សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាងជំនួបមុខរម្លឹកខួបលើកទី ៩៩ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ថ្ងៃបង្ហោះ 21/06/2024 |

ក្នុងឱកាសរម្លឹកខួបលើកទី ៩៩ឆាំ្នទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២១ ខែមិថុនា បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានរៀបចំជំនួបមុខអ្នកសារព័ត៌មាន អ្នកយកព័ត៌មានមកពីស្ថាប័នសារព័ត៌មានក្នុង និងក្រៅប្រទេស។

សម្តែងសិល្បះអបអរសាទរ

គណៈប្រតិភូចូលរួមក្នុងកិច្ចជំនួបមុខ

អញ្ជើញចូលរួមមានលោក ឡេវ៉ាន់នឹង អនុ​លេ​ខា​​​ប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជា​ជន​ខេត្ត​អានយ៉ាង។លោក ឡេវ៉ាន់ភឿក អនុប្រធាន​គណៈ​​កម្មាធិការប្រជាជនខេត្ត អានយ៉ាង។ លោកស្រី ង្វៀន​ធី​មិញ​ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្តអាន​យ៉ាង​។លោកវរសេនីយ៍ឯក ឡាំភឿកង្វៀន ស្នងការ​ន​គរ​​បាលខេត្តអានយ៉ាង។លោកស្រី ហាមិញត្រាង អនុ​ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត​អានយ៉ាង រួមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែក​អង្គ​​ការមហាជនខេត្ត គណប្រតិភូ អ្នកសារព័ត៌​មាន​ជើង​ចាស់​ អ្នកយកព័ត៌មាន អ្នកនិពន្ធរបស់ទីភ្នាក់ងារ​សារ​ព័ត៌​​មានខេត្តនិង អ្នកយកព័ត៌មានមជ្ឈិម​ប្រចាំនៅ​មូល​ដ្ឋាន​។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធាន​គណៈកម្មាធិ​ការ​ប្រជា​​ជនខេត្ត ថ្លែងមតិអបអរសាទរក្នុង​ឱកាស​ទិវា​សារ​ព័ត៌​មានបដិវត្តន៍វៀតណាម ថ្ងៃទី ២១ ខែមិថុនា

ថ្លែងមតិក្នុងពិធីជំនួបនេះ លោកស្រី ង្វៀន​ធីមិញ​ធ្វី​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​សង្កត់ធ្ងន់ថា ឆ្នាំ ២០២៤ គឺជាឆ្នាំមាន​អត្ថន័យ​ពិ​សេស​ គឺជាឆ្នាំពន្លឿនរួមចំណែកដល់ការ​សម្រេច​គោល​ដៅ​នៃ​ផែនការសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២៤ និង​ផែន​ការ​ ៥ ឆ្នាំដំណាក់កាល ២០២១-២០២​៥។​ក្នុងរយៈ​ពេល​​៦ខែដើមឆ្នាំ២០២៤ ថ្វីត្បិតតែនៅមានការលំបាក និង​បញ្ហា​ប្រឈមជាច្រើនក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ច​សង្គម​កិច្ចក្នុងប្រទេសនិយាយរួម និងខេត្តអានយ៉ាង និ​យាយដោយឡែកបានកត់ត្រាទទួលស្គាល់នូវចំណុចលេច​ធ្លោជាច្រើន។

អត្រាកំណើនសេដ្ឋកិច្ច (GRDP) ក្នុងរយៈពេល ៦​ ខែ​ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៦០% ធៀប​នឹងដំណាល់ពេលនេះឆាំ្នមុន ខ្ពស់ជាងអត្រា​កំ​ណើន​​​នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន (៦,៥០%)។ កសិ​កម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម សុទ្ធ​តែ​​មានអត្រាកំណើនល្អ។វិស័យ​វប្បធម៌សន្តិសុខ​សង្គម​​​បន្ត​​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់អនុវត្ត​បាន​ល្អ​។​​ស​ណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងសន្តិសុខការពារជាតិ បាន​ធានា។ សកម្មភាពទេសចរណ៍មានការរីកចម្រើន ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្តទាំង​មូល​ទទួល​បានភ្ញៀវទេសចរណ៍ជាង ៧លាននាក់ កើន​ឡើង​ ១៦% ធៀបនឹងដំណាលពេលនេះឆាំ្នមុន និង​សម្រេច​បាន ៧៨% ធៀបនឹងផែនការឆ្នាំ២០២៤។​ ចាប់​​ពីដើមឆាំ្ន ខេត្តអានយ៉ាង បានបែងចែកផែន​ការទុន​មជ្ឈិ​ម​​ប្រគល់ជូន ១០០%។ផ្តោតលើការស្វែង​រក​ដំ​ណោះ​​​ស្រាយ និងដោះស្រាយការលំបាកក្នុងការ​ផ្គត់​ផ្គង់​​សម្ភារសំណង់។ រៀបចំត្រួតពិនិត្យសំណង់​សំខាន់​ៗ​​និងដោះស្រាយការលំបាក ទាក់ទិន និងជំរុញ​ដំណើរ​ការ​សាងសង់។ តម្លៃ​នៃ​ការ​ផ្តល់ថវិកាដល់ដំណាច់​ខែ​មិ​ថុ​នា​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៣.២៥២ ពាន់​លាន​​ដុង សម្រេចបានផែនការ​ទុនប្រគល់ជូន ៤០,៥%​។

ជាពិសេសខេត្តបានរៀបចំជោគជ័យនូវព្រឹត្តិការណ៍​សេដ្ឋកិច្ច និងវប្បធម៌គំរូជាច្រើនដូចជា៖ ពិធីប្រ​កាស​​ផែនការខេត្តអានយ៉ាង ដំណាក់កាល ២០២១ - ២០​៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ពិធីសម្ពោធ​ស្ពាន​ ចូវដុក ស្ថិតក្នុងគម្រោងសាងសង់ផ្លូវតភ្ជាប់​ក្នុង​តំ​បន់​​ពីទីរួមខេត្តតាន់ចូវទៅទីក្រុងចូវដុក ដោយតភ្ជាប់​ជា​មួយ​ខេត្ត គៀនយ៉ាង និងដុងថាប។ ពិធី​សម្ពោធ​គម្រោង​​​តភ្ជាប់ផ្លូវជាតិលេខ ៩១ និងផ្លូវវាងក្រុង​ឡុង​ស្វៀន​។ ពិធីបុណ្យលោកយាយភ្នំស្វាមឆ្នាំ ២០២៤ រួម​បញ្ចូល​ជាមួយខួបលើកទី ១០ឆាំ្នពិធីបុណ្យ​លោក​យាយ​​​ភ្នំស្វា​ម បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អ​រូបី​​ជាតិ (២០១៤-២០២៤)។

បណ្តាលទ្ធផលជាវិជ្ជមានដែលខេត្តសម្រេចបាន ក្រៅ​ពីការខិតខំប្រឹងប្រែងក្នុងប្រព័ន្ធនយោបាយ និងប្រ​ជាជនខេត្តក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័ន​សារព័ត៌មាន កងជួរអ្នកយកព័ត៌មាន និង អ្នកសារ​ព័ត៌​មាន​ក្នុង និងក្រៅខេត្ត តែងតែអមដំណើរជា​មួយ​ខេត្ត​​អានយ៉ាង។

ក្នុងឱកាសរម្លឹកខួបលើកទី ៩៩ឆាំ្ន ទិវាសារព័ត៌​មាន​បដិវត្តន៍វៀតណាម លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​ជូន​ពរដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន អ្នក​យក​ព័ត៌​មាន​ អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃទីភ្នាក់ងារ​សារ​ព័ត៌​មាន សារព័ត៌មានក្នុង និង ក្រៅខេត្តអានយ៉ង ស្វា​គមន៍​ថ្ងៃខួបដ៏មានអត្ថន័យ អណ្តាតភ្លើងចំណង់​ចំណូល​ចិត្ត​កាន់តែសន្ឋសន្ឋៅចំពោះវិជ្ជាជីវៈ ដោយស្មារតី “ភ្នែ​កភ្លឺ​​ បេះដូងច្បាស់លាស់ ប៊ិចមុតស្រួច” ដូចអ្នក​សារព័ត៌​មាន​​ ហ៊ូវថ បានបញ្ចប់ និងទទួលបានតម្លៃ និងសុភ​មង្គល​​ជាច្រើនក្នុងជីវិត។

លោក តាំងវ៉ាន់ងឺ ប្រធានសមាគមអ្នកកា​សែតវៀត​ណាម​ខេត្ត អានយ៉ាង ថ្លែងមតិក្នុងពិធីជំនួបមុខ​

លោក ង្វៀនស្វឺនបាំង នាយករងស្ថានីយ៍វិទ្យុ និង​ទូរ​ទស្សន៍​អានយ៉ាង ថ្លែងមតិក្នុងកិច្ចជំនួបមុខ

លោក ​ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធាន​​ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ជូន​អំណោយ​អប​​អរសាទរដល់អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​​ខេត្ត ជូនអំណោយអបអរសាទ​រដល់​អ្នក​សារ​ព័ត៌​មាន​ និងអ្នកយកព័ត៌មាន

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជនខេត្ត ជូនអំណោយអបអរសាទ​រដល់អ្នក​សារ​ព័ត៌​មាន និងអ្នកយកព័ត៌មាន

Tនៅក្នុងកិច្ចជំនួបមុខ គណៈប្រតិភូបានពិនិត្យ​ឡើង​​វិញ​នូវប្រពៃណីដ៏រុងរឿងរយៈពេល ៩៩ ឆ្នាំ​របស់​សារ​ព័ត៌មានបដិវត្តន៍វៀតណាមនិយាយរួម និងសារ​ព័ត៌​មាន​ខេត្តនិយាយដោយឡែក។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កង​ជួរអ្នកសារព័ត៌មាន ក្នុងខេត្តតែងតែបង្ហាញពីឆន្ទះ​និង​ស្មារតីទទួលខុសត្រូវ ភាពសាទរ និងផ្សព្វផ្សាយព័ត៌​មាន​​ទាន់ពេលក្នុងគ្រប់វិស័យជីវិតសង្គម ឆ្លុះបញ្ចាំង​ពី​សមិ​ទ្ធិផលលេចធ្លោរបស់ខេត្ត ពង្រីកតួនាទីជា​ស្ពាន​តភ្ជាប់​​រវាងបក្ខភាគ អាជ្ញាធរ និងប្រជាជន រួម​ចំ​ណែក​យ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្តអានយ៉ាង ថ្លែងមតិក្នុងកិច្ចជំនួបមុខ​អបអរ​សា​ទរ​​ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី ២១ ខែមិថុនា

ថ្លែងមតិក្នុងកិច្ចជំនួបមុខនេះ លោក ឡេវ៉ាន់​ភឿក​​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ បានកោតសរសើរ និងអបអរសាទរចំពោះ​កងជួរ​អ្នក​សារព័ត៌មាន ដែលបានខិតខំ និងសម្រេចបាននូវ​សមិ​ទ្ធិផលដ៏អស្ចារ្យជាច្រើន។ ជាពិសេស វាយតម្លៃ​ខ្ពស់​​ចំពោះការរួមចំណែក រួមដំណើរ គាំទ្ររបស់​ស្ថា​ប័ន​​សារព័ត៌មានជាមួយបក្ខភាគ និងអាជ្ញាធរ​ខេត្ត​អាន​យ៉ាង​។ បានឆ្លុះបញ្ចាំងទាន់ពេលវេលាយ៉ាង​រស់រវើក​នូវ​សមិ​ទ្ធិ​ផលក្នុងគ្រប់ទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច វប្ប​ធម៌​ សង្គមកិច្ច និងបណ្តាសកម្មភាពមានល​ក្ខណៈ​ព័ត៌​មាន​ សំខាន់របស់មូលដ្ឋាន។ ផ្សព្វផ្សាយយ៉ាងសកម្មនូវ​គុណ​តម្លៃល្អៗ កោតសរសើរគំរូជឿនលឿន តស៊ូ​ប្រ​យុទ្ឋ​​​ជាមួយអំពើអវិជ្ជមានក្នុងសង្គម រួមចំណែកយ៉ាង​សកម្ម​ជាមួយបក្ខភាគ អាជ្ញាធរ និងប្រជាជន​ខេត្តអាន​យ៉ាង​ អនុវត្តយជោគជ័យនូវគោលដៅ ភារកិច្ចអភិវឌ្ឍន៍​សេដ្ឋ​កិច្ចសង្គមកិច្ចរបស់មូលដ្ឋាន។

ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍​ក្រុមសារព័ត៌មានរបស់ខេត្តកាលពីពេលថ្មីៗនេះ ក៏ដូច​ជា​បរិមាណ គុណភាព និងបណ្តាផលិតផលបោះ​ពុម្ព​សារ​ព័ត៌មានរបស់ខេត្តអានយ៉ាង ថ្ងៃកាន់តែមាន​ភាព​ប្រ​សើរ​​ឡើង និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ វណ្ណកម្ម​សារ​ព័ត៌​​មានជាច្រើនបានបោះពុម្ពផ្សាយ​មានលក្ខណៈ​ព្រឹត្តិ​ការ​​ណ៍ និងគុណភាពល្អ បង្ហាញពីសមត្ថភាព ជំនាញ​វិជ្ជា​ជីវៈ និងភាពសាទររបស់អ្នកសារព័ត៌មាន។ ទន្ទឹម​និង​នោះ អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន​របស់​កា​សែត​ អានយ៉ាង និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍​អាន​យ៉ាង​ មានអត្ថបទល្អៗ និងទទួលបានរង្វាន់ខ្ពស់​នៅក្នុង​ពាន​រង្វាន់​សារព័ត៌មានជាតិកាន់តែច្រើនឡើង តាម​រយៈ​​នោះ​ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វ​ផ្សាយ​​រូបភាព និងមនុស្សអានយ៉ាង ទៅដល់មិត្តភក្តិនៅ ក្នុង​និងក្រៅប្រទេស។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សារ​ព័ត៌មានត្រូវតែផ្លាស់ថ្មី និងច្នៃប្រឌិតជាបន្តបន្ទាប់ ដើ​ម្បី​ស្វែងរកទិសដៅថ្មី ខ្លឹមសារថ្មី វិធីសាស្រ្ត​សារ​ព័ត៌​មាន​ថ្មី​ និងវិធីផ្សាយព័ត៌មានថ្មី ដើម្បីអាចបំពេញ​នូវ​តម្រូវ​ការ និងការទាមទារ របស់ប្រជាជន។ ភាពជោគ​ជ័យ​របស់សារព័ត៌មាន និងព័ត៌មានទូរគមនាគមន៍ មាន​តួ​នាទីយ៉ាងសំខាន់ក្នុងការការពារបក្ស ការពាររបប កសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិយើង។

ជាមួយនឹងតម្រូវការ និងភារកិច្ចថ្មីដែលបាន​កំ​ណត់​​ក្នុងសម័យកាលបច្ចុប្បន្ន លោក ឡេវ៉ាន់ភឿក អនុ​ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​ស្នើ​ឲ្យបណ្តាថ្នាក់បក្ខភាគ អាជ្ញាធរមូលដ្ឋាន ទីភ្នាក់​ងារ​សារ​ព័ត៌មាន កម្មាភិបាល អ្នកយកព័ត៌មាន អ្នកសារព័ត៌​មាន​យកចិត្តទុកដាក់ និងផ្តោតអនុវត្តភារកិច្ចមួយ​ចំនួន​ឲ្យ​បាន​ល្អ៖

កងជួរអ្នកសារព័ត៌មាន ត្រូវពង្រឹងឆន្ទះនយោ​បាយ​​របស់ខ្លួន។ រក្សាសីលធម៍ និងឥរិយាបទជានិច្ច ដើ​ម្បី​​ សក្តិសមជាយុទ្ឋជនឈានមុខលើសមរភូមិវប្បធម៌ និង​មនោគមវិជ្ជារបស់បក្ស និងរដ្ឋ។ បន្តផ្លាស់​ប្តូរ​ចំ​ណេះ​​ដឹង សិក្សាយ៉ាងសកម្មនូវបទពិសោធន៍ អនុវត្ត​បច្ចេក​​វិជ្ជា​ក្នុងដំណើរការផលិតមាតិកា អនុវត្តបត់បែន​នូវ​សមិទ្ធិផលដំណើរការផ្លាស់ប្តូរឌីជីថល តាមរយៈ​នោះ​លើកកម្ពស់​គុណភាពអត្ថបទព័ត៌មាន ស្រប​តាម​និន្នា​ការសារព័ត៌មានទំនើបនាពេលបច្ចុប្បន្ននេះ។

ទីភ្នាក់ងារសារព័ត៌មានត្រូវតែជំរុញខ្លាំងផ្សព្វផ្សាយ ​“យុទ្ធសាស្រ្តផ្លាស់ប្តូរឌីជីថលសារពត៌មានដល់ឆ្នាំ ២០​២៥ និងតម្រង់ទិសដល់ឆ្នាំ ២០៣០” យោង​តាម​សេច​ក្តី​សម្រេចលេខ ៣៤៨/QD-TTg ចុះថ្ងៃទី ៦ ខែ​មេ​សា ឆ្នាំ ២០២៣ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មាន និងសមាគមអ្នក​សារព័ត៌​មាន​របស់ខេត្តស្រាវជ្រាវ អនុវត្តប្រក​បដោយ​ភាពច្នៃ​ប្រ​ឌិត​ និងរៀបចំ ផ្សព្វផ្សាយមានប្រសិទ្ធភាព​នូវគោល​ការ​ណ៍​ គោលមាគ៌ារបស់បក្ស គោលនយោបាយ និង​ច្បាប់​របស់រដ្ឋ។សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្តីពីផែន​ការអភិវឌ្ឍន៍ និងគ្រប់គ្រងសារព័ត៌មានជាតិដល់ឆ្នាំ ២០​២៥ បណ្តាបទប្បញ្ញត្តិក្រមសីលធម៌វិជ្ជាជីវៈ និង​វិ​ធាន​​ការប្រើប្រាស់បណ្តាញសង្គម របស់​អ្នកសារព័ត៌​មាន​​វៀតណាម។ បង្កើនការងារឃោសនាគោល​នយោ​បាយ​ទៅដល់ប្រជាជន។

សម្រាប់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម ក្រៅខេត្ត អ្នក​សារព័ត៌មាន និងអ្នកយកព័ត៌មានបន្តលើក​កម្ពស់​ស្មារ​តី​ទទួលខុសត្រូវ សត្យានុម័ត្រ ស្មោះត្រង់​ក្នុង​សកម្ម​ភាពប្រតិបត្តិការ ផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់​ពេល​វេលា​ ចម្រុះអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច និងព្រឹត្តិ​កា​រ​ណ៍គំរូរបស់ខេត្ត។ ឆ្លុះបញ្ចាំងទាន់ពេលវេលា ស្មោះ​ត្រង់​ចំពោះគោលបំណង មតិយោបល់ ផ្តល់ព័ត៌​មាន​ជាក់​​ស្តែងដល់អ្នកអានក្នុងនិងក្រៅប្រទេស។ ទន្ទឹម​នឹង​នោះ​ លើកកម្ពស់តួនាទីជាស្ពាន​ក្នុង​ការ​ណែ​​នាំ ​ផ្សព្វ​ផ្សាយ​រូបភាព តំបន់ដី មនុស្ស សក្ដានុភាព ប្រៀបខ្លាំង គោល​នយោបាយ​ទាក់ទាញវិនិយោគ​របស់​ខេត្ត​អាន​យ៉ាង​ ទៅដល់មិត្តអ្នកអាន វិនិយោគិនក្នុង​និងក្រៅ​ប្រ​ទេស​។

ទន្ទឹមនឹងនោះ បណ្តាថ្នាក់បក្ខភាគ​ អាជ្ញាធរ ស្ថា​ប័ន​ អង្គភាពត្រូវយកចិត្តទុក​ដាក់ជា​ប្រចាំ​ចំពោះ​ការ​ដឹក​នាំ​ ណែកនាំ និង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​សកម្មភាពសារព័ត៌មាន។​អនុវត្តយ៉ាងម៉ឺង​ម៉ាត់​នូវ​បទប្បញ្ញត្តិរបស់បក្ស និងរដ្ឋស្តីពីបច្ចេកទេសនាំពាក្យ និង​ការផ្តល់ព័ត៌មានដល់សារព័ត៌មាន ដើម្បីផ្លាស់ប្តូរ យក​​​ចិត្តទុកដាក់ទាន់ពេល និងបង្កើតលក្ខខណ្ឌសម្រាប់​ទី​ភ្នាក់ងារសារព័ត៌មានបំពេញភារកិច្ចបានល្អ។​

 ពង្រីកប្រពៃណីដ៏រុងរឿងរយៈពេល ៩៩ ឆាំ្ន របស់​សារព័ត៌មានបដិវត្តន៍វៀតណាម លោក ឡេវ៉ាន់​ភឿក​  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ ជឿជាក់ថា កងជួរអ្នកសារព័ត៌មាននាពេល​បច្ចុ​ប្បន្ន​​នេះ ដោយ ក្តីស្រឡាញ់ មនសិការ និងការទទួល​ខុស​ត្រូវចំពោះបុព្វហេតុសារព័ត៌មានបដិវត្តន៍​កាតព្វកិច្ច​ពល​រដ្ឋ​ និងទំនួលខុសត្រូវសង្គមនឹង បន្តប្រពៃណី​បុព្វ​បុរស​ជំនាន់មុន រួមចំណែកយ៉ាងសំខាន់ក្នុងកា​រអភិវឌ្ឍ​ន៍​​ជាតិ។ ​រួម​គ្នា​កសាង​ស្រុកកំណើតអានយ៉ាងនិង​ស្រុក​កំ​ណើត​​របស់លោក​ប្រធាន តូនឌឹកថាំង ឲ្យកាន់​តែ​សម្បូ​ធូធា​​និងកាន់តែអភិវឌ្ឍន៍។

ថ្នាក់ដឹកនាំខេត្តអានយ៉ាងថតរូបអនុស្សាវរីយ៍ជាមួយអ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន

ប្រែ៖ ណារីពៅ


f95dad23-14d5-4c9c-a98b-8f72ca726b00

An Giang họp mặt kỷ niệm 99 năm Ngày Báo chí Cách mạng Việt Nam

/wps/wcm/connect/76661fff-fd09-486c-a607-518d39795b76/DSC_8089.JPG?MOD=AJPERES&CACHEID=ROOTWORKSPACE-76661fff-fd09-486c-a607-518d39795b76-p1IbkCd