នារសៀលថ្ងៃទី ១៣ មករា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានទទួលជួបគណៈប្រតិភូខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីខេត្តអានយ៉ាង ក្នុងឱកាសនិទាឃរដូវឆាំ្នម្សាញ់ ២០២៥។
អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត អានយ៉ាង លោកស្រី ស្រ៊ុន ស្រីនាង បានផ្ញើសារសួរសុខទុក្ខ និងជូនពររបស់អភិបាលខេត្តកណ្តាល ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាម នារដូវផ្ការីកឆ្នាំ២០២៥។ ក្នុងឱកាសនិទាឃរដូវឆាំ្នម្សាញ ២០២៥ លោកស្រី ស្រ៊ុន ស្រីនាង គោរពជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាង ឲ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។ ហើយជូនពរឲ្យទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរមានភាពយូរអង្វែង និងនិរន្តរភាពតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។ លោកស្រី ស្រ៊ុន ស្រីនាង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងដំណើរការសហប្រតិបត្តិការរបស់ខេត្តកណ្តាល និងខេត្តអានយ៉ាងនាពេលថ្មីៗនេះ។ តាមរយៈនេះ សង្ឃឹមថា ខេត្តទាំងពីរនឹងបន្តរក្សា អភិវឌ្ឍន៍ និងពូនជ្រំទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
សម្តែងនូវការសប្បាយរីករាយក្នុងការស្វាគមន៍គណៈប្រតិភូខេត្តកណ្តាលមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មីដល់ខេត្តអានយ៉ាង ក្នុងឱកាសនិទាឃរដូវនៅឆាំ្នម្សាញ់ ២០២៥ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងគ្នា តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមកនូវគ្រប់កាលៈទេសៈ។ក្នុងទំនាក់ទំនងសហប្រតិបត្តិការទូទៅរវាងវៀតណាម និងកម្ពុជា ក៏ដូចជាខេត្តទាំងពីរគឺខេត្តអានយ៉ាង និងខេត្តកណ្តាលតែងតែរក្សា បង្កើន ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ការបោះបង្គោលព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ អប់រំ សុខាភិបាលជាដើម។
ពិសេស រណសិរ្សនិងអង្គការមហាជននៃខេត្ត អានយ៉ាង តែងតែចលនាសប្បុរសជន ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតស្ម័គ្រចិត្តទៅពិនិត្យព្យាបាលជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តកណ្តាល។ បណ្តាមន្ទីរ គណ ផ្នែក ខេត្តនិងបណ្តាស្រុក ទីរួមខេត្ត ក្រុងជាប់ព្រំដែន តែងតែផ្លាស់ប្តូរព័ត៌មាននិងផ្សព្វផ្សាយមានប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាពនាំចូល និងនាំចេញរបស់ធុរកិច្ច និងការផ្លាស់ប្តូរទំនិញរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ ទាំងអស់ដើម្បីគោលដៅនាំមកនូវជីវភាពរស់នៅកក់ក្តៅ រុងរឿង និងសុភមង្គលជូនដល់ប្រជាជន និងកសាងផ្លូវព្រំដែនវៀតណាម-កម្ពុជាស្ថិរភាព សន្តិភាព សប្រតិត្តិការអភិវឌ្ឍន៍។
ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាម លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានជូនពរលោកស្រី ស្រ៊ុន ស្រីនាង និងសមាជិកគណៈប្រតិភូខេត្តកណ្តាល រួមជាមួយក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យនូវរាល់បេសកកម្មទាំងអស់ សូមជូនពរឲ្យមានចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណីល្អរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា និយាយរួម និងរវាងខេត្ត អានយ៉ាង និងខេត្តកណ្តាល និយាយដោយឡែកមានភាពស្ថិតថរចីរកាលពីជំនាន់មួយទៅជំនាន់មួយ៕
ប្រែ៖ ណារីពៅ