សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សមាគមកសិករ អានយ៉ាង ចូលរួម Festival ផ្នែកស្រូវអង្កអន្តរជាតិ

ថ្ងៃបង្ហោះ 13/12/2023 |

ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ នៅ ទីក្រុង វីថាញ ខេត្ត ហូវយ៉ាង បានសម្តែងឡើងព្រឹត្តិការណ៍ Festival អន្តរផ្នែកស្រូវអង្កវៀតណាម-ហូវយ៉ាង ឆ្នាំ ២០២៣ ជាមួយនឹងខ្លឹមសារចម្រុះ និងសម្បូរបែប ជាក់ស្តែងជាច្រើន ដោយមានទ្រង់ទ្រាយស្តង់ទំនិញជិត ៧០០។

ផលិតផលដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍

យោង​តាមនោះ សមាគមកសិករ អានយ៉ាង បាន​ចូលរួមដាក់តាំងបង្ហាញផលិតផលស្រូវអង្ក ឡុ​ក​ត្រើយ​ ដំណើបភូតឹន និងផលិតផលពិសេសស្ករត្នោត។ ផលិត​ផលពីអង្ករសំរូបពណ៌ស្វាយ។ ផលិតផលត្រី លិញ​ខអំពៅ។ ផលិតផលពីដើមត្នោត និងផលិត​ផល​សម្រេច​ស្តង់ដារ OCOP។ល។

នេះជាឱកាសមួយសម្រាប់សមាគមកសិករបណ្តា ខេត្ត ក្រុង បណ្តាអង្គការ មូលដ្ឋាន ធុរកិច្ច​ក្នុង​ប្រ​ទេស​ និងអន្តរជាតិ និង កសិករមានឱកាសផ្លាស់ប្តូរ សហ​ការ និងទទួលបានចំណេះដឹងផលិតកម្ម និង​បច្ចេក​វិជ្ជាថ្មី វិទ្យាសាស្ត្របច្ចេកទេសទំនើប​ជឿន​លឿន​អនុវត្ត​នាការក្នុងការផ្លាស់ប្តូរវិស័យកសិកម្មនិយាយរួម និង​ផលិត​ស្រូវអង្កនិយាយដោយឡែក ឆ្លើយតប​តម្រូវ​ការ​នៃការធ្វើឌីជីថលក្នុងវិស័យកសិកម្ម និង​ការ​កសាង​ជន​បទថ្មីប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។

ព្រឹត្តិការណ៍នេះគឺដើម្បីជំរុញពាណិជ្ជកម្មក្នុងវិស័យ​កសិ​កម្ម។ គាំទ្រកសិករ និងធុរកិច្ចឲ្យធ្វើ​ដំណើរការ​មាន​​ប្រសិទ្ធភាព និងជួយឲ្យផ្នែកស្រូវអង្ករវៀតណាម និង​ពាណិជ្ជសញ្ញាកសិផលដែលមានការណែនាំពីដេប៉ូ និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕

ប្រែ៖ ណារីពៅ


មាតិកា

1659b231-534b-422b-8770-842c6ab832b8

Hội Nông dân An Giang tham gia Festival Quốc tế ngành hàng lúa gạo

/wps/wcm/connect/b6621f29-cbea-4f1e-81f9-f5962ffab12f/image012.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-b6621f29-cbea-4f1e-81f9-f5962ffab12f-oOakfzY