សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សម័យប្រតិបត្តិការការងារស្រុកថ្វយសឺនឆាំ្ន ២០២៣ ទាក់ទាញពលករពលការិនីចូលរួមជិត ១.៣០០នាក់

ថ្ងៃបង្ហោះ 17/07/2023 |

ថ្ងៃទី ១៥ កក្កដា នៅមជ្ឈមណ្ឌលវប្បធម៌ កីឡា ទេសចរណ៍ និងវិទ្យុបន្តសម្លេងស្រុក ថ្វយសឺន មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ថ្វយសឺន រៀបចំសម័យប្រតិបត្តិការការងារនៅស្រុក ថ្វយសឺន ឆ្នាំ ២០២៣។

អញ្ជើញចូលរួមមានលោក ផាមសឺន អនុ​ប្រ​ធាន​​មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ។​លោក​ស្រី ង្វៀន ធី គីមជី អនុប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​ជនស្រុក។ បណ្តាគណ ផ្នែកអង្គការ​មហាជន​ស្រុក​។ ថ្នាក់ដឹកនាំគណកម្មាធិការប្រជាជនបណ្តាឃុំ ទី​រួម​ស្រុក​រួមជាមួយនឹងអង្ភភាពជ្រើស​រើសពលករ​ពល​កា​រិ​នី ប្រឹក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំការងារ ជា​មួយ​​​នឹងយុវជន សិស្សានុសិស្ស និស្សិត និងកម្មករ​កម្មា​កា​​រិ​​នីជិត ១.៣០០នាក់ចូលរួម។
 

ទិដ្ឋភាពបើកសម័យប្រតិបត្តិការការងារនៅស្រុកថ្វយសឺន
 

គណៈប្រតិភូ សិស្សានុសិស្ស និស្សិត ពលករពលការិនីអញ្ជើញចូលរួម

បណ្តាធុរកិច្ច អង្គភាពប្រឹក្សាការងារ​ចូល​រួម​ក្នុង​សម័យប្រតិបត្តិកា

សម័យប្រតិបត្តិការការងារស្រុកថ្វយសឺន មាន​ការ​ចូលរួមពីក្រុមហ៊ុន ធុរកិច្ច មជ្ឈមណ្ឌល និង​សាលា​វិជ្ជា​ជីវៈលើភូមិសាស្ត្រខេត្តចំនួន ៣៦ ក្នុងនោះ​មាន​អង្គ​ភាព​​ចំនួន ២១ ចូលរួមផ្ទាល់ និងអង្គភាពចំនួន ១៥ ចូល​រួមតាមអនឡាញ។ ទាក់ទាញសិស្សានុសិស្ស និ​ស្សិ​ត​ និងកម្មករ កម្មការិនីជិត ១.៣០០នាក់ នៅ​តាម​ឃុំ​ ទីរួមស្រុកលើភូមិសាស្ត្រ ស្រុក​ចូល​រួម​។ កម្មករ​កម្ម​កា​រិ​នីបានប្រឹក្សាតាមរយៈទម្រង់ ២៖ ដោយផ្ទាល់ និង​អន​ឡាញ ភាគច្រើនជាកម្មករកម្មាការិនីកំពុងមាន និង​មិន​ទាន់មានការងារធ្វើនៅមូល​ដ្ឋាន។ សិស្សា​នុសិស្ស​ឆ្នាំ​​ចុង​​ក្រោយ​នៃវិទ្យាល័យនានាលើភូមិសាស្ត្រស្រុក។

ពលករពលការិនីស្វែងយល់ព័ត៌មានការងារ និងតម្រូវការជ្រើសរើសរបស់ធុរកិច្ច

ក្នុងសម័យប្រតិបត្តិការ បណ្តាអង្គភាព​បានព័​ត៌​មាន​អំពីតម្រូវការជ្រើសរើសពលករពលការិនី លក្ខ​ខណ្ឌ​ការងារ ឱកាសការងារ និងចំណេះដឹង​អំពីទី​ផ្សារ​ការ​ងារនៅប្រទេសមួយចំនួន។ល។ ជួយឲ្យ​ពលករ​ពល​ការ​នីរនៅស្រុក ថ្វយសឺន ស្វែងរកបានអាស័យ​ដ្ឋាន​ការងារមានទំនុកចិត្ត ជួបសំណេះសំណាល​ផ្ទាល់​ជា​មួយធុរកិច្ចដែលមានតម្រូវការជ្រើសរើស ស្វែង​យល់​ទី​ផ្សារ​ការងារក្នុង និងក្រៅប្រទេស។ ចំពោះសិស្សា​នុ​សិស្ស​ឆ្នាំចុងក្រោយនៃវិទ្យាល័យ នឹងបាន​តម្រង់​ទិស​វិ​ជ្ជា​​ជីវៈបន្ទាប់ពីបញ្ចប់​ការសិក្សា។ បណ្តាបញ្ហា​ទាក់ទិន​ក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះពីរដ្ឋនៅពេលចូលរួមការងារនៅបរទេសមានរយៈពេលកំណត់ក្រោមកិច្ចសន្យា និងព័ត៌មានទីផ្សារការងារជាដើម បានមជ្ឈ​មណ្ឌល​​សេវាកម្មការងារខេត្ត និងបណ្តាធុរកិច្ច ក្រុម​ហ៊ុន​ឆ្លើយតបដោយរីករាយ។

បញ្ចប់​សម័យប្រតិបត្តិការ មានអ្នកដាក់​ពាក្យ​ស្នើ​សុំ​ការងារដោយផ្ទាល់នៅធុរកិច្ចចំនួន ៨៨១ នាក់ និង​និ​យោជិតចំនួន ៣៥៦ នាក់បានធ្វើការណាត់​ជួប​ប្រឹក្សា​ ពលករពលការីនីចំនួន ៧៦ នាក់ចុះឈ្មោះនាំ​ចេញ​ពល​ករ និងនិយោជិតចំនួន ២៤៨ នាក់ចុះ​ឈ្មោះចូល​រៀន​​វិជ្ជាជីវៈ៕

ប្រែ៖ ណារីពៅ


មាតិកា

aed43e89-da41-4350-8310-4eb6bba02bcc

Phiên giao dịch việc làm huyện Thoại Sơn năm 2023 thu hút gần 1.300 lao động tham gia

/wps/wcm/connect/517f5d8d-9d67-4d60-945a-9cbc459073d1/image055.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-517f5d8d-9d67-4d60-945a-9cbc459073d1-oCbgBjA