សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងលក់ចេញ ផលិតផលរបស់ធុរកិច្ចនៅតំបន់វាលទំនាបទន្លេគឺវឡុងអានយ៉ាង និង ហាយយឿង

ថ្ងៃបង្ហោះ 08/06/2023 |

ក្នុងក្របខ័ណ្ឌសកម្មភាព “ផ្សារណាត់ឧស្សាហពាណិជ្ជកម្មតំបន់វាលទំនាបទន្លេគឺវឡុង - អានយ៉ាង ឆ្នាំ ២០២៣” ព្រឹកថ្ងៃទី ៨ មិថុនា នៅទីរួមខេត្តទិញបៀន មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត អានយ៉ាង បានសហការជាមួយនឹងមន្ទីរឧស្សាហពាណិជ្ជកម្ម ហាយយឿង។មន្ទីរឧស្សាហពាណិជ្ជកម្ម មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម របស់បណ្តាខេត្តក្រុងតំបន់វាលទំនាបទន្លេគឺវឡុង រៀបចំសន្និបាត តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងលក់ចេញផលិតផលរវាងធុរកិច្ចតំបន់វាលទំនាបទន្លេគឺវឡុង អានយ៉ាងនិងហាយយឿង។

ទិដ្ឋភាពសន្និបាត

ធុរកិច្ចខេត្តហាយយឿងចែករំលែកនិងផ្លាស់ប្តូរនៅសន្និបាតតភ្ជាប់

ធុរកិច្ចខេត្តអានយ៉ាងពិភាគ្សាជាមួយគ្នានៅនឹងសន្និបាត

​នៅនិងសន្និបាត តំណាងបានស្តាប់​ឧទ្ទេស​នាម​ពី​សក្តានុពលនិងប្រៀបខ្លាំងរបស់តំបន់វាលទំនាបទន្លេគឺវឡុងនិងខេត្តអានយ៉ាង។ ណែនាំសក្តានុពលសេដ្ឋកិច្ច​និង​សហការវិនិយោគន៍របស់ខេត្តហាយយឿង។ ខេត្ត ក្រុង​ ក្នុងតំបន់ណែនាំផលិតផល លទ្ធភាពផ្គត់ផ្គង់ និង​ប្រើ​ប្រាស់ទំនិញរបស់ធុរកិច្ច។ធុរកិច្ចផ្លាស់ប្តូរ តភ្ជាប់​ផ្ទាល់ ផ្លាស់ប្តូរនិងពិភាក្សានៅក្នុងសន្និបាត។ ចុះ​ហត្ថ​លេ​ខាលើអនុស្សរណៈយោគយល់គ្នានិង កិច្ច​សន្យា​លក់​ចេញ។

ទស្សនានិងស្វែងយល់ផ្ទាល់ផលិតផលធុរកិច្ចនៅហាណួយ

បណ្តាធុរកិច្ចចែករំលែកជាមួយគ្នាបទពិសោធន៍ ព័ត៌មានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម

ថ្លែងមតិក្នុងសន្និបាត លោកស្រី ង្វៀន​តឹម​ទ្វៀត​ទ្រិញ​ នាយករងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និង​វិនិ​យោគ​​ អានយ៉ាង បានសង្កត់ធ្ងន់ថា៖ ខេត្ត អានយ៉ាង មាន​​​សក្តានុពល និងគុណសម្បត្តិជាច្រើន ដូចជា​នៅ​ជាប់​​កម្ពុជា មានច្រកទ្វារព្រំដែនអន្តរជាតិ ជាតិ ផ្លូវ​គោក​និង​​ផ្លូវទឹកជាដើម គឺជាច្រកផ្លូវនៃអ័ក្សខាងកើត-ខាង​លិច​ធ្វើពាណិជ្ជកម្ម រវាងតំបន់វាលទំនាបទន្លេគឺវឡុង និង​​បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បង្កើតលក្ខណៈ​អំ​ណោយ​​ផលសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម សេវាកម្ម និង​សេដ្ឋកិច្ចតាមព្រំដែន។ស្ថានភាព​នាំ​ចេញ​ទំនិញ​ទៅ​ទី​ផ្សារ​នានា​បាន​បង្កើនជាបន្ត។ តម្លៃទំនិញនាំចេញ និង​នាំ​ចូលតាមផ្លូវការតាមរយៈភូមិសាស្ត្រខេត្ត អានយ៉ាង ឆ្នាំ ២០២២ សម្រេចបានជាង ១.១៥៥ ពាន់​លាន​ដុ​ល្លា​​រ៍អាមេរិក កើនឡើង ៣២% បើធៀប​នឹង​រយៈ​ពេល​នេះ​ឆ្នាំ ២០២១។

ហេដ្ឋារ​ចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនក្នុងខេត្ត អានយ៉ាង កាន់តែមានភាពប្រសើរ ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ផ្លូវល្បឿនលឿន ចូវ​ដុក - កឹនធឺ - សុកត្រាំង មានប្រវែងជាង ១៨៨ គីឡូ​ម៉ែត្រ​ ចំណុចដំបូងតភ្ជាប់ផ្លូវជាតិលេខ ៩១ របស់​ទី​ក្រុង​ចូវដុក(អានយ៉ាង) ចំណុចបញ្ចប់​នៅ​ប្រ​សព្វ​ផ្លូវ​ជាតិ​ទន្លេ​ហូវខាងត្បូង តភ្ជាប់ផ្លូវទៅកាន់កំពង់ផែ ត្រឹនឌេ (សុក​ត្រាំង) ត្រូវបានសន្និដ្ឋានថានឹងចាប់ផ្តើម​សាងសង់​នៅ​ក្នុងខែមិថុនានេះ។ ទន្ទឹមនិងការអនុវ​ត្តគម្រោងឃុំ​មួយ​​ផលិតផលមួយ មកទល់បច្ចុប្បន្ន ខេត្ត អានយ៉ាង មាន​ផលិតផលចំនួន ៨៨ ដែលទទួល​បានវិញ្ញា​បន​បត្រ​ OCOP ចាប់ពីផ្កាយ ៣ ឡើងទៅ ក្នុងនោះ៖ ផលិត​ផលចំនួន ២ សម្រេចបានផ្កាយ ៥ - ថ្នាក់ជាតិ ផលិត​ផលចំនួន ១៦ សម្រេចបានផ្កាយ ៤  និង​ផលិត​ផល​ចំនួន ៧០ សម្រេចបានផ្កាយ ៣។ ក្រៅពីនេះ អាន​យ៉ាង ក៏នៅមានកេរដំណែលប្រវត្តិ​សាស្ត្រ​និង​វត្ត​អា​រ៉ាម​​ទេសភាពស្អាតនិង ពិធីបុណ្យទានជាច្រើនទៀត ទាក់​ទាញភ្ញៀវទេសចរជាង ៧ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។​

ជាមួយនឹងសក្ដានុពល និងគុណសម្បត្តិរបស់ខេត្ត អាន​យ៉ាង សន្និបាតការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម​រវាង​ធុរកិច្ចតំបន់វាលទំនាបទន្លេគឺវឡុងជាមួយ​ធុរកិច្ច​ខេត្ត​ អានយ៉ាង និងធុរកិច្ចខេត្ត ហាយយឿង គឺជា​ឱ​កាស​សម្រាប់ធុរកិច្ចបណ្តាខេត្ត ក្រុងឈាន​ចូល​ទីផ្សារ​អាន​យ៉ាង​ ជាលើកដំបូង បង្កើតជាជំហានគ្រឹះ ដើម្បី​បើក​​ទូលាយទីផ្សារកម្ពុជា។ ទន្ទឹមនឹងនោះ ក៏ជា​ឱកាស​សម្រាប់​ផលិតផល អានយ៉ាង តភ្ជាប់បើកទូលាយ​ទី​ផ្សារ​​ទៅកាន់ខេត្ត ហាយយឿង និយាយដោយឡែក ខេត្ត​ភាគខាងជើង និងតំបន់វាលទំនាបទន្លេ​គឺវឡុង​និ​យាយ​​រួម។

ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានិងកិច្ច​ព្រម​ព្រៀងសហប្រតិបត្តិការ

ក្នុងសន្និបាត ធុរកិច្ច មូលដ្ឋានផលិតកម្ម អាជីវកម្ម អ្នក​​ចែកចាយជិត ៦០ នៅតំបន់វាលទំនាបទន្លេគឺវឡុង ក៏​​​ដូចជាខេត្តទាំង ២ អានយ៉ាងនិងហាយយឿង បាន​ចុះ​​​ហត្ថលេខាលើអនុស្សរណៈយោគយល់ និង​កិច្ច​ស​ហ​​​ប្រតិបត្តិការនាពេលខាងមុខជាមួយគ្នា៕

ប្រែ៖ ណារីពៅ


មាតិកា

24e3e0ea-e136-4a80-b191-b58bf33aeb3e

Thúc đẩy kết nối giao thương, tiêu thụ sản phẩm của doanh nghiệp Đồng bằng sông Cửu Long, An Giang và Hải Dương

/wps/wcm/connect/00374a97-93a5-42c7-aa40-a6089cb3d8e4/image037.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-00374a97-93a5-42c7-aa40-a6089cb3d8e4-oyVd6b4