អានយ៉ាងប្រារព្ធពិធីជំនួបជាមួយប្រតិភូបញ្ញវន្ត និងវិចិត្រករនៅដើមឆ្នាំ២០២៥

ព្រឹកថ្ងៃទី ១២ ខែ កុម្ភះ បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងរៀបចំជំនួបមុខប្រតិភូបញ្ញវន្តនិងវិចិត្រករនាដើមនិទាឃរដូវឆ្នាំ២០២៥។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោកស្រី ដាំងធីហ្វារ៉ី ប្រធានគណកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តអានយ៉ាង។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង និងបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត។ ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្តរួមជាមួយប្រតិភូបញ្ញវន្តនិងវិចិត្រករបានអញ្ជើញចូលរួម។

ទិដ្ឋភាពពេលជំនួបមុខ

ប្រតិភូចូលរួមពីធីជំនួបមុខ
លោក ង្វៀនវ៉ាន់យ៉ាវ អតីតសមាជិកគណ​កម្មាធិ​ការ​មជ្ឈិម​បក្ស អតីតប្រធានគណកម្មាធិការការ​ទូតរដ្ឋ​សភា​នី​តិ​កាលទី ១៤ ថ្លែងមតិ
លោក ង្វៀនហ៊ូវខាញ់ អតីតលេខាបក្ខភាគ​ខេត្តអាន​យ៉ាង​ ថ្លែងមតិ

គណប្រតិភូបញ្ញវន្តនិងវិចិត្រករថ្លែងក្នុងពេលជំនួបមុខ
លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធាន​​ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ថ្លែង​មតិក្នុង​កិច្ច​ជំនួប​មុខ
លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងជូនផ្កាដល់ប្រតិភូបញ្ញវន្តនិងវិចិត្រករក្រៅខេត្តដែលមានសមិទ្ឋិ មាន​កេរ្ត៍​ឈ្មោះ​ មានកិត្យានុភាព និងតែងតែរួមដំណើរ ផ្សារ​ភ្ជាប់​នឹង​ស្រុកកំណើតអានយ៉ាង

ជូនផ្កាដល់វិចិត្រករខេត្តអានយ៉ាងនៅតាមវិស័យឯកទេសនីមួយៗដែលទទួលបានពានរង្វាន់នៅក្នុងការប្រឡង មហោស្រពថ្នាក់មជ្ឈិម តំបន់និងខេត្តរៀបចំ

ប្រតិភូថតរូបអនុស្សាវរីយ៍

ថ្លែងមតិក្នុងពិធីជំនួបមុខ លោក ឡេវ៉ាន់នឹង អនុ​លេ​ខា​ប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានព័ត៌មានថា៖ ក្នុងឆ្នាំ ២០២៤ ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏ខេត្ត​អានយ៉ាង នៅតែសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌។ អត្រាកំណើន GRDP របស់ខេត្តសម្រេចបាន៧,១៦% ខ្ពស់ជាងកម្រិត​មធ្យមភាគទូទាំងប្រទេស ក្នុងខណៈដែលគោលដៅសេដ្ឋកិច្ចសង្គមដែលកំណត់ភាគច្រើនសុទ្ឋតែសម្រេចបាន និងលើសផែនការ។ វិស័យវប្បធម៌ និងសង្គមក៏បានកត់ត្រានូវសញ្ញាសម្គាល់ដ៏ជ្រាលជ្រៅជាច្រើន

សមិទ្ធិផលខាងលើសុទ្ធតែជាសញ្ញាសម្គាល់ពិសេសរបស់ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករក្នុង និងក្រៅខេត្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងនេះ ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងវិចិត្រករបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយខេត្តអានយ៉ាងឆ្លផុតការលំបាកទាំងឡាយ និងបន្តឆ្ពោះទៅមុខ​​លើមាគ៌ាអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងនិរន្តរភាព។       លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំ​ការបក្ខ​ភាគ​ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ជាពិសេស​ បក្ខភាគខេត្តអានយ៉ាង បានកំណត់យ៉ាងច្បាស់​នូភារកិច្ចរបស់ខ្លួន ហើយប្តេជ្ញាផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយនូវដំណោះស្រាយ ដើម្បីអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិឆ្នាំ២០២៥ ២០៣០។​​តាមរយៈ​នោះ​ស្នើ​៖​ បណ្តាថ្នាក់ បណ្តាផ្នែកនូវក្នុងខេត្តផ្តោត​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចតាមឯកសារណែនាំរបស់បក្ខភាគខេត្ត និងរដ្ឋាភិបាលមម្ឈិម អំពីបញ្ញវន្ត វប្បធម៌ អក្សរសាស្ត្រ និងវិចិត្រសិល្បៈ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយនិងចូលរួមជ្រោមជ្រែងឲ្យមានប្រសិទ្ធភាពចំពោះសកម្មភាពបូកសរុប ៥០ឆ្នាំនៃមូលដ្ឋានអក្សរសាស្ត្រ​​ និងវិចិត្រសិល្បៈវៀតណាម និងខេត្តអានយ៉ាង ចាប់តាំងពីថ្ងៃប្រទេសជាតិបានបង្រួបបង្រួម (១៩៧៥-២០២៥)។ 

ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងវិចិត្រករបន្តបញ្ជាក់​​ពីភារទទួលខុសត្រូវ និងបេសកកម្មរបស់ពួកគេក្នុង​សម័យអភិវឌ្ឍន៍ថ្មី។ ចូលរួមក្នុងវិស័យមាន​ប្រៀប​ខ្លាំងរបស់ខេត្ត ស្រាវជ្រាវប្រធានបទ​ដែលមានតម្លៃក្នុង​ការអនុវត្តជាក់ស្តែងខ្ពស់ ទន្ទឹមនិងនោះត្រូវស្មោះត្រង់​នឹង​ខ្លួនឯង នឹងប្រជាជន នឹងវិទ្យាសាស្ត្រ។

វិចិត្រករត្រូវតែបរិច្ចាកនិងច្នៃប្រឌិតឥតឈប់ឈរ ដើម្បីនាំមកនូវវណ្ណកម្មសិល្បៈដ៏រស់រវើក ដែលឆ្លុះបញ្ចាំង​​ពីដង្ហើមនៃសម័យកាល និងការពិតនៃជីវិត។ សកម្មភាពច្នៃប្រឌិតចាំបាច់ត្រូវភ្ជាប់នឹងជីវិតពិត រួមផ្សំជាមួយកត្តាសេដ្ឋកិច្ច នយោបាយ ដើម្បីវិចិត្រ​សិល្បៈមិនត្រឹមតែជាមធ្យោបាយកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជា​​ប្រភពនៃកម្លាំងស្មារតី អមជាមួយនឹងការអភិវឌ្ឍន៍​របស់​មូលដ្ឋានផងដែរ។ ទន្ទឹមនិងនោះ ផ្សព្វផ្សាយ និងណែនាំ​វណ្ណកម្មលើកសរសើរប្រពៃណីទំនៀមទម្លាប់ដ៏ល្អបស់ខេត្តអានយ៉ាង រួមចំណែកលើកកម្ពស់មុខមាត់​នៃ​​ខេត្តក្នុងចិត្តប្រជាជន និងមិត្តអន្តរជាតិ៕ 

ប្រែ៖ ណារីពៅ