អានយ៉ាងបំផុសចលនាយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត និងពិធីបុណ្យនិទាឃរដូវក្រហម

នៅថ្ងៃទី ១៦ ខែមករា សហព័ន្ឋពលករខេត្តសហការជាមួយសមាគមកាកបាតក្រហមខេត្តអានយ៉ាង (ស្ថាប័នប្រចាំការនៃគណកម្មការណែនាំបំផុសបរិចាកឈាមស្ម័គ្រចិត្តខេត្តអានយ៉ាង) រៀបចំពិធីបំផុសយុទ្ឋនាការបរិចាកឈាមស្ម័គ្រចិត្តក្នុងឱកាសបុណ្យចូលឆាំ្ន “ពីធីនិទាឃរដូវក្រហម” ឆាំ្ន ២០២៥។

ប្រតិភូចូលរួមពិធីបំផុស
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មាធិការ​ប្រ​ជា​ជនខេត្តអានយ៉ាង ថ្លែងមតិក្នុងពិធីបំផុស
ជូនផ្កាដល់អ្នកបរិច្ចាគឈាមស្ម័គ្រចិត្តច្រើនលើក

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាយ៉ាង អញ្ជើញចូលរួម និង​បំផុស​យុទ្ធនាការ

ថ្លែងមតិក្នុងពិធីបំផុស “យុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តសម្រាប់ពិធីបុណ្យចូលឆាំ្ន និងនិទាឃរដូវ” ឆ្នាំ ២០​២៥ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយាង បានអះអាងថា ការបរិច្ចាកឈាមមិនគ្រាន់តែជាសកម្មភាពដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ . ការបរិច្ចាកឈាមមិនមែនគ្រាន់តែជាសកម្មភាពមួយដងប៉ុណ្ណោះទេ ប៉ុន្តែត្រូវរក្សាឲ្យ​បានទៀងទាត់ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមមាន​ស្ថិភាពសម្រាប់មន្ទីរពេទ្យ។ ការបរិច្ចាកឈាមទៅ​តាម​កាល​កំណត់ មិនត្រឹមតែជួយឲ្យអ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងជួយពិនិត្យសុខភាពឲ្យយើងជាប្រចាំទៀតផង។

នៅក្នុងពិធីបំផុសចនា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអំពាវនាវ​ឲ្យស្ថាប័ន អង្គការសង្គម អាជីវកម្ម សាលារៀន អង្គភាពប្រដាប់អាវុធ និង ប្រជាជនទាំងមូល​យកចិត្តទុកដាក់​ចូល​រួម រួមចំណែកធានាឲ្យមានគ្រប់​ឈាមសម្រាប់ការព្យាបាលបន្ទាន់ និង ការព្យាបាលអ្នកជំងឺក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំម្សាញ់ ២០២៥ និងខែបន្ទាប់

យុទ្ធនាការយុទ្ធនាការបំផុសបរិច្ចាគឈាមស្ម័គ្រ​​ចិត្តក្នុងឱកាសបុណ្យចូលឆាំ្ន និងរដូវផ្ការីកក្រហម” គឺជាសកម្មភាពដ៏សំខាន់ដែលរួមចំណែកក្នុងការនាំមកនូវជីវិត និងសុខភាពដល់អ្នកជំងឺរាប់ពាន់នាក់ដែលត្រូវការការបញ្ចូលឈាម។ នេះជាលើកទី ១៩ ហើយ​ដែលខេត្ត​ អានយ៉ាង បានរៀបចំ យុទ្ធនាការ​បំផុស​ចលនា​បរិច្ចាគឈាមស្ម័គ្រចិត្តសម្រាប់បុណ្យចូលឆាំ្ន និងនិទា​​រដូវក្រហម”៕ 

ប្រែ៖ ណារីពៅ