ប្រធានរដ្ឋ លឿងងឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តអានយ៉ាង

នារសៀលថ្ងៃទី ១៦ មករា លោក លឿងគឿង ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណប្រតិភូការងារមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមឆ្នាំម្សាញ់ ២០២៥ និងឆ្ពោះទៅដល់គោលដៅប្រារព្ធខួបលើកទី ៩៥ឆាំ្ន បង្កើតបក្សកុម្មុយនិស្តវៀតណាម។

ប្រធានរដ្ឋ លឿងគឿង និងគណៈប្រតិភូ​មជ្ឈិម​បាន​ទៅ​សួរ​​សុខ​ទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាជនខេត្តអានយ៉ាង 

ចូលរួមជាមួយគណប្រតិភូការងារមានលោក ម៉ៃ​វ៉ាន់​ជិ​ញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈ​ចលនាមហាជនមជ្ឈ។ លោក ឡេខាញ់ហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាន​ខុទ្ទ​កា​ល័យប្រធានរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ផាមហ្វាយ​ណាម​ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែ​ក​មជ្ឈិម។

លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។ លោក ហូ​វ៉ាន់​ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជន​​ខេត្តអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំ​ការ​​បក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​អាន​យ៉ាង​ បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បាន​រាយការណ៍លទ្ធផលអនុវត្តភារកិច្ចនយោបាយរបស់ខេត្ត​អានយ៉ាង ឆ្នាំ ២០២៤ និងភារកិច្ចសំខាន់ៗឆ្នាំ ២០​២៥

រាយការណ៍ជូនលោកប្រធានរដ្ឋ និងគណ​ប្រតិ​ភូ​មជ្ឈិម​​ លោក ឡេហុងក្វាង លេខាបក្ខ​ភាគ​ខេត្ត​អាន​យ៉ាង​​ បានឲ្យដឹងថា ជាមួយនឹងគោលដៅបន្តជំរុញកំណើន​​​សេដ្ឋកិច្ច និងពន្លឿនការអនុវត្តន៍នូវភារកិច្ច​មាន​ភាព​វាយទម្លុះនិងសំខាន់ៗក្នុងឆ្នាំ ២០២៤ ខេត្ត​អាន​យ៉ាង​ បានអនុវត្តខ្លាំងក្លាបណ្តាដំណោះស្រាយគ្រប់គ្រង​​សេដ្ឋកិច្ចសង្គម។ ចាប់តាំងពីពេលនោះមក ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាង បានរីកចម្រើន បង្កើតបរិយាកាសថ្មី និងកម្លាំងជំរុញថ្មីក្នុងកំណើន និងអភិវឌ្ឍន៍។ មានគោលការណ៍និងគោលនយោបាយសំខាន់ៗជាច្រើនបានចេញផ្សាយមានប្រសិទ្ធភាព និង​ជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍន៍រួមរបស់ខេត្តទាំងមូល។

នៅឆ្នាំ ២០២៤ ខេត្តអានយ៉ាង អនុវត្ត​សម្រេចបាន និងលើសពីសន្ទស្សន៍ ១៣/១៥ ដែល​សេចក្តី​សម្រេច​ចិត្តក្រុមប្រឹក្សាប្រជាជនខេត្តកំណត់។ អត្រាកំណើន​​សេដ្ឋកិច្ច (GRDP) ក្នុងឆ្នាំ ២០២៤ ត្រូវបាន​សន្និ​ដ្ឋានថាសម្រេចបាន ៧,១៦% និងGRDP ជាមធ្យ​ភាគសម្រាប់មនុស្សម្នាក់សម្រេចបាន ៦៦,២៤ លានដុងក្នុងមួយឆ្នាំ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរជាវិជ្ជមាន បណ្តាវិស័យប្រៀបខ្លាំងដូចជា កសិកម្ម ពាណិជ្ជ​​កម្ម និងទេសចរណ៍បន្តទទួលបានលទ្ធផលល្អ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមបាប្រមូលផ្តុំវិនិយោគនិងលើក​កម្ពស់។ របបសន្តិសុខសង្គមបានធានា ជីវភាពរស់នៅរបស់ប្រជាជនបានកែចម្រើនឥតឈប់ឈរ។ ស្ថានភាពជនជាតិ សាសនាមានស្ថិរភាព។ សន្តិសុខ​ការពារជាតិ ព្រំដែនដែនដី និងអធិបតេយ្យភាពជាតិ​បាន​រក្សារឹងមាំជាដើម។

លោកប្រធានរដ្ឋ លឿងគឿង ជូនពរឆ្នាំថ្មីដល់បក្ខភាគ អា​ជ្ញា​ធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន​ខេត្ត​អាន​យ៉ាង​ 
លោកប្រធានរដ្ឋ លឿងគឿង ជូនអំណោយ​ដល់​បក្ខ​ភាគ​​ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជា​ជន​ខេត្ត​អាន​​យ៉ាង 

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក​ប្រធានរដ្ឋ​ លឿងគឿង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ស្នាដៃ និងលទ្ធផលដែលបក្ខភាគ អាជ្ញាធរ និងប្រ​​ជាជនគ្រប់ជនជាតិក្នុងខេត្តអានយ៉ាង បានសាមគ្គី និងខិតខំពុះពារជម្នះរាល់ការលំបាកនានា ដើម្បីបំពេញភារកិច្ចឆ្នាំ២០២៤បានល្អ។  តាមរយៈនោះ ស្នើថ្នាក់​បក្ខ​ភាគ និងអាជ្ញាធរខេត្តអានយ៉ាង ឲ្យបន្ត​យល់​ជ្រួត​ជ្រាប​ និងផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាពចំពោះ​គោល​ការណ៍រួមរបស់មជ្ឈិម ស្របតាមលក្ខណៈ​ជាក់​ស្តែង​របស់ខេត្ត។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ខេត្តអានយ៉ាង នៅមានសក្ដានុពល និងលក្ខណៈ​ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ដូច្នេះ មូលដ្ឋានចាំបាច់​ត្រូវបន្តជំរុញសមិទ្ធិផលដែលខ្លួនសម្រេចបាន និងខិតខំបំពេញ​ល្អភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៥។ តាម​រយៈ​នោះ រួមចំណែកមានប្រសិទ្ឋភាពជាងទៀតទៅ​ក្នុងការ​អភិវឌ្ឍន៍រួមរបស់តំបន់វាលទំនាបទន្លេគឺវឡុងនិងប្រទេស។

លោកប្រធានរដ្ឋ លឿងគឿង ប្រគល់អំណោយ​បុណ្យ​ចូលឆាំ្នលើកទឹកចិត្តបណ្តាគ្រួសារដែលមានសគុណចំពោះ​បដិវត្តន៍ គ្រួសារគោលនយោបាយគំរូ គ្រួសា​រ​ក្រី​ក្រ​ និងកម្មករខេត្តអានយ៉ាង 

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿងគឿង បានប្រគល់អំណោយបុណ្យចូលឆាំ្នថ្មី ជាច្រើនដើម្បីលើកទឹកចិត្តគ្រួសារដែលមានសគុណចំពោះបដិវត្តន៍ និង​គ្រួសារគោលនយោបាយគំរូ គ្រួសារក្រីក្រ និងកម្មករ​​ខេត្តអានយ៉ាង។

លោកប្រធានរដ្ឋ លឿងគឿង និងគណៈប្រតិភូមជ្ឈិម ខេត្ត​អានយ៉ាងសួរសុខទុក្ខគ្រួសារលោក វ៉ដាយញ៉ាន និង​លោក​ស្រី វ៉ធីវ៉ាន់
លោកប្រធានរដ្ឋ លឿងគឿង សួរសុខទុក្ខគ្រួសារលោក​ឧត្តម​សេនីយឯក ប៊ុយវ៉ាន់ហ្វុន អតីតនាយករងនៃ​អគ្គ​នា​យកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម 

នូវថ្ងៃដដែល លោកប្រធានរដ្ឋ លឿងគឿង និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក វ៉ដាយញ៉ាន និងលោកស្រី វ៉ធីវ៉ាន់ ដែលជាគ្រួសារ​ជើង​ចាស់​បដិវត្តន៍គំរូនៅលើភូមិសាស្ត្រទីក្រុងឡុងស្វៀន។ អញ្ជើញទៅសួរសុខទុក្ខគ្រួសារលោកឧត្តមសេនីយ៍ឯក ប៊ុយ​វ៉ាន់ហ្វុន អតីតនាយករងនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម។

ប្រែ៖ ណារីពៅ