រសៀលថ្ងៃទី៣ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំពិធីបំផុសថ្ងៃបុណ្យដាំដើមឈើដើម្បីនឹកគុណលោកអ៊ំហូជានិច្ច ដោយប្រធានបទ “ដាំដើមឈើដើម្បីការពារ និងបង្ការបាក់រលុះដីទំនប់ព្រែកប្រឡាយឆ្នាំ២០២៥”។
លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្ត និងទីក្រុងឡុងស្វៀនអញ្ជើញចូលរួម។
ថ្លែងមតិនៅក្នុងពិធី លោកហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអះអាងថា៖ “ការដាំដើមឈើនៃថ្ងៃបុណ្យ ដើម្បីនឹកគុណលោកអ៊ំហូជានិច្ច” បានក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់ សម្រស់វប្បធម៌ និងជាចលនាមហាជនយ៉ាងទូលំទូលាយមួយដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាតិ។ ការដាំដើមឈើបង្កើតព្រៃបានរួមចំណែកការពារ និងកែលម្អបរិស្ថានអេកូឡូស៊ី កែលម្អទេសភាព និងបង្ការទប់ស្កាត់គ្រោះធម្មជាតិយ៉ាងសកម្ម ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
សម្រាប់ខេត្តអានយ៉ាង ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ខេត្តទាំងមូលបានដាំដើមឈើការពារព្រៃឈើគ្រប់ប្រភេទបានជាង ១៣,៥លានដើម។ ដោយឡែកក្នុងឆ្នាំ ២០២៤ ខេត្តទាំងមូលបានដាំដើមឈើបានជាង ៣,១ លានដើម ក្នុងនោះមានជាង ៤១៧ពាន់ដើមរុក្ខកម្មគ្រប់ប្រភេទបានដាំពីថវិការដ្ឋ។ នៅឆ្នាំ ២០២៥នេះ ខេត្តទាំងមូលបានសន្និដ្ឋានថានឹងដាំដើមឈើប្រហែលជា ៣,១លានដើម។ ក្នុងនោះនៅក្នុងពិធីបំផុសនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក បានសន្និដ្ឋានថានឹងដាំកូនឈើប្រមាណជាង៦៤ពាន់ដើមនៅក្នុងលើកនេះ ដែលជាការបើករដូវដាំដើមឈើប្រចាំឆ្នាំរបស់ខេត្ត។ ដោយឡែកនៅក្នុងទីក្រុង ឡុងស្វៀន នឹងដាំដើមឈើប្រហែលជា ៩,៣៧៥ដើម រួមមានដើមស្មាច់អូស្ត្រាលី ៩.០០០ដើម និងដើមជំពូទេព្យ ៣៧៥ដើម ដែលមានប្រវែង ១.៥០០ម៉ែត្រ។ តាមរយៈនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តល្អការងារបង្ការការពារព្យុះ ជំនន់ រការពារផលិតកម្ម កសិកម្ម ការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាសន្តិសុខការពារជាតិនៅលើភូមិសាស្ត្រខេត្ត។
ដើម្បីផ្សព្វផ្សាយអនុវត្តប្រកបដោយសុវត្ថិភាពនូវសារាចរណែនាំលេខ ០៣/CT-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការរៀបចំ ថ្ងៃបុណ្យដាំដើមឈើនឹកគុណលោកអ៊ំហូជានិច្ច” និងបង្កើនការងារគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើ។ តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអំពាវនាវបក្ខភាគគ្រប់លំដាប់ថ្ឋាក់ អង្គការបក្ស អាជ្ញាធរ មន្ទីរ គណ ផ្នែក រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយសង្គមនៅក្នុងខេត្តឲ្យឃោសនា ចលនាយ៉ាងសកម្មដោយទម្រង់ជាច្រើនទៅដល់មហាជនប្រជាជនអំពីគោលដៅនិងសារសំខាន់ដ៏ធំធេង និងអត្ថប្រយោជន៍ជាក់ស្តែងនៃការដាំដើមឈើការពារ និងអភិវឌ្ឍន៍ព្រៃឈើ។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ស្តីពីការការពារ និងការអភិវឌ្ឍន៍ព្រៃឈើ រួមចំណែកការពារជានិរន្តរភាពនៃបរិស្ថានអេកូឡូស៊ី។
ទន្ទឹមនិងនោះ ការរៀបចំដាំដើមឈើត្រូវធានាគុណភាព ប្រសិទ្ធភាព ជាក់ស្តែង មិនអួតអាងរូបភាព បង្កើតលក្ខខណ្ឌដើម្បីកៀរគរការចូលរួមពីអង្គការមហាជន។ ផ្តោតលើការជ្រើសរើសពូជក្នុងស្រុក និង ដើមឈើព្រៃមានឥទ្ឋិពលចម្រុះដែលសមស្របនឹងអាកាសធាតុ ដី និងលក្ខខណ្ឌដំណាំនៅតាមមូលដ្ឋាននីមួយៗ ដើម្បីធានាថាបន្ទាប់ពីបានដាំរួច ដើមឈើមានអត្រារស់រានមានជីវិតខ្ពស់ ការលូតលាស់ល្អ និងប្រសិទ្ធភាព។ ខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលដៅនៃគម្រោង “ដាំដើមឈើមួយពាន់លានដើមក្នុងដំណាក់កាល ២០២១ - ២០២៥” របស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងផែនការរបសគណៈកម្មាធិការប្រជាជនខេត្តកំណត់៕
ប្រែ៖ ណារីពៅ