សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សេដ្ឋកិច្ចនិងសង្គមកិច្ចស្រុកចូវថាញ់អភិវឌ្ឍន៍

ថ្ងៃបង្ហោះ 18/07/2023 |

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ ស្រុក ចីងថាញ់ បានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនៃដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ តាមរយៈនោះ បង្កើតបុរេលក្ខណៈងាយស្រួលដើម្បីមូលដ្ឋានបញ្ចប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២៣ ប្រកបដោយភាពជោគជ័យ។

លោក ហូ ហ៊ឺវតៃ អនុប្រធានគណៈ​កម្មាធិការ​ប្រ​ជា​​ជនស្រុក ចូវថាញ់ បានឲ្យដឹងថា៖ ក្នុងរយៈ​ពេល ​៦ ខែ​ដើមឆ្នាំ ២០២៣ ស្ថានភាពអនុវត្តភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ចរបស់ស្រុកបានប្រព្រឹត្តទៅក្នុងបរិបទ​​ដែលនៅតែប្រឈមមុខនឹងការលំបាកច្រើន។ ជា​ពិ​សេស​ ស្ថានភាពគ្រោះធម្មជាតិ ជំងឺរាតត្បាត ផលិត​កម្ម​អាជី​វកម្ម​ជួបការលំបាកច្រើន ថ្លៃដើមផលិត​កម្មកើន​ឡើង​ ការលក់ចេញផលិតផល​និងតម្លៃ​ទំនិញ​មិន​ស្ថិរ​ភាព​ជាដើម។  ប៉ុន្តែ ក្រោមការដឹកនាំ ណែនាំ​របស់​បក្ខ​ភា​​គ​ស្រុក និងក្រោមការគ្រប់គ្រងរបស់គណកម្មាធិការ​ប្រ​​ជាជនស្រុក និងឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន​ស្រុក​ រួមជាមួយការខិតខំប្រឹងប្រែង​និង ​ការ​ឯក​ភាព​របស់​​បណ្តាផ្នែក និងបណ្តាមូលដ្ឋាន ស្ថានភាព​សេដ្ឋ​កិច្ច​​សង្គមកិច្ចលើភូមិសាស្ត្រស្រុក ចូវថាញ់ ក្នុង​រយៈ​ពេល​ ៦ ខែដើមឆ្នាំ ២០២៣ ជាគោលសម្រេចបាន ១១/​១៥ សន្ទស្សន៍លើកឡើង។

កៀរគរកម្លាំងប្រជាជនកសាងជនបទថ្មី

ជាមួយប្រៀបខ្លាំងផលិតកសិកម្ម ស្រុក ចូវ​ថាញ់ បានខិតខំរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញឲ្យសមស្របនឹងលក្ខណៈមូលដ្ឋាននិងសម្របទៅនឹងការប្រែប្រួល​អាកាសធាតុ នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ ក្នុង​នោះ​ ផ្តោតសំខាន់លើការជួយដល់កសិករក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ និងបច្ចេកទេស ផ្លាស់ប្តូររ​ចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំដុះ និងសត្វចិញ្ចឹម មានតម្លៃសេដ្ឋកិច្ចខ្ពស់ និង​ក្បាល​​ចេញស្ថិរភាព។ ផ្ទៃដីដាំ​ដុះស្រូវ​សរុប​ក្នុង​រយៈ​ពេល​ ៦ខែដើមឆ្នាំ២០២៣ សម្រេចបានជាង ៥៥.​៥៣​០​ហ.ត​ (ថយចុះជាង ១១៦ ហ.ត ធៀបនឹង​ដំណាល​ពេល​​នេះឆាំ្នមុន។ ផ្ទៃដីដាំដុះស្រូវសរុបជាង ១.៣១៦ ហ.ត (កើនជាង ៨០ ហ.ត ធៀប​នឹង​ដំណាល​ពេល​នេះ​ឆាំ្ន​មុន​) សម្រេចបាន ៤៧,៥២% ផែនការឆ្នាំ។

វិស័យវិនិយោគសាងសង់ជាគោលមានការផ្លាស់ប្តូរ​ជាវិជ្ជមាន បណ្តាសំណង់សំខាន់ៗ​បម្រើ​ដល់​ការ​អភិ​វឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិ​របស់​មូល​ដ្ឋាន​បានយកចិត្តទុកដាក់វិនិយោគលើកកម្ពស់។

ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍បានយកចិត្តទុក​ដាក់​​វិនិយោគលើកកម្ពស់ រួមចំណែកជំរុញ​សេដ្ឋកិច្ច​សង្គម​កិច្ចអភិវឌ្ឍន៍ និងធ្វើឲ្យផ្លាស់ប្តូរមុខមាត់ជនបទ ជាជំហានៗបញ្ចប់បណ្តាញចរាចរណ៍បន្តជាប់គ្នារវាងឃុំ​​និងទីរួមស្រុក។

សកម្មភាពឧស្សាហកម្ម - សិប្បកម្ម ពាណិជ្ជកម្ម - សេវាកម្មមានការផ្លាស់ប្តូរល្អបង្គួរ។ ការងារ​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និងដោះស្រាយការងារសម្រាប់​កម្មករ​នៅតាមជនបទបានយកចិត្តទុកដាក់អនុវត្តជាមួយនឹងវិធី​ធ្វើល្អៗ និងមានប្រសិទ្ធភាព​។ ជាពិសេស​ស្រុក​យក​ចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងតម្រូវ​ការការងាររបស់ក្រុមហ៊ុន ធុរកិច្ចដែល​កំពុង​ធ្វើ​សកម្ម​ភាពក្នុងវិស័យផលិតកម្ម និងអាជី​វកម្ម​លើ​ភូមិ​សាស្ត្រ​។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ ស្រុក​បានបង្កើតមូលដ្ឋានថ្មីចំនួន ១៨០។ តាមរយៈនោះ បង្កើនចំនួនមូលដ្ឋានសរុបនៅលើភូមិសាស្ត្រស្រុកកើនឡើង​ចំនួន ៩.៤៨៨ ជាមួយនឹងនិយោជិត ១៦.០៦៥ នាក់ និងទុនវិនិយោគជិត ៥៨៤ ពាន់លានដុង។

ពន្លឿនការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

ស្រុកចូវថាញ់បានអនុវត្តល្អការកៀរគរធនធានសម្រាប់ការកសាងជនបទថ្មី ជាពិសេស​ផ្សព្វ​ផ្សាយ​ផែន​ការ​ និងដំណោះស្រាយអនុវត្តគម្រោង​កសាង​ស្រុក​ចូវ​ថាញ់​សម្រេចស្តង់ដារ “ស្រុកជនបទថ្មី” ដំណាក់កាល ២០​២១-២០២៥ ស្រុក ចូវថាញ់ ត្រួតពិនិត្យ​យ៉ាង​សកម្ម និងរៀបចំផែនការរក្សា និងលើកកម្ពស់​គុណ​ភាព​​លក្ខ​ណៈវិនិច្ឆ័យដែលសម្រេចបាន និង​ផ្តោត​លើ​ការ​​ផ្សព្វផ្សាយ អនុវត្តនូវលក្ខណៈវិនិច្ឆ័យ​ដែលមិន​ទាន់​សម្រេច​បាន ដោយមានដំណោះស្រាយជាក់ស្តែង និង​ជាក់​លាក់។ ជាពិសេស លើកម្ពស់សុពលភាព និង​ប្រ​សិទ្ធ​​​ភាពគ្រប់គ្រងរបស់អាជ្ញាធរ និងអង្គការ​មហា​ជន​ក្នុង​ការកសាងជនបទថ្មី។

“ដើម្បីសម្រេចបាននូវគោលដៅ ស្រុក ចូវថាញ់ ផ្តោត​លើការកៀរគររាល់ប្រភពធនធាន និងចូលរួម​​ទូ​ទាំង​​​ប្រព័ន្ធនយោបាយ និងប្រជាជន។ ជម្នះភាព​លំ​បាក​​​យ៉ាងសកម្ម កសាងផែនទីបង្ហាញផ្លូវជាក់លាក់មួយ ភ្ជាប់នឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៃឆ្នាំនីមួយៗ​។ ក្នុង​នោះ ​ផ្តោតជំរុញខ្លាំងការ​ងារ​សង្គមូ​ប​នី​យ​កម្ម​​ ​កៀរគរ​កម្លាំង​ប្រជាជន​អនុវត្តសំណង់ស្ពាន ​ផ្លូវ​ជន​បទ​។ កសាងជីវភាពវប្បធម៌។ ដោះស្រាយការងារ​ធ្វើ​និង​​កាត់បន្ថយភាពក្រីក្រ។ គាំទ្រអភិវឌ្ឍន៍ផលិតកម្ម។ ជំ​រុញខ្លាំងការវិនិយោគលើវិស័យសុខាភិបាល អប់រំ មូល​ដ្ឋានហេដ្ឋារចនាសម្ព័ន្ឋ។ ចលនាប្រជាជន​ចូល​រួម​ធា​នារ៉ាប់រងសុខភាពជាដើម រួមចំណែកលើកកម្ពស់​គុណភាពជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបង្កើត​ការផ្លាស់ប្តូរនូវគ្រប់ទិដ្ឋភាពនៃតំបន់ជនបទ” - លោក វ៉ ជីទ្រុង ប្រធានគណកម្មាធិការប្រជាជន​ស្រុកចូវ​ថាញ់​ឲ្យ​ដឹងដូច្នេះ។  

ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋ​កិច្ចសង្គមកិច្ចឆ្នាំ២០២៣ គ្រប់ថ្នាក់ គ្រប់​ផ្នែក​របស់​​​ស្រុក ចូវថាញ់ ត្រូវពិនិត្យ និង​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធភាពនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចសម្រាប់​ឆ្នាំ២០​​២៣។ ក្នុងនោះ ប្រមូលផ្តុំបង្កើន​ការ​ត្រួត​​​ពិ​និ​ត្យ​​​ និង​ពន្លឿនល្បឿន​អនុ​វត្តសំណង់​​សាង​សង់​ជាមូល​ដ្ឋាន​​ ជាពិសេសគឺសំណង់សំខាន់ៗ។ បន្ត​ជំរុញ​ខ្លាំង​ការ​​រៀប​ចំ​​រចនា​សម្ព័ន្ធកសិកម្មឡើងវិញ និង​អភិវឌ្ឍន៍​ផលិ​តកសិកម្ម​តាម​ទិស​ដៅអនុវត្តបច្ចេកវិជ្ជាខ្ពស់។ ជា​ពិ​សេស តាមដាន ណែនាំ ដើម្បីធានាសុវត្ថិភាព និង​ផលិត​​ជោគជ័យនូវរដូវទី ៣។  ផ្សព្វផ្សាយ​អនុវត្ត​ផែន​ការ​​បង្ការ ទប់ស្កាត់គ្រោះធម្មជាតិនិង​សង្គ្រោះ​យ៉ាង​ស​កម្ម​ និងប្រសិទ្ធភាព។

ទន្ទឹមនិងនោះ អនុវត្តមានប្រសិទ្ឋភាពការងារ​ ជំរុញ​ឧស្សាហកម្ម កំណែទម្រង់រដ្ឋបាល អំពាវ​នាវ​វិនិ​យោគ​  បង្កើតលក្ខណៈងាយ​ស្រួលសម្រាប់​ធុរកិច្ច​អភិ​វឌ្ឍ​ន៍​ផលិតកម្ម និងអាជីវកម្ម។ ទន្ទឹម​នឹង​នោះ ជំរុញ​ការ​​កៀរគរ​កម្លាំង​ប្រជាជន​ដើម្បី​កសាង​ជនបទ​ថ្មី។ គ្រប់​គ្រងប្រភពចំណូលយ៉ាងតឹងរ៉ឹង បង្ការទប់ស្កាត់​ការ​បាត់​​បង់ចំណូលពន្ធ។ បង្កើនការងារបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងដោះស្រាយការធ្វើ។ អនុវត្តគោល​នយោ​បាយ​សន្តិសុខសង្គម និងធានាសណ្តាប់ធ្នាប់សុវត្ថិ​ភាព​សង្គម​​ឲ្យបានល្អ។ល៕

ប្រែ៖ ណារីពៅ


មាតិកា

1401e599-b617-40dd-a093-03dc1b71b1e9

Kinh tế - xã hội huyện Châu Thành phát triển

/wps/wcm/connect/67bcf9b3-ad17-4c24-b538-e765b4fe4e0e/LTH_4405s.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-67bcf9b3-ad17-4c24-b538-e765b4fe4e0e-oCbhSEV