សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ផលិតផល តឹនចូវ ចូលរួមក្នុងផ្សារណាត់ឧស្សាហពាណិជ្ជកម្មនៅតំបន់វាលទំនាបទន្លេគឺវឡុង - អានយ៉ាង ឆ្នាំ ២០២៣

ថ្ងៃបង្ហោះ 08/06/2023 |

ចាប់ពីថ្ងៃទី ៦ ខែមិថុនា ផ្សារណាត់ឧស្សាហពាណិជ្ជកម្មនៃតំបន់វាលទំនាបទន្លេគឺវឡុង - អានយ៉ាង ឆ្នាំ ២០២៣ បានបើកជាផ្លូវការនៅមណ្ឌលឧស្សាហកម្ម ស្វឹនតូ (សង្កាត់ ទិញបៀន ទីរួមខេត្តទិញបៀន)។

លោក ដោថាំងហាយ អនុរដ្ឋមន្ត្រីក្រសួង​ឧស្សា​ហ​ពា​ណិជ្ជ​ម្មតស្សនាតូបទំនិញ OCOP អានយ៉ាង

រួមចំណែកជាមួយផលិតផល​ខេត្ត អានយ៉ាង អង្គ​ភាព​​ទីរួមខេត្តតឹនចូវ បានចូលរួមជាមួយនឹងផលិតផល​សាច់​ក្រក Anas ឃុំ ចូវផុង សម្រេចបាន OCOP ផ្កាយ​ ៤ សាច់ក្រក Pdam Anas ឃុំ ចូវផុង សម្រេច​បាន​ OCOP ផ្កាយ ៣ ។

រួមជាមួយនឹងផលិតផលដែលមានសក្តានុពលពី ផ្លែមន ដូចជា ដំណាប់មន ស្រាមនរបស់​គ្រួសារ​អាជី​វ​កម្ម​ ទ្រុកដាវ ឃុំ ភូឡុក។ ផលិតផលអំបិលបង្គា អំបិល​ម្ទេស​​ អំបិលម្រេចរបស់គ្រួសារអាជីវកម្មអំបិល​សម្ងួត​ភាគ​ខាងលិច គីមយ៉ាង  ឃុំ វិញហ្វា​និង​ផលិត​ផល​ស្និក​ក្រូច​​ថ្លុង របស់ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត ផលិត​កម្ម ពាណិជ្ជកម្ម សេវាកម្ម ដាយហុងទៀន សង្កាត់​ឡុងសឺន។

ផ្សារណាត់ឧស្សាហពាណិជ្ជកម្មតំបន់វាលទំនាបទ​ន្លេគឺវឡុង-អានយ៉ាង ឆ្នាំ២០២៣ នឹងប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែ​មិថុ​នា ឆ្នាំ២០២៣ ដោយមានការចូលរួមពី​តូបទំនិញ​ជាង​ ៤០០ មកពី ខេត្ត-ក្រុងចំនួន ១៧ ក្នុងប្រទេស និង​ព្រះ​រាជាណាចក្រកម្ពុជា។ ផលិតផលដែលចូលរួម​នៅ​ក្នុងផ្សារណាត់រួមមាន៖ កសិ រុក្ខនិងជលផល។ ទំ​និញ​​ប្រើប្រាស់ អាហារ ប្រដាប់ប្រដាប្រើប្រាស់ ឧបក​រ​ណ៍​​អគ្គិសនី។ ទំនិញគឺជាទំនិញឧស្សាហកម្ម- សិប្ប​កម្ម​។ ផលិតផល OCOP។ ទំនិញពិសេស​ គំរូប្រចាំតំបន់ និង​ការផ្សព្វផ្សាយទេសចរណ៍ អំពាវនាវវិនិយោគ​ពី​ខេត្ត​នា​នា។

ផ្សារណាត់ឧស្សាហពាណិជ្ជកម្មតំបន់វាលទំនាបទ​ន្លេគឺវឡុង - អានយ៉ាង គឺជាឱកាសមួយដើម្បី​ផ្សព្វ​ផ្សាយ​​ផលិតផល និងទំនិញទៅដល់អ្នកប្រើប្រាស់ និង​បង្ក​លក្ខណៈដើម្បីធុរកិច្ចក្នុង និងក្រៅបរទេសជួបជុំ ផ្លាស់​ប្តូរ សហប្រតិបត្តិការអាជីវកម្ម អភិវឌ្ឍន៍សាខា និង​បើកទូលាយទីផ្សារនាំចូល និងនាំចេញទំនិញ។ ការ​ចូលរួមក្នុងផ្សារណាត់គឺជាលក្ខណៈនិងជាឱកាសសម្រាប់​ផលិតផល តឹនចូវ កាន់តែខិតទៅជិត​អ្នក​ប្រើ​ប្រាស់​ បើកទូលាយការទំនាក់ទំនងសហប្រតិបត្តិ​ការជា​មួយ​ធុរកិច្ចនិងបណ្តាខេត្ត ក្រុងមិត្ត ក៏ដូចជារួម​ចំណែក​អភិ​វឌ្ឍន៍​ទីផ្សារក្នុងនិងក្រៅប្រទេស៕​

ប្រែ៖ ណារីពៅ


មាតិកា

ada62904-a298-4a99-8577-145dd604023b

Sản phẩm Tân Châu tham gia Hội chợ Công Thương vùng Đồng bằng sông Cửu Long - An Giang năm 2023

/wps/wcm/connect/bfe5ca63-10c9-4f88-9f17-40f83043bb40/image041.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-bfe5ca63-10c9-4f88-9f17-40f83043bb40-oyO-eod