អានយ៉ាង៖ ថវិកាជាង ២២៣ ពាន់លានដុងគាំទ្រការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោម និងថែទាំអ្នកក្រីក្រ

ព្រឹកថ្ងៃទី៤ ខែធ្នូ បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានប្រារព្ធយ៉ាងឱឡារិកនូវពិធីរួមដៃលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្ត។ ចលនាមូលនិធិ “ដើម្បីអ្នកក្រីក្រ” ឆ្នាំ២០២៤ និង “ដើមឈើនិទាឃរដូវ” បុណ្យចូលឆាំ្នថ្មីឆាំ្នម្សាញ់២០២៥ ដើម្បីកៀរគរប្រភពធនធាន រួមដៃថែទាំអ្នកក្រីក្រ ការងារសន្តិសុខសង្គម និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃខេត្ត។

សិល្បះអបអរសាទរ
ទិដ្ឋភាពនៃពិធី

ប្រតិភូចូលរួម 

អញ្ជើញចូលរួមមានលោក ហូវ៉ាន់ម៉ឹង សមាជិក​បម្រុង​គណៈកម្មាធិការមជ្ឈិមបក្ស អនុលេ​ខាបក្ខ​ភាគ​ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ លោក ឡេ​វ៉ាន់​នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត​ ប្រធាន​ក្រុម​ប្រឹក្សាប្រជាជនខេត្ត រួមជាមួយនឹងសមមិត្តក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ខភាគខេត្ត។ លោកស្រី ដាំងធីហ្វារ៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង រួមជាមួយសមមិត្តសមាជិក​គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក​ខេត្តនិងថ្នាក់ដឹកនាំមន្ទីរ ផ្នែក  និងមូលដ្ឋាន។ សមា​ជិកគណចលនាមូលនិធិ “ដើម្បីអ្នកក្រីក្រ” ខេត្ត។ រួម​ជា​មួយតំណាងបណ្តាអង្គការសាសនា ក្រុមហ៊ុន អា​ជី​​កម្មនៅក្នុងនិងក្រៅខេត្តចូលរួម។ 

រយៈពេលកន្លង ខេត្តអានយ៉ាង បានផ្សព្វផ្សាយ​គោលនយោបាយស្របគ្នានិងមានប្រសិទ្ធភាពសម្រាប់​អ្នក​មានសគុណ កាត់បន្ថយភាពក្រីក្រ និងកម្មវិធីគោលដៅជាតិ។ រួមជាមួយនោះ ចលនាប្រឡងប្រណាំង “ដើម្បីអ្នកក្រីក្រ - មិនទុកអ្នកណាចោល បានបក្ខភាគនិង​អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ និងការគាំទ្រឧបត្ថម្ភ​របស់​សហ​គមន៍ធុរកិច្ច សហគ្រិន និងសប្បុរសជន ឥស្សជនសាសនា និងប្រជាជនទាំងអស់យកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលសំខាន់ៗ រួម​ចំណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រជាជន រួម​ចំណែក​ធានារបប​សន្តិសុខ​សង្គម។

ប៉ុន្តែ ការ​រស់​នៅ​របស់​គ្រួសារ​ក្រីក្រ និងបៀត​ក្រីក្រ​មួយ​ផ្នែក​នៅ​តែ​មាន​ការ​លំបាក។ រហូតមកដល់ពេលនេះ ខេត្តទាំងមូលនៅមានគ្រួសារក្រីក្រ និង​បៀត​ក្រី​​ក្រជាង ២៤.០០០គ្រួសារ ហើយជាង ៣.៧២០ គ្រួសារ​ត្រូវរស់នៅក្នុងផ្ទះបណ្តោះអាសន្នទ្រុឌទ្រោម ត្រូវ​ការ​ជួសជុល និងសាងសង់នៅឆ្នាំ ២០២៥។ គ្រួសារក្រី​​ក្រ និងបៀតក្រីក្រជាង ២៤.៣៩៥ គ្រួសារចង់ទទួលបានអំណោយដើម្បីអំណរនិទាឃរដូវ និង​អំណរ​បុណ្យ​ចូលឆាំ្មថ្មីប្រពៃណីជាតិ។ ទន្ទឹមនឹងការយកចិត្តទុក​​ដាក់របស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការជាខ្លាំងនូវការរួមដៃគ្នារួមវិភាគទានជាឯកច្ឆ័ន្ទ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច បណ្តាឥស្សរជនសាសនា និងសង្គមទាំងមូល ដើម្បីប្រជាជនមានលំនៅដ្ឋាន ស្ថិរភាព​សុវត្ថិភាពនាពេលឆាប់ៗខាងមុខនេះ និង​មាន​លក្ខ​ណៈ​អំ​ណរ​​បុណ្យចូលឆាំ្មថ្មី​ប្រពៃណី​ជាតិ។

ដើម្បី​ចលនា​រួម​ដៃ​លុប​បំបាត់​ផ្ទះ​បណ្ដោះ​អាសន្ន ​​ទ្រុឌទ្រោម​និងបំផុសចលនា “មូលនិធិដើម្បីអ្នកក្រីក្រ” ឆាំ្ន២០២៤ និង “ដើមនិទាឃរដូវ” បុណ្យចូលឆាំ្ន​ថ្មីឆាំ្ន​ម្សាញ់២០២៥នៅលើភូមិសាស្ត្រខេត្តបានសាយភាយទូលំទូលាយ ទទួលបានប្រសិទ្ឋភាពពិតប្រាកដ លោក ហូ​វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង​ បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និង​កង​កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ កម្មាភិបាល បក្ខ​ជន​ បុគ្គលិកនិយោជិត អង្គការ សាសនា​ធុរជន​និង​ប្រ​ជាជនទាំងអស់ក្នុងខេត្តលើកកម្ពស់និងផ្សព្វផ្សាយប្រពៃណីសាមគ្គី “ជួយយិតយោងគ្នា” របស់ជនជាតិវៀត​ណាម​ ដោយសកម្មភាពជាក់ស្តែង។

ថ្នាក់បក្ខភាគ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តោតលើ​​ការ​​ណែនាំ និងដឹកនាំកៀរគរប្រភពធនធានរបស់រដ្ឋ សង្គម ធុរកិច្ច និងប្រជាជនទាំងមូល ដើម្បីអនុវត្តឲ្យ​បានជោគជ័យនូវគោលដៅដែលបានកំណត់។ បន្តពិនិត្យ​ឲ្យបានហ្មត់ចត់លើភូមិសាស្ត្រខេត្តទាំងមូល ដោយតម្រូវ​ការ “មិន៣” (មិនខុសមុខសញ្ញា មិនខ្វះចន្លោះ​មុខ​សញ្ញា​ មិនកើតមានការតវ៉ាក្នុងនិងក្រោយផ្សព្វផ្សាយ អនុវត្តកម្មវិធី)។

ស្ថាប័ន អង្គការ សាសនា ធុរកិច្ច អ្នកឧបត្ថម្ភ និងប្រជាជនទាំងអស់ក្នុងខេត្ត ក៏ដូចជាប្រជាជនខេត្ត អាន​យ៉ាង​ ដែលកំពុងរស់នៅឆ្ងាយពីស្រុកកំណើត រួបរួម​កម្លាំង​ឆ្ពោះទៅមាតុភូមិ ដើម្បីឧបត្ថម្ភដល់​ប្រជាជន​ប្រមាណ ៤.៣៤៦ គ្រួសារ ដែលរស់នៅ​ក្នុងផ្ទះ​បណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ដែលត្រូវការជួសជុលឡើងវិញ និង​សាងសង់ក្នុងឆ្នាំ ២០២៥ក្រៅពីនេះ យកចិត្តទុកដាក់ គាំទ្រ ដល់ស្ថានភាពលំបាកទាំងអស់បាន​ទទួល​ស្វាគមន៍បុណ្យចូលឆាំ្នថ្មីក្នុងភាពកក់ក្តៅនៃក្តីស្រឡាញ់ ពោរពេញដោយអត្ថន័យនៃក្តីមេត្តា ក្នុងស្មារតី “ប្រទេសទាំងមូលរួមដៃដើម្បីអ្នកក្រីក្រ - មិនទុកអ្នកណា​ម្នាក់ចោល​​ឡើយ”។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃ​គណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មាធិ​ការ​​ប្រ​ជាជនខេត្តអានយ៉ាង បានមាន​ប្រសាសន៍​គាំ​ទ្រ​ការ​រួមដៃលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និង​ទ្រុឌ​ទ្រោម​និង​បំផុសចលនា មូលនិធិ “ដើម្បីអ្នកក្រីក្រ” ឆ្នាំ ២០​២៤​ និង “ដើមនិទាឃរដូវ” បុណ្យចូលឆាំ្នថ្មី ២០២៥ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា៖ គណៈកម្មាធិការរណសិរ្ស​​មាតុភូមិវៀតណាមខេត្ត និងមូលដ្ឋាននានា អនុវត្តបានល្អនូវការងារទទួល គ្រប់គ្រង និងប្រតិបត្តិការ ណែនាំការប្រើប្រាស់ប្រភពមូលនិធិស្របតាមបទបញ្ញត្តិ។ ជា​សាធារណៈ តម្លាភាពរាល់ចំណូល និងចំណាយទាំងអស់​។​ធានាថាប្រើប្រាស់មូលនិធិចំគោល ចំមុខសញ្ញា ជាក់​ស្តែង និងមានប្រសិទ្ធភាព។ ដាច់ខាតមិន​ទុកឲ្យ​កំហុស ខ្ជះខ្ជាយ និងភាពអវិជ្ជមានកើតឡើង។

គណៈប្រតិភូបានថ្លែងមតិជ្រោមជ្រែងក្នុងការបំផុសចលនារួមដៃលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ទ្រុឌ​ទ្រោម​ ប្របំផុសចលនាមូលនិធិ “ដើម្បីអ្នកក្រីក្រ” ឆ្នាំ ២០​២៤ និង “ដើមនិទាឃរដូវ” ឆ្នាំ ២០២៥ នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត 

ក្នុងឱកាសនេះ បណ្តាអង្គការ បុគ្គល ក្រុមហ៊ុន និងអាជីម្ម​ បានជូនតារាងនិមិត្តរូបនៃការគាំទ្រក្នុងការរួមដៃលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅ​លើ​ភូមិសាស្ត្រខេត្ត មូលនិធិ ដើម្បីអ្នកក្រីក្រ ឆ្នាំ ២០​២៤ និង “”ដើមនិទាឃរដូវ" ឆ្នាំ ២០២៥

លោកស្រី ដាំងធីហ្វារ៉ី ប្រធានគណៈកម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀតណាមខេត្តអានយ៉ាង ថ្លែងមតិនៅក្នុងពិធី

លោកស្រី ដាំងធីហ្វារ៉ី ប្រធានគណៈកម្មាធិការរណ​​សិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេលមួយសប្តាហ៍បំផុសចលនា តាមរយៈការផ្ញើលិខិតស្នើសុំទៅកាន់អង្គភាព ក្រុមហ៊ុន និងធុរកិច្ចក្នុង និងក្រៅខេត្ត ខេត្តអានយ៉ាង បានទទួលការចុះ​​ឈ្មោះគាំទ្រដោយសាច់ប្រាក់ និងវត្ថុគិតជាសាច់ប្រាក់​​ជិត ២២៣,២ពាន់លានដុង ក្នុងនោះ មាន ១០០ពាន់លានដុង ដែលបែងចែកដោយរដ្ឋាភិបាលមជ្ឈិម​ពី​សម្ព័ន្ឋ​ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម និងរ៉ែវៀតណាម។ ជាក់ស្តែង មូលនិធិសម្រាប់លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមប្រមាណជាង ១៣៩ ពាន់លានដុង​។​មូលនិធិ ដើម្បីអ្នកក្រីក្រ” ៣៤០ លានដុង មូលនិធិ​​នៃរបបសន្តិសុខសង្គមជិត ៩១,៦ ពាន់លានដុង

ប្រែ៖​ណារីពៅ