សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទ្រីតូនត្រូវតែទាញយកផលពីប្រភពទុននានាដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច

ថ្ងៃបង្ហោះ 25/08/2023 |

ថ្ងៃទី ២៤ សីហា លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញទៅពិនិត្យជាក់ស្តែងនិងធ្វើការជាមួយគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន អំពីការងារផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រដោយចីរភាព ដំណាក់កាល ២០២១ - ២០២៥។ លោក ដោមីញទ្រី ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន បានធ្វើជាអធិបតីទទួល និងធ្វើការជាមួយគណប្រតិភូ។

គណៈប្រតិភូខេត្តពិនិត្យនៅស្រុកទ្រីតូន

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការ​ប្រជា​ជន​​ខេត្ត អានយ៉ាង​ ថ្លែងមតិក្នុងពិធីជាមួយ​គណ​កម្មា​ធិ​ការ​ប្រជាជនស្រុកទ្រីតូន

តាមរយៈត្រួតពិនិត្យជាក់ស្តែងសំណង់ក្រោមកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាពលើភូមិសាស្ត្រទីរួមស្រុក ទ្រីតូន ឃុំ ចូវឡាំង និង​ធ្វើ​​ការជាមួយគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន លោក ឡេវ៉ាន់នឹង អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​ អានយ៉ាង ស្នើថា ស្រុកចាំបាច់​ត្រូវតែកំ​ណត់ឲ្យ​បានច្បាស់លាស់នូវហេតុផលសត្យានុម័ត្រនិងអត្តនោម័តិ​នៃការរាំងរា ដើម្បីជម្នះឲ្យបានឆាប់។ បណ្តាមន្ទីរ គណ ផ្នែកខេត្តត្រូវត្រួតពិនិត្យជាបន្ទាន់​នូវអនុសាសន៍​របស់​ស្រុក ដើម្បីណែនាំ ឧបត្ថម្ភ និងធ្វើសេនាធិការ ស្នើ​​ដល់គណៈកម្មាធិការប្រជាជនខេត្តដោះស្រាយ ដើ​ម្បី​​ដោះស្រាយ។ បណ្តាផ្នែកថ្នាក់ខេត្ត និងស្រុក ត្រូវ​បង្កើន​​ការត្រួតពិនិត្យ និងខ្លាំមើល ដើម្បីណែនាំដោះ​ស្រាយ​ការលំបាកនិងទាក់ទិនទាន់ពេល។  ស្នើលើក​សរសើរ​និងផ្តល់រង្វាន់ដល់អង្គភាពដែលធ្វើបានល្អ ក៏​ដូច​ជាពិនិត្យ និងរម្លឹកដល់អង្គភាពដែលមាន​ល្បឿន​យឺត​យ៉ាវ។

នៅឆ្នាំ ២០២៣ ស្រុក ទ្រីតូន បានបែង​ចែក​ថវិ​កា​​បុព្វហេតុក្រោមកម្មវិធីគោលដៅជាតិកាត់​បន្ថយ​ក្រ​ប្រ​កបដោយចីរភាពជាង ៤៣,៣ពាន់លានដុង។ គិត​មក​ទល់ពេលនេះ មានគម្រោងចំនួន ៦ បាន​ផ្តល់​ថវិកា​ជាង​ ១៥,២ ពាន់លានដុង សម្រេចបាន ៣៥,២២%។ ចំពោះ​ទុនវិនិយោគសាធារណៈ ស្រុក ទ្រីតូន បានបែង​ចែក​ផែនការទុនជាសរុបជាង ១៦៦,៨ពាន់លានដុង ដោយ​អនុវត្តគម្រោងចំនួន ២១។ មកទល់បច្ចុប្បន្ន ស្រុក​បានផ្តល់ថវិកាជាង ៧៧ ពាន់លានដុង សម្រេច​បាន​​ជាង ៤៦,១%៕

ប្រែ៖ ណារីពៅ


មាតិកា

9467e97a-ef8f-400b-a08d-812fee3781a9

Tri Tôn cần tranh thủ các nguồn vốn thúc đẩy phát triển kinh tế - xã hội

/wps/wcm/connect/6e7b54b6-428d-4940-8dec-4d31a4220177/image001.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6e7b54b6-428d-4940-8dec-4d31a4220177-oFeZCUD