សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ត្រួតពិនិត្យការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤

ថ្ងៃបង្ហោះ 20/06/2024 |

នារសៀលថ្ងៃទី ២០ មិថុនា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈកម្មការណែនាំថ្នាក់ខេត្ត ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤។ លោកស្រី ត្រាន់ធីង៉ុកយីម ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាល បានមកត្រួតពិនិត្យការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤ នៅទីតាំងប្រឡងមួយចំនួននៅទីក្រុងឡុងស្វៀន។

ត្រួតពិនិត្យ​ការ​ងារត្រៀម​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤ នៅ​វិទ្យាល័យ ឡុងស្វៀន

ត្រួតពិនិត្យ​ការ​ត្រៀម​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤ នៅ​វិទ្យាល័យ​គរុកោសល្យអនុវត្តជាក់ស្តែង​

ជាក់ស្តែង គណៈកម្មការការប្រឡងថ្នាក់ខេត្ត បាន​​អញ្ជើញទៅត្រួតពិនិត្យទីតាំងប្រឡង៖ វិទ្យា​ល័យ​ឡុង​ស្វៀន និងវិទ្យាល័យគរុកោសល្យអ​នុវត្ត​ជាក់​ស្តែង​។​ នៅទីតាំងប្រឡងនីមួយៗ លោក​ឡេវ៉ាន់ភឿក អនុ​ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជា​មួយនឹងសមាជិកគណៈប្រតិភូបានត្រួតពិនិត្យការរៀបចំ​ជាក់​ស្តែងមូលដ្ឋានសម្ភារៈ និងការរៀប​ចំបន្ទប់​ប្រ​ឡង​។ កន្លែងរក្សាទុកសំណួរប្រឡង អត្ថបទប្រឡង។ ព្រម​ជាមួយគ្នានេះ ស្តាប់ព័ត៌មានពីតំណាងសាលា អំពី​ការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ​ឆ្នាំ២០២៤។

 យោងតាមនោះ ដើម្បីឲ្យការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ២០២៤ ប្រព្រឹត្តទៅ​ប្រកប​ដោយ​សុវត្ថិភាព ម៉ត់ចត់ និងមានប្រសិទ្ធភាព សាលា​រៀន​នានាបានរៀបចំហ្វឹកហ្វឺនវិជ្ជាជីវៈ ផ្សព្វផ្សាយ​បទ​បញ្ជា​ប្រ​ឡង និងបទប្បញ្ញត្តិពាក់ព័ន្ធដល់កម្មាភិបាល គ្រូ​បង្រៀន​បំពេញភារកិច្ចមើលប្រឡង។ ទន្ទឹមនឹងនោះ ត្រួត​ពិនិត្យ និងរៀបចំឲ្យបានពេញលេញនូវ​លក្ខណៈ​មូល​ដ្ឋាន​សម្ភារៈ និងបរិក្ខារសម្រាប់ការប្រឡង។ បង្កើត​ផែនការសហការដើម្បីធានាសន្តិសុខ និង​សណ្តាប់​ធ្នាប់ ចរាចរណ៍ ការពារឆេះផ្ទុះ សុខាភិបាល និង​អគ្គិសនី។ ធានាសុវត្ថិភាពសិស្ស និងគ្រូ។ បំពាក់​ប្រ​ព័ន្ធ​​កាមេរ៉ាសុវត្ថិភាព ប្រតិបត្តិការ ២៤ ម៉ោងក្នុង​ថ្ងៃ​ក្នុង​​បន្ទប់សម្រាប់សំណួរប្រឡង និងការប្រឡង។

តាមរយៈការត្រួតពិនិត្យទីតាំងប្រឡង លោក ឡេ​វ៉ាន់​​ភឿក អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​អាន​យ៉ាង បានទទួលស្គាល់ និងវាយតម្លៃខ្ពស់​ចំពោះ​ស្មារ​​តីសកម្ម និងម៉ឺងម៉ាត់របស់សាលាក្នុងការ​រៀបចំ​ការ​ប្រ​ឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤។ តាម​រយៈ​នោះ តម្រូវឲ្យក្រុមប្រឹក្សាប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ ២០២៤ នៅតាមទី​តាំង​សា​លា​ និងអង្គភាពពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ​និង​គ្រប់​គ្រងលក្ខណៈមូលដ្ឋានសម្ភារនៅតាមបន្ទប់ប្រឡងនិងស្ថាន​ភាពសន្តិសុខសន្តិសុខ និងសុវត្ថិភាពជុំវិញ​តំបន់​រៀប​ចំការប្រឡង។ ទន្ទឹមនឹងនោះ ធ្វើការណែនាំ និង​លើក​ឡើងបញ្ហាលំបាកទាក់ទិន ជូនគណៈកម្ម ការ​ណែ​នាំ​​ការ​ប្រឡងគ្រប់លំដាប់ថ្នាក់ទាន់ពេល ដើម្បី ណែនាំ​និង​រៀបចំការប្រឡងគ្រប់ជ្រុងជ្រោយ ធានាសុវត្ថិភាព និង​ប្រសិទ្ធភាព។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០​២៤ បានរៀបចំឡើង​នៅ​ថ្ងៃ​ទី​២៦ ២៧ ២៨ និង​២៩​ ខែ​មិថុនា ឆ្នាំ​២០២៤។ ខេត្តទាំង​មូលរៀប​ចំទី​តាំង​ប្រ​ឡង​ចំនួន ៤៦ ជាមួយនឹងបន្ទប់ប្រឡង ៨៨៧ បន្ទប់​ប្រឡង​បម្រុង ៥៦ និងបន្ទប់រង់ចាំប្រមាណ ៨១៕  

ប្រែ៖ ណារីពៅ


1da00d84-f780-4f47-882d-1301a2eb75bf

Phó Chủ tịch UBND tỉnh An Giang Lê Văn Phước kiểm tra công tác chuẩn bị tổ chức Kỳ thi tốt nghiệp THPT năm 2024

/wps/wcm/connect/a3003049-af35-4ddd-a6c4-9305133b4380/image005.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-a3003049-af35-4ddd-a6c4-9305133b4380-p1I8D.7