សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

តឹនចូវ៖ គម្រោង និងសំណង់សំខាន់ៗ ជាច្រើនបានផ្សព្វផ្សាយវិនិយោគ

ថ្ងៃបង្ហោះ 21/11/2023 |

រួមជាមួយនឹងការអភិវឌ្ឍន៍របស់ខេត្តអានយ៉ាង រយៈពេលថ្មីៗនេះ បក្ខភាគ អាជ្ញាធរទីរួមខេត្តតឹនចូវ តែងតែយកចិត្តទុកដាក់និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពល ប្រៀបខ្លាំងរបស់ទីរួមខេត្ត ជំរុញការអញ្ជើញវិនិយោគលើគម្រោងសំខាន់ៗ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីរួមខេត្ត ដើម្បីជួយ តឹនចូវ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនលើភូមិសាស្ត្រ។

ស្ពានចូវដុក ពន្លឿន​ការសាងសង់លើសល្បឿន ៣០% (រូបភាពតំណាង) 

ឆ្នាំ ២០២៣ គឺជាឆ្នាំពាក់កណ្តាលអាណត្តិ មាន​អត្ថ​ន័យយ៉ាងសំខាន់ ជាពេលវេលាស្តារឡើងវិញ និង​ពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច។ ជាមួយ​នឹង​គម្រោង សំណង់សំខាន់ៗជាច្រើនបានមជ្ឈិម និងខេត្ត​យក​ចិត្តទុកដាក់ផ្សព្វផ្សាយវិនិយោគ សាងសង់​នៅ​លើ​ភូមិ​សាស្ត្រទីរួមខេត្តតឹនចូវ។ ដំណាក់កាល ២០២២-២០​២៣ មានគម្រោងជាច្រើនបាន​ផ្សព្វផ្សាយ​សាង​សង់​ ជាគំរូនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ទើប​កន្លង​​ទៅនេះ សំណង់ស្ពាន ចូវដុក បានសាង​សង់​ឆ្លង​កាត់​ទន្លេ ហូវ តភ្ជាប់ទីក្រុងចូវដុក និងទីរួមខេត្តតឹនចូវ មាន​ប្រវែង ៦៦៧ម ទទឹង ១៤ម។ ក្នុងនោះ ស្ពាន​មេ​ប្រ​វែង ២៦០​ម៉ែត្រ ក្បាល​ស្ពាន​ខាង​តឹន​ចូវ មាន​ប្រវែង​ជាង​ ២១៣​ម៉ែត្រ​ និងក្បាល​ស្ពាន​ខាង​ចូវដុក​​មាន​ប្រវែង​ជាង​ ១៩៣​ម៉ែត្រ។ ទទឹងទូកគឺ ៧៥ម៉ែត្រ ខ្ពស់​ជាង​កម្រិត​ ១១ ម៉ែត្រ។ នេះគឺជាសំណង់​ស្ថិតក្នុងសមភាព​ នៃ​គម្រោង​វិនិយោគដើម្បីសាងសង់ផ្លូវតភ្ជាប់តំបន់ កំ​ណាត់​​ពីទីរួមខេត្ត តឹនចូវ ទៅដល់ទីក្រុង ចូវដុក មាន​ប្រ​វែង​​ជិត ២១គ.ម ដើម្បីតភ្ជាប់ជាមួយ ខេត្ត គៀន​យ៉ាង​និង​ដុង​ថាប ដោយមានទុនវិនិយោគសរុបជិត២.១​៣​១​​ ពាន់​លានដុង ក្នុងនោះទុនមជ្ឈិម ចំនួន ១.៤៩៣ ពាន់​លាន​ដុង ទុនរបស់ខេត្ត អានយ៉ាង ជាង ៦៣​៧​ពាន់​លាន​ដុង។ មក​ដល់​ពេល​នេះ គម្រោង​សាងសង់​ស្ពាន​ចូវ​ដុក និង​ផ្លូវ​ចូល​ស្ពាន​សម្រេច​បាន​៣០%​។ យោង​តាម​ល្បឿននៃកិច្ចសន្យា គម្រោងនេះនឹងត្រូវ​បានធា​នា​ថា​​​នឹងបញ្ចប់ ហើយដាក់ឲ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ ២០​២៤​។ នៅពេល​បញ្ចប់ ​គម្រោង​នឹង​រួម​ចំណែក​ធ្វើឲ្យ​រលូន​​ផ្លូវជាតិ N1 តភ្ជាប់តាមខ្សែបន្ទាត់ទទឹង​ច្រក​របៀង​ព្រំ​ដែន ឡុងអាន-ដុងថាប-អានយ៉ាង-គៀនយ៉ាង ច្រក​របៀងព្រំដែន និងបញ្ចប់ប្រព័ន្ធដឹកជញ្ជូន​អន្តរ​តំបន់​។​

ហើយប្រហែលនេះ ជាការរំភើបចិត្ត​បំផុត​របស់​ប្រ​ជា​​ជន តឹនចូវ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំនោះ​គឺ​​​នៅខែសីហា ឆ្នាំ ២០២២ ទើបកន្លងទៅនេះ គណ​គ្រប់​គ្រងគម្រោង មីធ្វឹន (ក្រសួងគមនាគមន៍ដឹកជញ្ជូន) បាន​ស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ថា​ នឹង​ផ្សព្វផ្សាយគម្រោងសាងសង់ស្ពាន តឹនចូវ-ហុង​ងឺ​ ​ឆ្លងកាត់ទន្លេទៀន តភ្ជាប់ផ្លូវជាតិ N1​ និង​តភ្ជាប់​តាម​ខេត្ត​ភាគខាងលិច មានប្រវែង ៨៩០ ម៉ែត្រ   មាន គន្លង​​ផ្លូវ៤ ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រ​វែង​គម្រោង​សរុបជាង ១៧ គីឡូម៉ែត្រ ចំណាយថវិកាអស់ ៦.​២០០ពាន់លានដុង។​ បន្ទាប់​ពីសាងសង់បញ្ចប់​ រួម ​បញ្ចូល​​គ្នា​មួយផ្លូវជាតិ N1 នឹងបង្កើតបានបណ្តាញ​ចរា​ច​រ​ណ៍ពេញលេញ ដោយតភ្ជាប់ខេត្តទាំងបី គៀនយ៉ាង អាន​យ៉ាង ដុងថាប និង​បំព្រួញ​ចម្ងាយ​ផ្លូវ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ វិញសឿង ទៅប្រទេសកម្ពុជា។
 

សំណង់រង្វង់មូលប្រសព្វឡុងភូ

ទីរួមខេត្តតឹនចូវ បន្តសហការជាមួយមន្ទីរ និង​ផ្នែក​ខេត្ត​ ជំរុញខ្លាំងការអនុវត្តសំណង់សំខាន់ៗ និង​ផ្តល់​ទុន​វិនិ​យោគសាធារណៈ ដើម្បីបង្កើតជាកម្លាំង​ចលករ​សម្រាប់​កំណើនសេដ្ឋកិច្ចរបស់ទីរួមខេត្ត។ មក​ដល់​បច្ចុប្បន្ន​នេះ មានសំណង់ជាច្រើនបានសាង​សង់​រួច​រាល់​ ដូចជា៖ គ្លីនិកគណៈការពារ​សុខ​ភាព​កម្មា​ភិ​បាល​នៅ​ មន្ទីរពេទ្យទូទៅប្រចាំតំបន់ តឹនចូវ ផ្លូវចូល​ស្ពាន​ឆ្លង​កាត់​ប៉ុស្តិ៍ត្រួតពិនិត្យកងសេនាជនឃុំ ភូឡុក។  សាង​សង់​​ស្ពានប្រឡាយ Doi Thanh និងស្ពាន ភូវិញ ពី​ប្រ​ភព​ចលនាសង្គមូបនីយកម្ម ដាក់ឲ្យប្រើប្រាស់ទីស្តី​ការ​គណៈ​កម្មាធិការប្រជាជនសង្កាត់ឡុងថាញ់ សង្កាត់ ឡុង​សឺន និងឃុំ វិញហ្វា រង្វង់មូលប្រសព្វ ឡុងភូ និង​ឧទ្យាន​ក្រោមស្ពាន តឹន​អាន​ (ខាងត្រើយ ឡុងអាន)។ ចាប់​ផ្តើមសាងសង់ ជួសជុល និងកែលម្អទី​ស្តីការ​នគរ​បាល​ឃុំនានា។

គម្រោងសំខាន់ៗត្រូវបានផ្សព្វផ្សាយអនុវត្តដូចជា ផ្លូវតភ្ជាប់តំបន់ ប៉ុស្ត៍ត្រួតពិនិត្យរួបរួម​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ វិញសឿង ស្ពាន តឹនចូវ - ចូវដុក។ ទី​ស្តី​ការ​គណៈ​កម្មាធិការប្រជាជនទីរួមខេត្ត និង​ស្ពាន​ឈា​បន​ដ្ឋាន​យុទ្ឋជនពលីឆ្លងកាត់ប្រឡាយថានណង ជិត​បាន​បញ្ចប់​​ហើយ។ ទំនប់ទឹកនៅដើមប្រឡាយ វិញអាន សម្រេច​​បាន ១០០%។ នៅឆ្នាំ ២០២៣ ទីរួម​ខេត្ត​ក៏​ធ្វើ​​ផ្លូវលំបានចំនួន ២៤ ដោយចំណាយថវិកាសរុប ៦,​៧​ ពាន់លានដុង។ ក្នុងនោះ មានសង្កាត់ចំនួន ២ ឡុង​ថាញ់​ និងឡុងហ៊ឹង ប្រើប្រាស់ថវិកាទីរួមខេត្ត ៦០% នៅ​សល់សង្កាត់ចំនួន  ០៣ទៀត គឺឡុងចូវ ឡុងសឺន និង​ឡុងភូ ចលនាប្រជាជនចូលរួមថវិកាអនុវត្ត ១០០​%​។

ក្រៅពីគម្រោងសំខាន់ៗដូចខាងលើ ទីរួម​ខេត្ត​តឹន​ចូវ​ នៅថែមទាំងជំរុញខ្លាំង និងអំពាវនាវវិនិ​យោគ​លើ​គម្រោងមានល្ខណៈអភិវឌ្ឍន៍សម្រាប់ទីរួមខេត្តផងដែរ។ ជាក់ស្តែង បណ្តុំឧស្សាហកម្មចូវផុង (ឃុំចូវផុង) មាន​ទំ​ហំ ៣០ហិកតា ទុនវិនិយោគ ២០៦ ពាន់លានដុង។ បណ្តុំ​ឧស្សាហកម្មឡុងអាន (ឃុំឡុងអាន) មានទំហំ ២០​ហិកតា ទុនវិនិយោគ ១១៧ ពាន់លានដុង។ បណ្តុំ​ឧស្សា​ហកម្មឡុងសឺន (សង្កាត់ឡុងសឺន) ទំហំ ៣៥ ហិក​តា ទុនវិនិយោគ ៤៣៧ ពាន់លានដុង។ បណ្តុំ​ឧស្សា​ហកម្ម វិញសឿង (ឃុំ វិញសឿង) ទំហំ២០ ហិក​តា​ ទុនវិនិយោគ ១១៧ ពាន់លានដុង។ អំពី​សេដ្ឋ​កិច្ច​ព្រំ​ដែន​ អញ្ជើញវិនិយោគតំបន់ពាណិជ្ជកម្ម សេវាកម្ម និង​កម្សាន្ត វិញសឿង (ឃុំ វិញសឿង) ទំហំ ៦២ហិកតា ទុន​វិនិយោគ ៤៥០ ពាន់លានដុង។ តំបន់​ឧស្សា​ហកម្ម​ពា​ណិជ្ជកម្ម-សេវាកម្ម​ច្រកទ្វារព្រំដែន វិញសឿង និង​សួន​ឧស្សាហកម្ម (ឃុំ វិញសឿង) ទំហំ ២១ ហិកតា ទុន​វិនិយោគ ១៤៧ ពាន់លានដុង។

អំពីការអភិវឌ្ឍន៍​ទី​ក្រុង​ បរិស្ថាន សេវាកម្ម-ទេសចរណ៍ វប្បធម៌-សង្គម​ អញ្ជើញ​វិនិយោគគម្រោងលើកកម្ពស់ និង​តុបតែង​តំបន់​ជន់​លិច លំនៅដ្ឋានបំពុលបរិស្ថាន សង្កាត់ ឡុងហ៊ឹង ទំ​ហំ​ ៣៤ហិចតា ទុនវិនិយោគចំនួន ១.០​៨៥​ពាន់​លាន​ដុ​ង​។ សណ្ឋាគារ ភោជនីយដ្ឋាន អាពាហ៍ពិពាហ៍ (សង្កាត់​​ឡុងហ៊ឹង) ទំហំ ៣.៧៦៩ ម២​ ​ទុនវិនិយោគ ១​៥​០ ពាន់លានដុង។ ផ្សារកណ្តាលឃុំ វិញសឿង ផ្សារ​ច្រក​​ទ្វារព្រំដែនវិញសឿង ផ្សារកណ្តាលសង្កាត់ឡុងភូ ផ្សារ​កណ្តាលសង្កាត់ឡុងសឺន ផ្សារកណ្តាល តឹនអាន និង​តំបន់អគារលំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​សេ​វាកម្មសង្កាត់ ឡុងសឺន ១២,៧៨ហ.ត ទុនសរុប ៨៩០​ពាន់លានដុង។

រួមជាមួយនឹងសញ្ញាដ៏គួរឲ្យរំភើបរីករាយ នៃឆ្នាំ ២០​​២៣ រយៈពេលខាងមុខ ទីរួមខេត្តតឹនចូវ នឹងបន្ត​ការ​ជំរុញខ្លាំងល្បឿនអនុវត្តគម្រោង ស្ពាន ចូវដុក។ គម្រោង​សាងសង់ផ្លូវតភ្ជាប់តំបន់ពីទីរួមខេត្ត តឹនចូវ ទៅ​ទី​ក្រុង​ ចូវដុក តភ្ជាប់ជាមួយខេត្ត គៀនយ៉ាង និង ដុង​ថាប​(ផ្លូវ N1)។ គម្រោងពង្រាបប្រឡាយ វិញអាន ដំ​ណាក់​​កាលទី២ និងអំពាវនាវវិនិយោគលើ គម្រោង​សំ​ខាន់​ៗ​នៅទីរួមខេត្ត។ល។ តាមរយៈនេះ បង្កើត​ជាមូល​ដ្ឋាន​គ្រឹះដ៏រឹងមាំ ញ៉ាំងឲ្យទីរួមខេត្តតឹនចូវក្លាយទៅ​ជាទី​ក្រុង​ ក្រោមឱវ៉ាទ​ខេត្តនិងសម្រេច​បានស្តង់​ដារទី​ក្រុង​ប្រ​ភេទ​ ២ ក្រោយឆ្នាំ ២០៣០ ដើម្បីសក្តិសម ជាតំ​បន់​ជំរុញ​សេដ្ឋកិច្ចយ៉ាងសំខាន់នៅភាគខាងជើងនៃខេត្ត អាន​យ៉ាង​៕

ប្រែ៖ ណារីពៅ


មាតិកា

74fe16f3-ed60-464e-bdcb-79ddfbb69197

Tân Châu: Nhiều dự án, công trình trọng điểm được triển khai đầu tư

/wps/wcm/connect/ea6a1ca4-cb7f-407c-81f4-e7a5f9f6f248/image023.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ea6a1ca4-cb7f-407c-81f4-e7a5f9f6f248-oMjXJRh