ក្នុងឱកាសទទួលឆាំ្នថ្មីប្រពៃណីជាតិវៀតណាមឆាំ្ន២០២៥ អានយ៉ាងនឹងរៀបចំសកម្មភាពស្វាគមន៍បុណ្យចូលឆាំ្នថ្មីជាច្រើនលើភូមិសាស្ត្រខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ តម្លាភាព ធានាបានភាពសាមគ្គី ភាសប្បាយរីករាយនិងសុវត្ថិភាព ប្រិតសំចៃ សមស្របនឹងផ្នត់រស់នៅវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រសើរបស់ជនជាតិ។
ជាក់ស្តែង គណៈកម្មាធិការប្រជាជនខេត្តបានចាត់ឲ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ធ្វើជាអធិបតីភាពសហារជាមួយគណៈកម្មាធិការប្រជាជនទីក្រុងឡុងស្វៀន រៀបចំសកម្មភាពសម្តែងសិល្បៈ-បាញ់កាំជ្រួចផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាំ្ន ២០២៥ និងអបអរសាទរខួបលើកទី ៩៥ ឆាំ្ន ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អានយ៉ាង នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដើម្បីប្រជាជនទាំងអស់ក្នុងខេត្តបានរីករាយ។
បើតាមផែនការ សន្និដ្ឋានថានឹងរៀបចំសកម្មភាពវប្បធម៌ សិល្បៈ ប្រកួតកីឡា ការតាំងពិពណ៌វិចិត្រសិល្បៈ រូបថត ឯកសារ ពិធីបុណ្យប្រពៃណី ផ្សារនិទាឃរដូវជាដើម ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។
រៀបចំជំនួបមុខជនជាតិ និងសាសនាគំរូ។ ជំនួបមុខសារព័ត៌មាននិទាឃរដូវ។ ជំនួបមុខប្រតិភូបញ្ញវន្ត អ្នកនិពន្ធ សិល្បករ (ប្រតិភូជាអណិកជន អ្នកស្ម័គ្រចិត្តវៀតណាមបរទេសនៅលើភូមិសាស្ត្រខេត្ត។ សួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មី ដល់គណៈកម្មាធិការទំនាក់ទំនងអ្នករួមស្រុកកំណើតអានយ៉ាង នៅទីក្រុងហូជីមិញ កម្មវិធីថ្នាក់ដឹកនាំខេត្ត អានយ៉ាង ជួបជាមួយពាណិជ្ជករ បញ្ញវន្ត និង ជនរួមជាតិនៅទីក្រុង ហូជីមិញ។ ជំនួបមុខថ្នាក់ដឹកនាំខេត្តតាមសម័យកាល។ គោរពវិញ្ញាណខន្ឋយុទ្ឋជនពលីនៅឈាបនដ្ឋានខេត្តនិងថ្វាយផ្កានៅស្តូបលោកប្រធានតូនឌឹកថាំង។
រៀបចំសកម្មភាពសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មូលដ្ឋានសាសនាក្នុងខេត្ត។ រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត។
គណៈកម្មាធិការប្រជាជនខេត្ត ស្នើអាជ្ញាធរមូលដ្ឋានរៀបចំភ្លើង លម្អផ្កា និងដាំដើមឈើលម្អនៅតាមដងផ្លូវមជ្ឈមណ្ឌលខេត្ត មណ្ឌលស្រុក ទីរួមខេត្ត ក្រុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធានាបាននូវសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការទប់ស្កាត់ឆេះផ្ទុះ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង។
ក្រៅពីនេះ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការគ្រប់គ្រង និងរៀបចំពិធីបុណ្យទៅតាមបទប្បញ្ញត្តិ ដោយធានាថា សកម្មភាពបូកសរុបឆ្នាំ សប្បាយនិទាឃរដូវ អបអរសាទរបុណ្យចូលឆាំ្នថ្មី ជំនួបមុខនាដើមឆ្នាំជាដើម បានរៀបចំយ៉ាងជាក់ស្តែង និងប្រកបដោយសុវត្ថិភាព សមស្របនឹងលក្ខខណ្ឌថវិការបស់ស្រុក។ ទ្រង់ទ្រាយរៀបចំសមស្របទៅនឹងលក្ខណៈនៃព្រឹត្តិការណ៍នីមួយៗ និងលក្ខខណ្ឌជាក់ស្តែង៕
ប្រភព៖ ផែនការលេខ ០២/KH-UBND ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥
ប្រែ៖ ណារីពៅ