សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិធីបើកផ្សារណាត់ឧស្សាហពាណិជ្ជកម្មតំបន់វាលទមនាបទន្លេគឺវឡុង-អានយ៉ាង ឆ្នាំ២០២៣

ថ្ងៃបង្ហោះ 07/06/2023 |

នៅយប់ថ្ងៃទី ៦ មិថុនា ផ្សារណាត់ឧស្សាហពាណិជ្ជកម្មតំបន់វាលទមនាបទន្លេគឺវឡុង-អានយ៉ាង ឆ្នាំ ២០២៣ បានបើកជាផ្លូវការនៅមណ្ឌលឧស្សាហកម្ម ស្វឹនតូ (សង្កាត់ ទិញបៀន ទីរួមខេត្តទិញបៀន)។

សិល្បះអបអរសាទ

ប្រតិភូចូលរួមពិធីបើកផ្សារណាត់

លោក ដោថាំងហាយ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្មថ្លែងមតិអបអរសាទរពិធីបើកផ្សារណាត់

លោក ដោថាំងហាយ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្មថ្លែងមតិអបអរសាទរពិធីបើកផ្សារណាត់

លោក ដោថាំងហាយ អនុរដ្ឋមន្ត្រីក្រសួង​ឧស្សា​ហ​ពា​ណិជ្ជកម្ម។លោក ដូតឹនគៀត សមាជិកគណៈ​អចិ​ន្ត្រៃ​យ៍​បក្ខភាគខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​អាន​យ៉ាង។លោក ង្វៀនទៀកហុង សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៍​បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណ​សិរ្ស​មាតុ​​ភូមិវៀតណាមខេត្តអានយ៉ាង។ លោក ត្រឹនអាញ់ធឺ អនុ​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ប្រ​ធាន​គណៈកម្មការរៀបចំផ្សារណាត់ ថ្នាក់ដឹកនាំ​នៅ​តាម​​​ខេត្តក្រុងចូលរួមផ្សារណាត់និងខេត្ត​តាកែវ (ព្រះ​រា​ជា​​ណាចក្រ​កម្ពុជា) បានអញ្ជើញ​ចូល​រួម។

លោក ត្រឹនអាញ់ធឺ អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត អានយ៉ាង ប្រធានគណៈកម្មការរៀប​ចំផ្សារ​ណាត់​ថ្លែងសន្ទុរកថាបើកផ្សារណាត់

ថ្លែងមតិនៅក្នុងពិធីបើកផ្សារណាត់ លោក ត្រឹន​អាញ់​ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ ប្រធានគណៈកម្មការរៀបចំផ្សារណាត់​ថ្លែង​សន្ទុ​រ​ក​​​ថាបើកផ្សារណាត់បានសង្កត់ធ្ងន់ថា៖ ផ្សារណាត់​ឧ​ស្សាហពាណិជ្ជកម្មតំបន់វាលទំនាបទន្លេគឺវឡុងបានចាត់​ទុកថាជា “ចំណុចសំខាន់” ក្នុងទំនាក់ទំនងការទូត ស​ហ​​ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាង​ខេត្ត​អាន​យ៉ាង​ (វៀតណាម) និងខេត្តតាកែវ និងខេត្តកណ្តាល (ព្រះ​រាជាណាចក្រកម្ពុជា) ក្នុងគោលបំណង​បង្កើន​ការ​នាំ​ចេញទំនិញទៅកាន់ទីផ្សារអាស៊ាននិយាយរួម​និង​បណ្តា​ប្រទេសអនុតំបន់ទន្លេមេគង្គនិយាយ​ដោយ​ឡែក​។​

ប្រតិភូកាត់ខ្សែបូបើកផ្សារណាត់

ផ្សារណាត់ឧស្សាហពាណិជ្ជកម្មនៅតំបន់វាលទំ​នាប​ទន្លេគឺវឡុង-ខេត្តអានយ៉ាង គឺជាឱកាផ្សព្វផ្សាយ​ផលិត​ផល ទំនិញទៅដល់អ្នកប្រើប្រាស់ និងបង្ក​លក្ខ​ណៈ​​សម្រាប់ធុរកិច្ចក្នុង និងបរទេសជួបជុំសំណេះ​សំ​ណាល​ ប្រាស្រ័យទាក់ទង សហប្រតិបត្តិការអាជីវកម្ម ការ​អភិវឌ្ឍន៍សាខា និងបើកសហប្រតិបត្តិការអាជីវកម្ម និងពង្រីកទីផ្សារនាំចូល។ តាមរយៈនោះ ពង្រីក​ប្រសិទ្ឋ​ភាព​ក្នុងការជំរុញមិត្តភាព និងតភ្ជាប់ការទំ​នាក់ទំ​នង​ពាណិ​ជ្ជកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិ​យោគ​រវាងធុរកិច្ច រួមចំណែកបង្កើនចំណូល​អាហរណ៍​និ​ហ​រណ៍ អភិវឌ្ឍទីផ្សារក្នុង និងក្រៅប្រទេស។

ផ្សារណាត់ឧស្សាហពាណិជ្ជកម្មនៅតំបន់វាលទំ​នាប​ទន្លេគឺវឡុង-ខេត្តអានយ៉ាង​ ឆាំ្ន ២០២៣ នឹង​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមិថុនា ដោយ​មាន​ការចូលរួមពីតូបអាជីវកម្មជាង ៤០០ មកពី ១៧​ខេត្ត​​-ក្រុងក្នុងប្រទេស និងព្រះរាជាណាចក្រកម្ពុជា។ ក្នុង​​នោះបូបទំនិញ​ត្រូវបាន​បែង​ចែក​ជា​តំបន់៖ តំបន់ផ្ទះ​រួម។ តំបន់តាំងពិព័រណ៍ផលិតផលរបស់ខេត្ត អានយ៉ាង និង​បណ្តាខេត្តក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ តំបន់ដាក់តាំងបង្ហាញ និងណែនាំផលិតផល​របស់​ធុរ​កិច្ច​ក្នុងនិងក្រៅខេត្ត។តំបន់តាំងពិព័រណ៌ ណែនាំ​ផលិ​ត​ផលពិសេសរបស់ធុរកិច្ចមកពីព្រះរាជាណាចក្រកម្ពុជា។ តំបន់អាហារ និងតំបន់ណែនាំវប្បធម៌​ពិសេស​របស់​ខេត្ត​អានយ៉ាង។

លោក ត្រឹនអាញ់ធឺ អនុប្រធាន អនុប្រធាន​ប្រជា​ជនខេត្តអានយ៉ាង ជាមួយប្រតិភូទស្សនាតូបទំ​និញ​នៅក្នុងផ្សារណាត់

បណ្តាផលិតផលដែលចូលរួមក្នុងផ្សារណាត់រួមមាន៖ កសិ រុក្ខនិងជលផល។ ទំនិញប្រើប្រាស់ អាហារ ប្រ​ដាប់ប្រដាប្រើប្រាស់ ឧបករណ៍អគ្គិសនី។ ទំនិញគឺ​ជា​ទំ​និញឧស្សាហកម្ម - សិប្បកម្ម។ ផលិតផល OCOP។ ទំ​និញពិសេស គំរូរបស់តំបន់នីមួយៗ និងការផ្សព្វ​ផ្សាយ​​ទេសចរណ៍ អំពាវនាវការ​វិនិយោគ​ពី​ខេត្តនានា​។

ប្រជាជនកុះករចូលរួមទិញទំនិញនៅក្នុងផ្សារណាត់

ក្នុង​ក្របខណ្ឌផ្សារណាត់នេះថែមទាំង​មាន​សកម្ម​ភាព​​ដូច​ជា៖ កម្មវិធី​សន្និបាត​ស្តីពី​ការងារ​ជំរុញ​ពាណិជ្ជ​កម្ម​​នៅតំបន់​ភាគខាងត្បូង។ កម្មវិធីសន្និបាតតភ្ជាប់​ការ​ផ្គត់​ផ្គង់របស់ខេត្ត និងក្រុងក្នុងតំបន់វាលទំនាបទន្លេ​គឺវ​ឡុង​ជាមួយខេត្ត ហាយយឿងនិងខេត្តអានយ៉ាង។កម្មវិធីដើម្បីណែនាំផលិតផលថ្មី បញ្ចុះ​តម្លៃ​ដ៏​ទាក់ទាញនៃបណ្តាអាជីវកម្ម។កម្មវិធីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងធុរកិច្ចក្នុង និងក្រៅខេត្ត៕

ប្រែ៖ ណារីពៅ


មាតិកា

9accc0ad-38ed-4c4a-9c51-6e7acee89624

Khai mạc Hội chợ Công Thương vùng Đồng bằng sông Cửu Long - An Giang năm 2023

/wps/wcm/connect/28d36cf0-a212-4f7f-80fa-94c159d7fd93/DSC_3850.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-28d36cf0-a212-4f7f-80fa-94c159d7fd93-oyOYWEk