សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមសាខា កឹនធើ និងសាលាគោលនយោបាយសាធារណ និងគ្រប់គ្រង Fulbright ធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត

ថ្ងៃបង្ហោះ 22/09/2023 |

នៅរសៀលថ្ងៃទី ២១ កញ្ញា លោក ង្វៀន ភឿងឡាម ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមសាខា កឹនធើ និងលោកបណ្ឌិត វូ ថាញ់ទឺអាញ់ នាយកសាលាគោលនយោបាយសាធារណៈ និងគ្រប់គ្រងFulbright បានជួបជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីស្តាប់របាយការណ៍ស្តីពីលទ្ធផលស្រាវជ្រាវ និងពិភាក្សាអំពីគុណសម្បត្តិនិងគុណវិបិត្រក្នុងដំណើរការប្រតិបត្តិការសេដ្ឋកិច្ចមូលដ្ឋាន។ លោក ង្វៀន ថាញ់ប៊ិញ អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួបនិងពិភាក្សាការងារ។ មានការ អញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកថ្នាក់ខេត្តផងដែរ។

លោក ង្វៀន ថាញ់ប៊ិញ អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែង​មតិក្នុងសម័យប្រជុំ

លោក ង្វៀន ភឿងណាម ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមសាខា កឹនធើ បាន​លើក​ឡើងគោលដៅ និងអត្ថន័យនៃសម័យប្រជុំ

លោកបណ្ឌិត វូ ថាញ់ទឺអាញ់ នាយកសាលាគោល​ន​យោ​​បាយសាធារណៈ និងគ្រប់គ្រងFulbright បាន​លើក​ឡើងពីគោលបំណងស្នើឲ្យ​ខេត្តផ្តល់​ព័ត៌មាន​អំពី​គុណ​សម្បត្តិ និងគុណវិបត្តិក្នុងដំណើរការ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ចរបស់មូលដ្ឋាន

ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​ខេត្ត​លើក​ឡើង​នៅអនុសាសន៍​បន្ថែម​ក្នុង​កិច្ច​ប្រជុំ

ទិដ្ឋភាពនៃសម័យប្រជុំ 

សម័យប្រជុំបានផ្តោតសំខាន់លើការពិភាក្សា ស្តាប់​​​របាយការណ៍ស្តីពីលទ្ធផលស្រាវជ្រាវ ការផ្លាស់​ប្តូរអំពី​ការ​រៀបចំផែនការ សេចក្តីសម្រេចមជ្ឈិម គោលនយោ​បាយ​អភិវឌ្ឍន៍មូលដ្ឋាន រចនាសម្ព័ន្ធស្ថាប័ន និងដំ​ណើរ​ការ​មជ្ឈិម និងមូលដ្ឋាន។ បណ្តាភាពងាយ​ស្រួល​និង​លំ​បាក​ ក្នុងដំណើរប្រតិបត្តិការសេដ្ឋកិច្ច​មូលដ្ឋាន​ជា​ដើម​។​

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ប៊ិញ អនុ​លេ​​ខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​​ អានយ៉ាង បានសង្កត់ធ្ងន់លើសារៈសំខាន់ និង​អត្ថ​ន័យ​នៃការតភ្ជាប់តំបន់សម្រាប់ខេត្ត អានយ៉ាង ជួយ​ដល់​ការងារដឹកនាំ ប្រតិបត្តិការ មានមូលដ្ឋាន​សម្រាប់​តំបន់​នីមួយៗរៀបចំផែនការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កិច្ច​ ជៀសវាងការអភិវឌ្ឍន៍ដោយឯកឯង ទន្ទឹមនឹង​នោះ​អនុវត្តបេសកកម្ម ភារកិច្ចដែលមជ្ឈិមប្រគល់ជូន។ ប៉ុន្តែ ការតភ្ជាប់រវាងខេត្តតំបន់វាលទំ​នាបទន្លេ​គឺវឡុង​មិន​ មានការតភ្ជាប់ជិតស្និទ្ធនិងខ្វះភាពស្របគ្នា។

ដើម្បី​លើកកម្ពស់ប្រសិទ្ធភាព លោក ង្វៀន ថាញ់​ប៊ិញ អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​​ជនខេត្ត អានយ៉ាង បានស្នើថា បណ្តាខេត្ត​តំបន់​វាល​ទំ​នាប​ទន្លេគឺវឡុងត្រូវតែសហការព្រមៗគ្នា និងជិត​ស្និទ្ធ​ថែមទៀត។ ទន្ទឹមនឹងនោះ ក៏ផ្តល់អនុសាសន៍ដល់ រដ្ឋា​ភិបាលថាចាំបាច់ត្រូវតែមានយន្តការពិសេស​ជាក់​លាក់​មួយ ដើម្បីវិនិយោគក្នុងខេត្តសំខាន់ៗចំនួន ៤ នៅ​តំបន់​វាលទំនាបទន្លេគឺវឡុង ក្នុងនោះមានខេត្ត អាន​យ៉ាង​ ផងដែរ។ ចាំបាច់ត្រូវតែមានការយកចិត្តទុកដាក់ និង​ការវិនិយោគសម្រាប់ខេត្ត អានយ៉ាង ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ចពាណិជ្ជកម្មតាមព្រំដែន និង​ផ្នែក​ឧស្សា​ហកម្ម​កែ​​ច្នៃ​។

លោក ង្វៀន ភឿងឡាម ប្រធានសហព័ន្ធ​ពាណិ​ជ្ជ​កម្ម​ និងឧស្សាហកម្មវៀតណាម សាខា កឹនធើ បាន​វាយ​​តម្លៃ​ខ្ពស់​ចំពោះគំនិតផ្តួចផ្តើម និងថាម​វន្តវិជ្ជ​មាន​ក្នុង​​ការដឹកនាំ និងប្រតិបត្តិការសេដ្ឋកិច្ចរបស់មូលដ្ឋាន

និង​​ភាពសកម្មក្នុងការតភ្ជាប់តំបន់រវាងខេត្ត អានយ៉ាង និង​​​ខេត្តនានា លើកកម្ពស់ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​​​កិច្ច។​ ទន្ទឹមនឹងនោះ កត់ត្រា​សំណើរបស់ខេត្ត នឹងប្រមូលផ្តុំដើម្បីបំពេញខ្លឹមសារស្រាវជ្រាវនៃរបាយការ​ណ៍សេដ្ឋកិច្ចតំបន់វាលទំនាបទន្លេគឺវឡុងប្រចាំឆ្នាំ។ នេះជារបាយការណ៍ថ្នាក់តំបន់ដំបូងគេក្នុងប្រទេសទាំងមូល​ រួមចំណែកយ៉ាងសំខាន់​ក្នុងការជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គមកិច្ច នៅក្នុងតំបន់វាលទំនាប​ទ​ន្លេ​គឺវ​ឡុង​៕

  ប្រែ៖ ណារីពៅ


មាតិកា

889a0804-94c8-4889-95a5-78d6f96d1afa

Liên đoàn Thương mại và Công nghiệp Việt Nam chi nhánh Cần Thơ và Trường Chính sách công và Quản lý Fulbright làm việc với UBND tỉnh

/wps/wcm/connect/f5cfbaf8-467e-4fc6-9cb3-d3c2c2ab1946/Untitledv.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-f5cfbaf8-467e-4fc6-9cb3-d3c2c2ab1946-oHa8IbH