ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ណែនាំបែបផែនដោះស្រាយកាកសំណល់

ថ្ងៃទី ១២ ខែកុម្ភៈ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើអធិបតីភាពកិច្ចប្រជុំស្តាប់មន្ទីរធនធានធម្មជាតិរាយការណ៍អំពីស្ថានភាព បែបផែនដោះស្រាយកាកសំណល់លើភូមិសាស្ត្រខេត្ត។ អញ្ជើញចូលរួមផងដែរ មានលោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងនិងលោក ងោកុងធឹក ថ្នាក់ដឹកនាំមន្ទីរ ផ្នែក មូលដ្ឋាន ក្រុមហ៊ុនភាគហ៊ុនបរិស្ថានទីក្រុងអានយ៉ាង។

ទិដ្ឋភាពក្នុងកិច្ចជំនួបមុខ
លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិ​ការប្រជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិក្នុងកិច្ចជំនួបមុខ
លោក ងោកុងធឹក អនុប្រធានគណកម្មាធិ​ការប្រជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិក្នុងកិច្ចជំនួបមុខ
លោក ថៃមិញហៀន ប្រធានមន្ទីរធនធាន​ធម្មជាតិ​និង​បរិ​ស្ថានថ្លែងមតិក្នុងកិច្ចជំនួបមុខ
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃ​គណ​កម្មាធិ​ការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង បញ្ចប់កិច្ចជំនួបមុខ

ខេត្តទាំងមូលមានសំរាមប្រហែលជា ១.២២០ តោន​​ក្នុងមួយថ្ងៃ (តំបន់ទីក្រុងប្រហែល ៦៨០ តោន/ថ្ងៃ តំបន់ជនបទប្រហែល ៥៤០តោន/ថ្ងៃ)។ បរិមាណ​សំរាម​ជាសរុប​ដែល​ប្រមូល​បាន​មាន​ប្រមាណ ៩៣៨, តោន/​ថ្ងៃ(សម្រេចបាន ៧៦,៩៣%)។ខេត្តទាំង​មូល​មានអង្គភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ចំនួន (ក្រុមហ៊ុនភាគហ៊ុនបរិស្ថានទីក្រុងអានយ៉ាង និង ក្រុមហ៊ុនទទួលខុសត្រូវមានកំហិតរៀបចំបរិស្ថានបៃតង) ដឹកជញ្ជូនទៅកាន់បណ្តុំដោះស្រាយ​កាកសំរាមចំនួន​ ៧ ។នៅសល់ប្រហែលាជា ២៨១,៤៨តោន/ថ្ងៃ ភាគច្រើននៅតំបន់ជនបទដាច់ស្រយាលនិងតំបន់កោះគូឡាវជាដើមបានប្រជាជនដោះស្រាយដោយខ្លួនឯងនៅតាមផ្ទះ (កប់និងដុត) ឬបញ្ចេញទៅក្នុងបរិស្ថាន។ ទន្ទឹមនិងនោះ ខេត្តនៅតែមានកន្លែងចាក់សំរាម​សាធា​រ​ណៈ​​ចំនួន ២៤ កន្លែងទៀតដែលត្រូវបានបញ្ឈប់​ធ្វើ​សកម្ម​ភាព និងប្រគល់ទៅឲ្យមូលដ្ឋានគ្រប់គ្រង ដោយមានបរិមាណកាកសំណល់សើមប្រមាណ ១៥៣.​៧៤​៤​ តោន។

បញ្ចប់កិច្ចជំនួបមុខ លោក ហូវ៉ាន់ម៉ឹង ប្រធានណៈ​​​កម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា​ ចំពោះមុខគឺចាំបាច់ត្រូវតែដោះស្រាយបញ្ហាសំរាម​នៅ​ក្នុងមូលដ្ឋានដែលមានតម្រូវការជាបន្ទាន់ (ស្រុក ចើ​ម៉ើយ​ ភូតាន់ និងទ្រីតូន)។ សម្រាប់ការពង្រីកការវិនិយោគ​​ថ្មី និងគម្រោងចាក់សំរាមសម្រាប់ការដោះ​ស្រាយ​​​កាកសំណល់ បណ្តាស្ថាប័ន អង្គភាពមានភារ​ទទួលខុសត្រូវសហការ ដើម្បីអនុម័តគោល​កាណ៍​វិនិយោគ និងអនុម័តរបាយការណ៍សិក្សាស្រាវ​ជ្រាវលទ្ធភាព​​​អាចធ្វើបាននៅត្រីមាសទី  ឆ្នាំ ២០២៥

ស្នើឲ្យមន្ទីរធនធានធម្មជាតិ និងបរិស្ថាន សេនា​ធិ​​ការ​ដល់គណៈកម្មាធិការប្រជាជនខេត្ត ចេញឯកសារណែនាំពីការចាត់ថ្នាក់និងផាកពិន័យចំពោះការមិន​បែង​ចែក​ប្រភេទសំណល់ទៅតាមបទប្បញ្ញត្តិ (ជាពិសេស​គឺ​ស្ថា​ប័ន អង្គភាព សាលារៀន និងមូលដ្ឋាន​​ពេទ្យ)។ មូលដ្ឋាន និងអង្គភាពនានាមានផែនការលម្អិតសម្រាប់ការបិទកន្លែងចាក់សំរាម។ គណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរធនធានធម្មជាតិ និងបរិស្ថាន ស​ហការជាមួយអង្គភាពពាក់ព័ន្ធសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យចេញផែនការដោះស្រាយសំរាម និងបិទកន្លែងចាក់សំរាមជាបន្ទាន់។

ចំពោះការរៀបចំផែនការរោងចក្រ ត្រូវគណនាតាមគោលការណ៍ធានាការប្រមូលសំរាមក្នុងខេត្តទាំងមូល​ និងមូលដ្ឋាននីមួយៗមានតម្រង់ទិស ចក្ខុវិស័យ និងបច្ចេកវិជ្ជាដោះស្រាយសំរាមទំនើប កែច្នៃឡើងវិញ និងដោះស្រាយជីកំប៉ុសចេញពីកាកសំណល់សរីរាង្គ

ប្រែ៖ ណារីពៅ