ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាមនៅស្រុកអានភូ

នៅថ្ងៃទី ១៤ មករា លោក ង៉ោកុងធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នថ្មីវៀតណាមឆាំ្ន ២០២៥ នៅស្រុកអានភូ។

លោក ង៉ោកុងធឹក អនុប្រធានគណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យ​ចូលឆាំ្ន​ថ្មី​នៅបក្ខភាគស្រុកនិងគណៈកម្មាធិការប្រជាជនស្រុកអានភូ 

អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មី នៅ​ប៉ុស្តិ៍​ការពារព្រំដែនឡុងប៊ិញ និងប៉ុស្ត៍ការ​ពារព្រំដែន​វិញ​ហូយ​ដុង 
ជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយគំរូនៅស្រុក អានភូ

តាមនោះ គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគស្រុក និងគណៈកម្មាធិការប្រជា​​ជនស្រុកអានភូ។ ប៉ុស្ត៍ការពារ​ច្រកទ្វារព្រំដែន​ឡុង​ប៊ិញ​ ប៉ុស្តិ៍ការពារព្រំដែនវិញហូយដុង (កងទ័ព​ការ​ពារ​ព្រំដែន​អានយ៉ាង)។

អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី​បក្ខភាគ​ស្រុក គណៈកម្មាធិការប្រជាជនស្រុកអានភូ លោក ង៉ោ​កុក​ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានពិនិត្យឡើងវិញនូវសមិទ្ធិផលវិជ្ជមានក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តនៅក្នុងឆ្នាំ ២០២៤។ ទន្ទឹម​និងនោះ ស្នើបក្ខភាគស្រុក គណៈកម្មាធិការប្រជាជនស្រុកអានភូ បន្តខិតខំប្រឹងប្រែង និងជ្រោងខ្ពស់​ស្មារ​តី​​សាមគ្គីភាពនៅក្នុងប្រព័ន្ធនយោបាយមូលដ្ឋានទាំងមូល ដោយប្តេជ្ញាអនុវត្តជោគជ័យនូវភារកិច្ច និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥  រួមចំណែក​ទៅ​​ក្នុងភាពជោគជ័យរួមរបស់ខេត្ត។

នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន ឡុងប៊ិញ និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន វិញហូយដុង លោក​អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាន សួសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះជីវភាព និងកម្ម​​ភាពរបស់កម្មាភិបាល យុទ្ឋជន និងក្តាប់ច្បាស់​នូវ​ស្ថានភាពការងាររបស់អង្គភាព។ តាមរយៈនោះ សំណូមពរដល់គ្រប់អង្គភាពទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីប្ដេជ្ញាចិត្តឈ្នះ សម្រេចបានជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូននៅក្នុងឆ្នាំថ្មីនេះ។ ជាពិសេស តែងតែរក្សាយ៉ាងតឹងរ៉ឹងនៅរបបត្រៀមខ្លួនប្រយុទ្ធ រីករាយ​និទាឃរដូវមិនភ្លេចភារកិច្ចជាកងទ័ព “ស័ក្តិបៃតង នៅ​តាម​ព្រំដែន។

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង សមមិត្ត ង៉ោកុងធឹក បានជូនពរដល់ក្មាភិបាល ប្រជាជនស្រុកអានភូ និងកងកម្លាំង​កងទ័ពការពារព្រំដែនទទួលឆាំ្នថ្មីជោគជ័យ សុមង្គល សប្បាយរីករាយ សាមគ្គី រួមដៃកសាងមាតុភូមិ​អាន​យ៉ាង កាន់តែអិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បាន អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយគំរូនៅស្រុកអាន​ភូផងដែរ៕ 

 ប្រែ៖ ណារីពៅ