត្យា​​នុម័ត្រ បង្ហាញនូវចំណេះដឹងនិងជំនាញ​ដែល​បាន​​សិក្សា និងលត់ដំបានពេញលេញ ។

ការប្រកួតប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ រួម​មាន​ការ​ប្រឡងសរសេរ និងប្រឡងធ្វើបទបង្ហាញ ខ្លឹមសារ​ស្វែង​យល់អំពីលទ្ធិម៉ាក្ស-លេនីន មនោគមវិជ្ជាហូជីមិញ ប្រវត្តិ​សាស្ត្របក្សកុម្មុយនិស្តវៀតណាម និងគោលមាគ៌ា​នយោ​បាយរបស់បក្ស និងរដ្ឋវៀតណាម កសាងបក្ស និង​ប្រព័ន្ធនយោបាយ។

នៅក្នុងការប្រឡងសរសេរ បេក្ខជនចាប់​ឆ្នោត​ជ្រើស​រើសសំណួរប្រឡង ១ ក្នុងចំណោម ២ ដោយ​ចំ​ណាយ​​ពេល ១២០ នាទីដើម្បីបញ្ចប់។ នៅក្នុងការ​ប្រ​ឡង​​​បទបង្ហាញ បេក្ខជនចាប់ឆ្នោតប្រធានបទដែល​អា​ស្រ័យ​​ដោយគណៈកម្មការរៀបចំការប្រឡងបិទបញ្ជី ជា​មួយនឹងពេលរយៈពេលបញ្ចប់មិនលើសពី១០នាទី។

គណមេប្រយោគ និងបេក្ខជនក្នុងពិធីបើកការប្រឡង

ការប្រកួតសម្រាប់សិក្ខាកាមពូកែសិក្សាទ្រឹស្តីនយោបាយឆ្នាំ២០២៤ បានរៀបចំឡើងដើម្បីគោល​បំណង​វាយ​តម្លៃ​លទ្ធផលសិក្សា និងលត់របស់សិក្ខាកាមក្នុងថ្នាក់​ទ្រឹ​ស្តី​នយោបាយកម្រិតមធ្យម។​ទន្ទឹមនឹងនោះ បង្កើត​លក្ខ​ខណ្ឌ​សម្រាប់សិក្ខាកាមផ្លាស់ប្តូរ សិក្សាបទពិសោធន៍ លើក​កម្ពស់​ចំណេះដឹង និងជំនាញអំពីទ្រឹស្តី​នយោ​បាយ​។ ការប្រឡងសិក្ខាកាមសិក្សាពូកែទឹស្តី​នយោ​បាយ​​ឆ្នាំ២០២៤ សម្រេចបានជោគជ័យ​នឹងរួម​ចំណែក​លើក​កម្ពស់គុណភាពបណ្តុះបណ្តាល និងបំពាក់​បំប៉ន​កម្មា​ភិបាលទ្រឹស្តីនយោបាយសម្រាប់ខេត្ត​៕

ប្រែ៖ ណារីពៅ


6f8cffc8-f356-436a-adaf-aa9e5ba7e484

Trường Chính trị Tôn Đức Thắng khai mạc Hội thi học viên học giỏi lý luận chính trị năm 2024

/wps/wcm/connect/704f28ee-5565-4de7-8c0a-f05802c96a69/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-704f28ee-5565-4de7-8c0a-f05802c96a69-p1eo8BU