ប្រកាសសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្ត្រៃរដ្ឋសភាស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំរបស់ខេត្ត ដំណាក់កាល ២០២៣ ២០២៥

ព្រឹកថ្ងៃទី ខែមករា បក្ខភាគក្រុង ក្រុមប្រឹក្សាប្រជាជន, គណកម្មាធិការប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិវ/ណទីក្រុងឡុងស្វៀនបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តលេខ ១២៨៥ របស់គណកម្មាធិការអចិន្ត្រៃរដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំរបស់ខេត្តអានយ៉ាងដំណាក់កាល ២០២៣ -២០២៥។

សិល្បះអបអរសាទរ 

ប្រតិភូចូលរួមពិធីប្រកាស 
លោក ឡេង្វៀនចូវ ប្រធានមន្ទីរមហា​ផ្ទៃសមា​ជិក​គណ​ណែ​​នាំ​រៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ដំ​ណាក់​​​កាល២០២៣–២០២៥ ប្រកាសសេ​ចក្តី​សម្រេច​ចិត្ត​របស់​គណគម្មាធិការអចិន្ត្រៃរដ្ឋសភា
លោក ឡេហុងក្វាង សមាជិកគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​​​ លេខាបក្ខភាគខេត្តអានយ៉ាង និងលោក ហូ​វ៉ាន់​ម៉ឹង​​​ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេ​​​ខា​បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​​​អានយ៉ាង  បានប្រគល់សេច្តីសម្រេច​ចិត្តនិង​ផ្កា​អប​អរ​​​សាទរ

លោក ហ្វិញក្វុកថៃ សមាជិកបក្ខភាគខេត្ត លេខា​បក្ខ​ភាគ​​​ក្រុងឡុងស្វៀន ប្រគល់សេចក្តីសម្រេច និងផ្កា​អប​អរ​​សាទរបក្ខភាគសង្កាត់មីស្វៀន
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃ​គណៈកម្មា​ធិការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង អញ្ជើញ​ថ្លែងមតិ​ក្នុងពិធី​ប្រ​កាស​
លោក ហ្វិញក្វុកថៃ សមាជិកគណៈកម្មាធិការបក្សខេត្ត លេ​ខាបក្ខភាគទីក្រុងឡុងស្វៀន ជូនកម្រងផ្កាលោក ឡេ​​ហុង​ក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេ​ខា​​​បក្ខ​ភាគខេត្តអានយ៉ាង និងលោក ហូវ៉ាន់ម៉ឹង សមា​ជិក​​បម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខា​បក្ខ​ភាគ​ខេត្ត ប្រធានគណៈកម្មាធិការប្រជា​ជនខេត្ត​អាន​យ៉ាង​
លោក ហ្វិញក្វុកថៃ សមាជិកបក្ខភាគខេត្ត លេខាបក្ខភា​គ​​ទី​ក្រុងឡុងស្វៀន ថ្លែងមតិទទួលយកមតិណែនាំ 

សមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មា​​​ធិការមជ្ឈិមបក្ស លេខាបក្ភាគខេត្តអានយ៉ាង ប្រធានណៈ​​ណែ​នាំរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ ដំណាក់​​កាល ២០២៣ - ២០២៥ នៃខេត្ត អានយ៉ាង​បាន​​អញ្ជើញចូលរួម និងណែនាំ។ អញ្ជើញចូលរួមក្នុងពិធី​​នេះ មានសមមិត្ត ហូវ៉ាន់ម៉ឹង សមាជិក​បម្រុង​នៃគណៈ​​កម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធាន​​​គណៈកម្មាធិការប្រជាជនខេត្ត; សមមិត្ត​សមាជិកគណៈ​​អចិន្ត្រៃយ៍បក្ខភាកខេត្ត សមាជិកគណៈកម្មាធិកាប្រ​​​តិបត្តិ​បក្ខភាគខេត្ត តំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជា​​​ជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្ស​​មាតុភូមិវៀតណាមខេត្តអានយ៉ាង មន្ទីរ គណ ផ្នែក ខេត្ត និងមូលដ្ឋាននានា

នៅក្នុងពិធីនេះ លោក ឡេង្វៀនចូវ ប្រធាន​មន្ទីរ​កិច្ច​​ការផ្ទៃក្នុង សមាជិកគណៈ​ណែ​នាំ​រៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ ដំណាក់កាល ២០២៣ - ២០២៥​​ បានប្រកាស​​សេចក្តីសម្រេចលេខ ១២៨៥ ចុះថ្ងៃទី​​ ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ របស់​គណៈកម្មាធិការអចិន្ត្រៃ​​យ៍រដ្ឋសភាស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ​របស់​​ខេត្តអានយ៉ាង ដំណាក់កាលឆ្នាំ ២០២៣ - ២០២៥​​ ជាក់ស្តែងរួមបញ្ចូលទំហំផ្ទៃដីធម្មជាតិទាំងមូលគឺ ១,៣​៩គម ទ្រង់ទ្រាយ​ប្រជា​សា​ស្ត្រ ១១.៤៧០ នាក់​របស់​​សង្កាត់ ដុងស្វៀន ចូលទៅសង្កាត់មីស្វៀន។ បន្ទាប់​ពី​​បញ្ចូល​គ្នា​រួច​ សង្កាត់មីស្វៀន មានទំហំផ្ទៃដី​ធម្មជាតិ​ ២គម និង​ទ្រង់ទ្រាយប្រជាសាស្ត្រជា​សរុប ២៣​.៣​៨៣​នាក់។ ក្រោយពីពេល​រៀបចំ​រួច ទីក្រុង​ឡុង​ស្វៀន​ មាន​អង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ​ចំនួន ១២  រួម​មាន​​​សង្កាត់ ១០ និង​ឃុំ ០២។

គិតជារួមខេត្តអានយ៉ាង ទាំងមូល បន្ទាប់ពីបាន​រៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ខេត្តអានយ៉ាង មានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន ១១ (រួមមានស្រុកចំនួន ០៧ ទីរួមខេត្តចំនួន ០២ និងទីក្រុងចំនួន ០២) អង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ​ចំនួន ១៥​ រួមមាន​ឃុំ​ចំនួន ១១០ សង្កាត់​ចំនួន ២៧ និងទី​រួម​ស្រុក​ចំនួន ១៨)។

នៅក្នុងពិធី គណៈអចិន្ត្រៃយ៍បក្ខភាគទីក្រុង​ឡុង​ស្វៀន​ បានប្រកាសនិង​ប្រគល់​សេចក្តីសម្រេចស្តីពីការបង្កើត​​បក្ខភាគសង្កាត់មីស្វៀន។ សេចក្តីសម្រេច​កំណត់​តែងតាំងគណៈកម្មាធិការ​បក្ខ​ភាគ​ គណៈអចិន្ត្រៃយ៍​​បក្ខភាគនិងលេខា អនុលេខាបក្ខភាគសង្កាត់ មី​ស្វៀន​ អាណត្តិ ២០២០-២០២៥។

ថ្លែងមតិក្នុងពិធី សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិក​បម្រុង​នៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខា​បក្ខ​ភាគ​​ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាង​ បានសង្កត់ធ្ងន់ថា បន្ទាប់ពី​ពេល​មានសេចក្តី​សង្ខេប​​របស់ការិយាល័យនយោបាយ និង​បណ្តា​សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល និងបក្ខភាគ​ខេត្ត​អាន​យ៉ាង បានបង្កើតគណៈកម្មការណែនាំ រៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដំណាក់កាល​២០​២៣​  - ២០២៥។ ក្រោមការណែនាំដ៏​ខ្លាំងក្លារបស់​គណ​​កម្ម​ការណែនាំដោយផ្ទាល់គឺលោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ខ​ភាគ​ខេត្ត​អានយ៉ាង ប្រធានគណៈកម្មការណែនាំរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និង​ថ្នាក់ឃុំ ដំណាក់កាល ២០២៣ - ២០២៥ របស់ខេត្តអានយ៉ាង គណកម្មាធិ​ការប្រជា​​ជន​​ខេត្ត បណ្តាមន្ទីរ ផ្នែក  ទីក្រុងឡុងស្វៀន និងមូល​​ដ្ឋានចំនួន ២ បានផ្សព្វ​ផ្សាយ​អនុវត្តយ៉ាងកម្ម។ ​ តាងនាមថ្នាក់ដឹកនាំខេត្តអានយ៉ាង លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកោតសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនសង្កាត់ទាំង ២  មីស្វៀន និង​មី​ស្វៀន ដែលបានយល់ស្របក្នុងការរួមបញ្ចូលគ្នា​នេះ​

ដើម្បីរៀបចំ និងអនុវត្តបានល្អសេចក្តីសម្រេចចិត្តលេខ ១២៨៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋភា ធានាបាននូវល្បឿន ស្របតាមគោលនយោបាយរបស់បក្ស និងច្បាប់រដ្ឋ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ ផ្នែក និង​ទី​ក្រុង​ឡុងស្វៀន ជាពិសេស​សង្កាត់មីស្វៀន បានជំរុញ​ខ្លាំង​ការងារផ្សព្វផ្សាយព័ត៌មាន និងផ្សព្វផ្សាយសេចក្តីសម្រេច​​ចិត្តលេខ ១២៨៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបន្តបង្កើតការឯកភាពគ្នារវាង​កម្មា​ភិ​បាល បក្ខជន និងប្រជាជនក្នុងដំណើរការផ្សព្វផ្សាយ អនុវត្ត។ ព័ត៌មានអំពីកន្លែង​ដាក់ទី​ស្តីការរបស់ស្ថាប័ន និងអង្គភាពរបស់សង្កាត់មីស្វៀន (ថ្មី) ដើម្បីឲ្យបុគ្គល និងអង្គការ​នា​នា​​អាចមកទាក់ទងនៅពេលមាន​តម្រូវ​ការ​ ជាពិសេសគឺផ្សព្វផ្សាយ និងអនុវត្តការបំប្លែងឯកសារ​​សម្រាប់បុគ្គល និងអង្គការ ដោយសារការផ្លាស់ប្តូរព្រំដែនអង្គភាពរដ្ឋបាល បង្កលក្ខណៈអំណោយផល និងពេលវេលាលឿនបំផុត។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាយ៉ាង បានស្នើ​ឲ្យយកចិត្តទុកដាក់លើការរៀបចំ និងពង្រឹងអង្គការ ក្បាល់ម៉ាស៊ីនរបស់ស្ថាប័ន អង្គ​ការ ដើម្បីធានានូវគោលការណ៍ឯកភាព និងសមកាលកម្ម បំពេញតាមតម្រូវការត្រៀមសម្រាប់មហាសន្និបាតបក្ស​គ្រប់​លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា​​ប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០​៣១។ បក្ខភាគ អាជ្ញាធរក្រុងឡុងស្វៀន គ្រប់​លំ​ដាប់​ថ្នាក់និងសង្កាត់មីស្វៀន បានឃ្លាំមើលជាប្រចាំ និង​យល់​​ពីបំ​ណង​ប្រា​​ថ្នារបស់កម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិករដ្ឋ និងកម្មករ ជាពិសេសក្នុងករណីដែល​លើស​ បន្ទាប់ពីធ្វើការរៀបចំដើម្បីមានដំណោះស្រាយ គាំទ្រស្របតាមបទប្បញ្ញត្តិ និងស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់ខេត្ត។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន​​​ខេត្ត​អានយ៉ាង តម្រូវឲ្យផ្តោតលើ​​ការកសាងទិសដៅ​ អភិវឌ្ឍន៍សង្កាត់មីស្វៀន បន្ទាប់ពីរួមបញ្ចូល​​គ្នាត្រូវ​កាន់​តែ​​អភិវឌ្ឍន៍ និងប្រជាជននៃសង្កាត់ថ្មីមានជីវភាពរស់នៅ​​កាន់តែប្រសើរឡើង។ ​ បក្ខភាគក្រុង គណៈកម្មាធិការ​​ប្រជាជនទីក្រុងឡុងស្វៀន សហការជាមួយមន្ទីរ គណ​ ផ្នែកនានាបន្តពិនិត្យ និងផ្តល់យោបល់លើការរៀបចំ គ្រប់គ្រង និងប្រើប្រាស់ទីស្តីការ និងទ្រព្យសម្បត្តិ​រដ្ឋ បន្ទាប់ពីរៀបចំឲ្យស្របតាមបទប្បញ្ញត្តិ សមហេតុផល សន្សំសំចៃ ប្រសិទ្ធភាព មិនខ្ជះខ្ជាយ ឬអវិជ្ជមាន ហើយទន្ទឹមនឹងនោះ ត្រូវមានដំណោះស្រាយ​ប្រ​មូល​​ផ្តុំធនធាន ដើម្បីកសាងស្ថាប័ន និងទីស្តីការថ្មី ដើម្បី​​ឆ្លើយតបតម្រូវការក្នុងការអនុវត្តភារកិច្ច និងបម្រើប្រជា​ជនដែលមកទំនាក់ទំនងការងារ​បាន​ច្រើន​ជាង៕ 

ប្រែ៖ ណារីពៅ