ត្រួតពិនិត្យការងារបង្ការ និងពន្លត់ភ្លើងឆេះព្រៃឆ្នាំ២០២៥ នៅទីរួមខេត្តទិញបៀន

ដើម្បីបង្កើនការងារគ្រប់គ្រងការពារព្រៃឈើ និងបង្ការពន្លត់ភ្លើងឆេះនៅរដូវប្រាំងឆ្នាំ ២០២៥ នៅថ្ងៃទី ១១ ខែកុម្ភៈ ក្រុមរុក្ខបាលចល័ត និងបង្ការពន្លត់ភ្លើងឆេះព្រៃ ស្ថិតក្រោមសាខានាយកដ្ឋានការពារព្រៃឈើខេត្តអានយ៉ាង បានបង្កើតក្រុមការងារចុះទៅពិនិត្យដីជាក់ស្តែងនិងត្រួតពិនិត្យមធ្យោបាយ ឧបករណ៍បង្ការ និងពន្លត់ភ្លើងឆេះព្រៃនៅឃុំអានណុង ទីរួមខេត្តទិញបៀន។

ពិនិត្យការដំណើរការនិងប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ពន្លត់អគ្គីភ័យ

នៅកន្លែងនីមួយៗ ក្រុមការងារបានត្រួតពិនិត្យ​មធ្យោបាយនិងឧបករណ៍បង្ការ និងពន្លត់ភ្លើងឆេះព្រៃ។ ការប្រើប្រាស់ម៉ាស៊ីនពន្លត់អគ្គិភ័យ ម៉ាស៊ីនផ្លុំខ្យល់ ស្ថានភាពស្តុកទឹកក្នុងអាងផ្ទុកទឹក ធុងប្លាស្ទិចនិងត្រួតពិនិត្យប្រភពទឹកនៅតាមស្រះធម្មជាតិជាដើម។ ទន្ទឹម​និង​នោះក្រុមការងារក៏ត្រួតពិនិត្យជាក់ស្តែងតំបន់មានហានីភ័យ​និងសំខាន់ដែលអាចមានលទ្ឋភាពឆេះខ្ពស់ បណ្តា​គ្រួសាររស់នៅប្របតាមព្រៃនិងស្តាប់របាយការណ៍ការងារម្ចាស់ការរៀបចំកម្លាំងយាមល្បាតជាប្រចាំត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទាន់ពេលវេលានៅពេលដែល​មានករណីភ្លើងឆេះកើតឡើង។

ពិនិត្យឧបករណ៍ផ្ទុកទឹកនិងស្រះដើម្បីបម្រើការងារបង្ការពន្លត់អគ្គីភ័យ

តាមរយៈនោះក្រុមការងារបានកត់ត្រាទទួលស្គាល់ទិដ្ឋភាពនៃការបង្ការទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃយ៉ាងសកម្ម និងស្នើដល់មូលដ្ឋានឲ្យបង្កើន​ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រៃឈើរបស់រដ្ឋ លើកកម្ពស់តួនាទី និង​ភាទទួលខុសត្រូវរបស់បណ្តាថ្នាក់ បណ្តាផ្នែក ជាពិសេស​​គឺម្ចាស់ព្រៃឈើក្នុងការគ្រប់គ្រង ការពារ អភិវឌ្ឍន៍ និងប្រើប្រាស់ព្រៃឈើ។ រួមជាមួយនោះ ជំរុញ​ខ្លាំង​ការ​ផ្តល់ព័ត៌មានអំពីកម្រិតអគ្គិភ័យ ផ្សព្វផ្សាយ​ឃោស​នា​​​ច្បាប់ និងណែនាំដល់អង្គការបុគ្គល ឲ្យលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ អនុវត្តឲ្យបានត្រឹមត្រូវនូវបទបញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងឧបករណ៍ និងម​ធ្យោ​​​​បាយបង្ការពន្លត់អគ្គិភ័យ ត្រៀមជាស្រេចក្នុង​ការ​​បង្ការពន្លត់ភ្លើងឆេះព្រៃឲ្យបានទាន់ពេលវេលា និងមាន​​ប្រសិទ្ធភាព

ប្រែ៖ ណារីពៅ