សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង ជំរុញការអនុវត្តភារកិច្ច និងដំណោះស្រាយលើកកម្ពស់សន្ទស្សន៍ PCI និងគាំទ្រធុរកិច្ច

ថ្ងៃបង្ហោះ 09/11/2023 |

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា មន្ទីរផែនការ និងវិនិយោគខេត្ត អានយ៉ាង បានសហការជាមួយមន្ទីរ គណ ផ្នែកខេត្ត និងសាខាសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមប្រចាំនៅទីក្រុង កឹនធឺ (VCCI កឹនធឺ) រៀបចំសន្និបាតជំរុញការអនុវត្តភារកិច្ច និងដំណោះស្រាយលើកកម្ពស់សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (សន្ទស្សន៍ PCI) និងគាំទ្រធុរកិច្ចនៅប៉ុន្មានខែចុងឆ្នាំ ២០២៣។

ប្រតិភូចូលរួមសន្និបាត

លោកស្រី ង្វៀនភឿងឡាម ប្រធាន VCCI កឺនធឺ និង​លោក ផាមមិញតាំ ប្រធានមន្ទីរផែនការ និង​វិនិ​យោគ​ខេត្ត អានយ៉ាង ធ្វើជាអធិបតីភាព។  រួម​មាន​តំ​ណាង​​​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណ ផ្នែកខេត្ត សាខា​សមាគម និង​ធុរកិច្ច​ចូល​រួម។

លោក ត្រាងកុងគឿង អនុប្រធានមន្ទីរផែនការ និង​វិនិ​យោគ​ អានយ៉ាង រាយការណ៍បូក​សរុប​លទ្ធ​ផល​សិក្សាបទពិសោធន៍នៅខេត្ត ក្វាងនិញ

លោក ផាមមិញតាំ ប្រធានមន្ទីរផែនការ និង​វិនិ​យោគ​ខេត្ត​ អានយ៉ាង ស្នើ និងតម្រង់ទិសភារកិច្ច និង​ដំណោះ​ស្រាយ​កែលម្អបរិយាកាសអាជីវកម្ម

លោកស្រី ង្វៀន ភឿងណាម ប្រធាន VCCI កឺនធឺ ចែក​រំលែកនៅសន្និបាត

តំណាងសមាគម សហសមាគម និងធុរកិច្ចថ្លែងមតិ

ថ្នាក់​ដឹក​នាំ​មន្ទីរ​ផ្នែក​ថ្លែងមតិនៅ​ក្នុង​សន្និបាត

នៅក្នុងសន្និបាត គណៈប្រតិភូបានផ្តោតលើការ​ផ្លាស់​​ប្តូរភារកិច្ច និងដំណោះស្រាយមួយចំនួន ដើម្បី​កែ​លម្អ​​បរិយាកាសធុរកិច្ច លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រ​ជែង​ថ្នាក់ខេត្ត (សន្ទស្សន៍ PCI) ជំរុញខ្លាំង​ការ​ទាក់​ទាញ​វិនិយោគ និងគាំទ្រដល់ធុរកិច្ចក្នុងរយៈ​ពេល​ប៉ុន្មាន​​ខែចុងក្រោយនៃឆ្នាំ ២០២៣ និងឆ្នាំ​បន្តបន្ទាប់​ទៀត​ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។  ទន្ទឹម​នឹង​នោះ តម្រង់ទិសភារកិច្ច និងដំណោះស្រាយ​ចំពោះ​មុខ​និងយូអង្វែងដើម្បីកែលម្អបរិយាកាសអាជីវកម្ម ផ្តល់​ការ​​គាំទ្រជាក់ស្តែងសម្រាប់ធុរកិច្ច បណ្តាទម្រង់តភ្ជាប់ និង​ចែករំលែកព័ត៌មានរវាងធុរកិច្ច និងមន្ទីរផ្នែក របៀប​ដោះ​ស្រាយបញ្ហារបស់ធុរកិច្ច ដើម្បីធានា​ការពេញ​ចិត្ត​សម្រាប់​ធុរកិច្ច។

គណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីលទ្ធផលសិក្សា​បទពិសោធន៍នៅខេត្ត ក្វាងនិញ អំពីការលើក​កម្ពស់​ PCI ផ្តោតទៅលើរបៀបណែនាំ និងប្រតិបត្តិការ វិធី​ដឹកនាំខេត្ត និងមន្ទីរ និងផ្នែកពាក់ព័ន្ឋរបស់ខេត្ត ក្វាង​និញ​ គាំទ្រធុរកិច្ចអនុវត្តនីតិវិធីវិនិយោគ ដោះស្រាយ បញ្ហាដែលកើតឡើងក្នុងអំឡុងពេលផ្សព្វផ្សាយអនុវត្តគម្រោង។ VCCI កឺនធឺ ចែករំលែកនូវវិធីអនុវត្ត និង​ទម្រង់​ល្អៗ ដើម្បីបង្កើនគុណភាពជួយ​គាំទ្រដល់​ធុរ​កិច្ច​។​

តំណាងធុរកិច្ចថ្លែងមតិសំណេះសំណាល និង​ចែក​រំ​លែកនូវគោលបំណង និងអនុសាសន៍​របស់​ខ្លួន​ជា​មួយ​មន្ទីរ ផ្នែក អំពីបញ្ហាធុរកិច្ច និងទម្រង់​នៃការ​ជួប​សំ​ណេះ​​សំណាល និងផ្លាស់ប្តូរយោបល់រវាងធុរកិច្ច និង​ថ្នាក់​​​ដឹកនាំមន្ទីរ ផ្នែកខេត្ត។

បញ្ចប់សន្និបាត ដើម្បីផ្សព្វផ្សាយអនុវត្តភារកិច្ច និង​ដំណោះស្រាយសម្រាប់កំណែទម្រង់រដ្ឋបាល និង​កែ​លម្អបរិយាកាសវិនិយោគ ដើម្បី លើក​កម្ពស់​សមត្ថ​ភាព​ប្រកួតប្រជែង ជំរុញខ្លាំងទាក់ទាញវិនិយោគ និង​គាំ​ទ្រ​ធុរកិច្ចនាពេលខាងមុខ។ លោក ផាមមិញតាំ ប្រធាន​មន្ទីរ​ផែនការ និងវិនិយោគ បានអំពាវនាវឲ្យ ភាព​ជា​ដៃ​គូ​ និងការប្តេជ្ញាចិត្តរបស់អង្គភាព និងសហគមន៍​ធុរ​កិច្ច​ក្នុង​ការកែលម្អ PCI របស់ខេត្ត។ ឯកភាពលើវិធី​ផ្សព្វ​ផ្សាយ​អនុវត្តភារកិច្ចគាំទ្រធុរកិច្ចនាពេលខាងមុខ។

បណ្តាមន្ទីរ ផ្នែកទទួល​បន្ទុកលើសន្ទស្សន៍​សមា​ស​​ភាគនីមួយៗ និងសន្ទសន៍ផ្ទៃក្នុងស្រាវជ្រាវទម្រង់ និង​វិធីសាស្រ្តរបស់ខេត្ត ក្វាងនិញ ដើម្បីធ្វើសេនាធិការ​ដល់គណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយអនុវត្តស្រប​តាមលក្ខណៈ និងលក្ខខណ្ឌជាក់ស្តែង​នៅមូល​ដ្ឋាន​។ សមាគមធុរកិច្ចខេត្តពង្រីតួនាទីជាស្ពាន​តភ្ជាប់​រវាង​សហគមន៍ធុរកិច្ច និងអាជ្ញាធរមូលដ្ឋាន។ ក្តាប់​បាន​បញ្ហា​លំបាក និងបញ្ហាទាក់ទិនរបស់ធុរកិច្ច ដើម្បីបញ្ជូន​ទៅ​ដល់​ស្ថាបនឯកទេសដោះស្រាយទាន់ពេលវេលា។

ស្នើមន្ទីរ ផ្នែកនានាឲ្យដោះស្រាយនូវនីតិវិធី​វិនិ​យោគ​ និងអាជីវកម្មឲ្យាបានឆាប់រហ័ស​សម្រាប់​វិនិ​យោគ​​គិន និងធុរកិច្ច។ ដោយកំណត់តម្រូវការ​របស់​ធុរ​កិច្ច​ និងស្នើដំណោះស្រាយគាំទ្រ ជាក់ស្តែង  ឆ្លើយ​តប​តម្រូវ​​ការ​ស្របច្បាប់របស់ធុរកិច្ច៕

ប្រែ៖ ណារីពៅ


មាតិកា

184b2c7b-beb9-47ee-933a-db2f0cf62f4d

An Giang thúc đẩy thực hiện nhiệm vụ, giải pháp nâng cao Chỉ số PCI và hỗ trợ doanh nghiệp

/wps/wcm/connect/1ad20b38-859d-4f21-bd1d-02a007863281/DSC_0465-1.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-1ad20b38-859d-4f21-bd1d-02a007863281-oLQHSGe